ស្នេហា៖ មនុស្សស្រី មុននឹងដាក់ចិត្តស្រលាញ់ ទៅលើមនុស្សប្រុសណាម្នាក់គួរណាតែស្គាល់ពីអត្តចរិតរបស់មនុស្សប្រុសម្នាក់នោះ ឱ្យបានច្បាស់ជាមុនសិន ជៀសវាងផ្តល់សេចក្តីស្រលាញ់ទៅឱ្យមនុស្សខុសម្យ៉ាងវិញទៀត មិនមែនឱ្យតែស្រលាញ់ គឺដឹងតែថាគេជាមនុស្សល្អ និងអាចផ្តល់សេចក្តីសុខមកឱ្យអ្នកបាននោះទេ។
ដូច្នេះហើយទើបបានជាមនុស្សស្រី មុននឹងផ្តល់សេចក្តីស្រលាញ់ទៅឱ្យមនុស្សប្រុសណាម្នាក់ គួរតែដឹងពីអត្តចរិតរបស់គេឱ្យបានច្បាស់ដើម្បីការពារខ្លួនឯង ពីការទទួលរងនូវការឈឺចាប់ ដែលមើលមិនឃើញ អញ្ចឹងហើយ មនុស្សប្រុសដែលមានចរិតមិនល្អមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលមនុស្សស្រីគ្រប់រូប មិនគួរផ្តល់សេចក្តីស្រលាញ់ឱ្យតាំងពីថ្ងៃដំបូង។
ចរិតមនុស្សប្រុសដែលមនុស្សស្រីមិនគួរផ្តល់ក្តីស្រលាញ់ឱ្យតាំងពីដំបូង៖
១. អាត្មានិយម
ចំពោះមនុស្សស្រីមុននឹងផ្តល់ក្តីស្រលាញ់ទៅឱ្យមនុស្សប្រុសណាម្នាក់ ដាច់ខាតកុំផ្តល់ទៅឱ្យមនុស្សប្រុស ដែលជាមនុស្សអាត្មានិយម និងគិតតែពីខ្លួនឯងឱ្យសោះព្រោះភាពអាត្មានិយមរបស់មនុស្សប្រុសនេះហើយ ដែលវាបង្ហាញឱ្យមនុស្សស្រី បានដឹងថាគេគ្មានសមត្ថភាពគ្រប់គ្រាន់ នឹងអាចផ្តល់សេចក្តីសុខមកឱ្យអ្នកបានឡើយ ជាងនេះទៅទៀត គឺមានតែទទួលបានការខកចិត្តតែប៉ុណ្ណោះ។
២. ចូលចិត្តប្រើកម្លាំងលើមនុស្សស្រី
ដាច់ខាតកុំផ្តល់សេចក្តីស្រលាញ់ ទៅឱ្យមនុស្សប្រុសដែលចូលចិត្តប្រើកម្លាំង ទៅលើមនុស្សស្រីឱ្យសោះទោះជាស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយ ក៏គួរតែជៀសឱ្យផុត ពីមនុស្សប្រុសដែលមានចរិតពាលបែបនេះព្រោះថានៅពេលនេះ គេអាចនឹងល្អជាមួយអ្នក តែបើគេប្រច័ណ្ឌ ឬខឹង អ្នកត្រៀមខ្លួននឹងធ្វើជាប៉ាវខ្សាច់ សម្រាប់ឱ្យមនុស្សប្រុសវាយហើយ ដូច្នេះហើយវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មនុស្សស្រីទើបបានមនុស្សស្រីត្រូវស្គាល់ពីគេឱ្យបានច្បាស់ជាមុនសិន សឹមផ្តល់ក្តីស្រលាញ់ឱ្យគេតាមក្រោយទើបមិនមានការសោកស្តាយ។
៣. មិនគោរពនិងឱ្យតម្លៃអ្នកដទៃ
មនុស្សប្រុសកេ្អងក្អាងអួតអាង និងគិតថាមានតែខ្លួនឯងអស្ចារ្យ ហើយមិនចេះគោរពនិងឱ្យតម្លៃអ្នកដទៃនោះ គឺជាមនុស្សប្រុស ដែលសង្គមមនុស្សស្អប់ខ្ពើម និងគ្មានអ្នកណាម្នាក់ ចង់នៅក្បែរឡើយ។ ហេតុនេះហើយមនុស្សស្រីប្រសិនបើជួបនឹងប្រភេទមនុស្សប្រុសបែបនេះ ដាច់ខាតកុំផ្តល់ក្តីស្រលាញ់ទៅឱ្យគេឱ្យសោះ ព្រោះថាប្រសិនបើអ្នកផ្តល់សេចក្តីស្រលាញ់ ទៅឱ្យមនុស្សប្រុសដែលមានចរិតបែបនេះ អ្នកច្បាស់ជាក្លាយទៅជាមនុស្ស ដែលតាមទ្រគេគ្រប់ពេលជាក់ជាមិនខានលើសពីនេះ ជីវិតអ្នកនឹងមានតែភាពអាប់អួរ។
៤. ចរិតព្រាន
មនុស្សប្រុសចរិតព្រានទោះមានប្រពន្ធកូនហើយ ក៏មិនអាចកែប្រែចរិតព្រាននារីរបស់គេ ដែលមានមួយមិនចេះឆ្អែតដែរអញ្ចឹងហើយ ស្រីៗបើមិនចង់ត្រូវដេកយំរាល់ថ្ងៃ ដោយសារតែគេទេនោះ ដាច់ខាតកុំផ្តល់សេចក្តីស្រលាញ់ទៅឱ្យមនុស្សប្រុសដែលមានចរិតព្រាននេះឱ្យសោះ ដើម្បីការពារបេះដូង និងសេចក្តីសុខរបស់អ្នកកុំឱ្យមនុស្សប្រុសចរិតព្រាន មកបំផ្លាញសេចក្តីសុខដែលអ្នកធ្លាប់តែមានឱ្យសោះ៕
ប្រភព៖ gangbeauty