បើគេពិតជាស្រលាញ់អ្នក គេច្បាស់ជាផ្តល់ភាពសំខាន់ទាំងនេះឱ្យអ្នក - TrueID

បើគេពិតជាស្រលាញ់អ្នក គេច្បាស់ជាផ្តល់ភាពសំខាន់ទាំងនេះឱ្យអ្នក

April 23, 2022

ស្នេហា៖ មនុស្សដែលគេស្រលាញ់យើងពិតប្រាកដ គេនឹងមិននិយាយឱ្យរួចតែពីមាត់នោះទេ តែគេនឹងបង្ហាញឬធ្វើឱ្យយើងមានអារម្មណ៍ថាកក់ក្តៅ និងមានក្តីសុខ បើទោះបីជាគេ​ មិនធ្លាប់និយាយសម្តីផ្អែមល្ហែមក៏ដោយ ប៉ុន្តែទង្វើគេអាចបញ្ជាក់បាន។  

ជាពិសេសចំពោះស្រីៗ កុំឆោតពេកបើគេពិតជាស្រលាញ់អ្នកយ៉ាងស្ម័គ្រស្មោះមែន គេច្បាស់ជាផ្តល់ភាពសំខាន់ ដូចដែលបានរៀបរាប់នៅខាងក្រោមនេះមកឱ្យអ្នកដោយមិនចាំបាច់ឱ្យអ្នកទាមទារពីគេឡើយ ដូច្នេះទង្វើទាំងអស់នោះអាចបញ្ជាក់ក្តីស្រលាញ់របស់គេចំពោះអ្នកបាន។

កុំឆោតពេក! បើគេពិតជាស្រលាញ់អ្នកគេច្បាស់ជាផ្តល់ភាពសំខាន់ទាំងនេះឱ្យអ្នក៖

១. រវល់យ៉ាងណាក៏ឆ្លៀតពេលដើម្បីអ្នក

រូបតំណាង
រូបតំណាង

អ្នកណាៗក៏រវល់ដែរគ្រាន់តែការរវល់នោះ អាចបញ្ជាក់ថាអ្នកសំខាន់កម្រិតណាតែប៉ុណ្ណោះហើយបើគេពិតជាស្រលាញ់អ្នកមែន ទោះគេរវល់ដកឃ្លាមិននបានយ៉ាងក៏ដោយក៏គេនៅតែអាចឆ្លៀតពេលដើម្បីបាននៅក្បែរអ្នកដែរ ដែលទាំងអស់នេះហើយ ជាភាពសំខាន់ដែលមនុស្សស្រលាញ់អ្នកពិតផ្តល់ឱ្យអ្នក។

២. យកចិត្តទុកដាក់លើអ្នកគ្រប់យ៉ាង

រូបតំណាង
រូបតំណាង

កុំជឿត្រឹមតែពាក្យសម្តីផ្អែមល្ហែមតែប៉ុន្មានម៉ាត់ត្រូវមើលទៅលើទង្វើជាជាងពាក្យសម្តី ហើយបើគេពិតជាស្រលាញ់អ្នកស្មោះមែនគេច្បាស់ជាយកចិត្តទុកដាក់លើអ្នកគ្រប់យ៉ាង ដោយមិនចាំបាច់ទាល់តែអ្នកទាមទារពីគេនោះទេ ដូច្នេះកុំឆោតពេក មានតែមនុស្សដែលស្រលាញ់អ្នកពិតទេ ទើបអាចផ្តល់ឱ្យអ្នកបាន។

៣. នៅក្បែរអ្នកគ្រប់ពេលមានបញ្ហា

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកមានបញ្ហា គឺជាពេលដែលអាចឱ្យអ្នកបានដឹងថា គេស្រលាញ់អ្នកពិតឬក៏អត់ ហើយបើគេស្រលាញ់អ្នកពិតគេនឹងនៅក្បែរអ្នកចាំជួយដោះស្រាយ និងធ្វើជាកម្លាំងចិត្តឱ្យអ្នកជានិច្ច តែបើគេទៅចោលអ្នក ក្នុងគ្រាដែលអ្នកកំពុងត្រូវការគេ គឺបានន័យថាគេមិនបានស្រលាញ់អ្នកពិតឡើយ។

៤. ស្តាប់តាមអ្នក

រូបតំណាង
រូបតំណាង

មនុស្សដែលគេស្រលាញ់អ្នកពិត គេនឹងស្តាប់តាមនូវអ្វីដែលអ្នកនិយាយ ព្រោះតែគេស្រលាញ់ និងជឿជាក់លើអ្នក ថាមានបំណងចង់ឱ្យគេល្អប៉ុន្តែមនុស្សដែលមិនបានស្រលាញ់អ្នកពិត និងមិនជឿជាក់លើអ្នកទាល់តែសោះនោះ ទើគេនឹងមិនស្តាប់តាមអ្នក។

៥. មិនធុញទ្រាន់នឹងនិយាយជាមួយអ្នក

រូបតំណាង
រូបតំណាង

មនុស្សដែលគេស្រលាញ់អ្នកពិតប្រាកដ មិនថាគេត្រូវចំណាយពេលវេលានិយាយជាមួយអ្នកយូរយ៉ាងណានោះទេ គេគ្មានថ្ងៃធុញទ្រាន់នឹងនិយាយជាអ្នកឡើយផ្ទុយទៅវិញ ការចំណាយពេលនិយាយជាមួយអ្នក គឺគេមានសេចក្តីសុខកាន់តែច្រើនឡើងទៅវិញទេ៕

ប្រភព៖​ phunuvagiadinh

ទាក់ទងជាមួយ:
ជីវិតយុវវ័យស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...