ទាំងនេះជាភាពខុសគ្នារវាងស្នេហាគ្រាដំបូង និងស្នេហាពិត - TrueID

ទាំងនេះជាភាពខុសគ្នារវាងស្នេហាគ្រាដំបូង និងស្នេហាពិត

September 15, 2022

ស្នេហា៖ អ្នករាល់គ្នាប្រាកដជាធ្លាប់មានភាពស្រពិចស្រពិលជាមួយនឹងអារម្មណ៍ខ្លួនឯងហើយ ចំពោះស្នេហាគ្រាដំបូង និងស្នេហាពិត មួយណាដែលបេះដូងអ្នកត្រូវការបំផុត បើទោះបីរវាងស្នេហាទាំងពីរនេះ សុទ្ធសឹងតែជាស្នេហាដែលផ្តល់នូវមនោសញ្ចេតនាឱ្យអ្នកក៏ដោយក៏អ្នកមិនដឹងថាស្នេហាពីរនេះ វាមានលក្ខណៈខុសគ្នាយ៉ាងណាដែរ។

ដូច្នេះហើយ ដើម្បីកុំឱ្យមានការភ័ន្តច្រលំចំពោះអារម្មណ៍ខ្លួនឯងអ្នករាល់គ្នាត្រូវតែបែងចែកឱ្យដាច់ រវាងស្នេហាទាំងពីរនេះជាមុនសិនទើបអ្នកមិនងាយនឹងភ័ន្តច្រលំជាមួយនឹងអារម្មណ៍ខ្លួនឯង ហើយក៏មិនស្តាយក្រោយ នៅពេលដែលអ្នកជ្រើសរើសយកស្នេហាណាមួយ។

ទាំងនេះជាភាពខុសគ្នារវាងស្នេហាគ្រាដំបូងនិងស្នេហាពិត៖

 ស្នេហាគ្រាដំបូង

ស្នេហាគ្រាដំបូងជាស្នេហាមួយដែលបង្កប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត ដែលធ្វើឱ្យមនុស្សគ្រប់គ្នាគ្មានថ្ងៃដែលអាចបំភ្លេចវាបាន ហើយភាគច្រើននៃស្នេហាគ្រាដំបូងនេះ មិនងាយនឹងទទួលបានជោគជ័យដូចចិត្តដែលចង់បានឡើយ ហើយក៏តែងតែបញ្ចប់ដោយការឈឺចាប់ខ្លាំង ជាហេតុធ្វើឱ្យមនុស្សភាគច្រើន ក្រោយបែកបាក់ស្នេហាគ្រាដំបូង មិនចង់ចាប់ផ្តើមមានស្នេហាជាថ្មី។

រូបតំណាង
រូបតំណាង

ជាងនេះទៅទៀត ស្នេហាគ្រាដំបូងនេះ ក៏មិនប្រាកដថានឹងអាចធ្វើឱ្យអ្នកមានក្តីសុខបានរហូតដែរ ហើយនៅពេលដែលមនុស្សពីរនាក់ មិនទាន់បានស្គាល់ពីអារម្មណ៍ដែលបាត់បង់គ្នា គឺមិនទាន់ដឹងពីភាពសំខាន់នៃវត្តមានរបស់គ្នាដែរ លើសពីនេះទៅទៀត ស្នេហាគ្រាដំបូង ជាស្នេហាដែលផ្តល់នូវការឈឺចាប់ និងស្នាមរបួសជាច្រើនដែលអ្នកមិនអាចនឹកស្មានដល់ក្រោយពេលបែកបាក់ស្នេហាគ្រាដំបូង។

 ស្នេហាពិត

បើទោះបីស្នេហាពិតមិនមែនជាស្នេហាគ្រាដំបូង ដែលផ្តល់នូវមនោសញ្ចេតនាជ្រាលជ្រៅ ធ្វើឱ្យមនុស្សមិនអាចបំភ្លេចវាបានក៏ពិតមែនប៉ុន្តែស្នេហាពិត តែងតែធ្វើឱ្យមនុស្សជ្រើសរើសយកវា ព្រោះស្នេហាពិតតែងតែធ្វើឱ្យមានក្តីសុខពេញលេញ ហើយក៏មិនងាយនឹងទទួលរងនូវការឈឺចាប់ ព្រោះតែមនុស្សបានរៀនសូត្រពីមេរៀន ដែលស្នេហាគ្រាដំបូងបានផ្តល់ឱ្យ ដូច្នេះគឺមិនងាយនឹងបរាជ័យឡើយ។

រូបតំណាង
រូបតំណាង

មួយវិញទៀត ស្នេហាពិតជាស្នេហាដែលកើតចេញពីចិត្ត រវាងមនុស្សពីរនាក់ដែលស្រលាញ់គ្នាយ៉ាងពិតប្រាកដ ដោយមិនក្បត់ចិត្តគ្នា ហើយអាចមើលថែគ្នាទៅវិញទៅមកបានយ៉ាងល្អទើបធ្វើឱ្យមនុស្សភាគច្រើនជ្រើសរើសយកស្នេហាពិត ជាជាងយកស្នេហាគ្រាដំបូង ទោះបីស្នេហាគ្រាដំបូងវាជ្រាលជ្រៅ និងបន្សល់នូវអនុស្សាវរីយល្អៗច្រើនប៉ុណ្ណាក៏ដោយ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...