យល់ដឹង៖មនុស្សស្រីភាគច្រើន ប្រហែលជាមិនដែលបានដឹងទេថា មនុស្សប្រុសប្រសិនបើគេលួចាប់អារម្មណ៍លើមនុស្សស្រីណាម្នាក់ហើយនោះ គឺគេនឹងមិនទាន់ចូលទៅក្បែរខ្លួនមនុស្សស្រីម្នាក់នោះឡើយ តែអ្វីដែលគេធ្វើ គឺគេនឹងលួចសង្កេតមើលទៅលើមនុស្សស្រីដែលគេបានចាប់អារម្មណ៍នោះ។
ដូច្នេះហើយ ចំពោះមនុស្សប្រុសនៅពេលដែលគេចាប់អារម្មណ៍លើមនុស្សស្រីណាម្នាក់ គេនឹងមិនទាន់ចូលទៅក្បែរខ្លួន ឬសារភាពប្រាប់ពីអារម្មណ៍របស់គេឡើយ តែគេនឹងព្យាយាមសង្កេតទៅលើរឿងរ៉ាវមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលជារឿងរ៉ាវទាក់ទងទៅនឹងមនុស្សស្រីដែលគេបានចាប់អារម្មណ៍លើ។
មនុស្សប្រុសនៅពេលលួចចាប់អារម្មណ៍លើមនុស្សស្រីណាម្នាក់គេតែងសង្កេតរឿងទាំងនេះ៖
១.អ្វីដែលបានបង្ហោះនៅលើបណ្តាញសង្គម
មនុស្សប្រុសភាគច្រើន នៅពេលដែលចាប់អារម្មណ៍លើមនុស្សស្រីណាម្នាក់ហើយនោះ គឺគេនឹងមិនទាន់ចូលទៅក្បែរខ្លួនមនុស្សស្រីម្នាក់នោះភ្លាមៗនោះទេជំហានដំបូងគឺគេតែងលួចសង្កេតមើលមនុស្សស្រី តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម ព្រោះវាងាយអាចឱ្យគេបានស្គាល់ពីមនុស្សស្រីដែលគេចាប់អារម្មណ៍ បានច្រើនជាងមុន។
២.អត្តចរិកដែលមានចំពោះមនុស្សជុំវិញខ្លួន
ជាទូទៅឱ្យតែមនុស្សប្រុសចាប់អារម្មណ៍លើនរណាម្នាក់ អ្វីដែលគេចង់ប្រាកដចិត្តថាមនុស្សស្រីដែលគេចាប់អារម្មណ៍នោះជាប្រភេទមនុស្សស្រីដែលគេស្រលាញ់មែនឬក៏អត់នោះ គេនឹងលួចសង្កេតមើលទៅលើអត្តចរិករបស់មនុស្សស្រីដែលមានចំពោះមនុស្សជុំវិញខ្លួន ដោយសារតែអត្តចរិករបស់មនុស្សស្រីនេះហើយ ទើបជាហេតុធ្វើឱ្យមនុស្សប្រុសចាប់អារម្មណ៍លើ អញ្ចឹងហើយ បានជាមនុស្សប្រុសគេតែងសង្កេតមើល ដើម្បីឱ្យប្រាកដចិត្តថាម នុស្សស្រីដែលគេចាប់អារម្មណ៍លើនោះ គឺពិតជាមនុស្សស្រីដែលមានអត្តចរិកដូចដែលគេចង់បានមែនឬក៏អត់។
៣. ការតុបតែងខ្លួន
បើទោះបីជាការតុបតែងខ្លួន វាគ្រាន់តែជាអ្វីដែលនៅពីខាងក្រៅខ្លួនដែលមិនអាចឱ្យមើលដឹងដល់ខាងក្នុងចិត្តក៏ពិតមែន តែការតុបតែងខ្លួនវាក៏អាចបង្ហាញពីសេចក្តីថ្លៃថ្នូរ និងការមានរបៀបរយ សាកសមជាមនុស្សស្រីម្នាក់ដែលមានការយល់ដឹងខ្ពស់ដែរហេតុនេះហើយ បានជាការតុបតែងខ្លួន វាក៏ជាផ្នែកមួយ ដែលធ្វើឱ្យមនុស្សប្រុសភាគច្រើន តែងមានការសង្កេតមើល លើមនុស្សស្រីដែលគេបានចាប់អារម្មណ៍លើផងដែរ៕
ប្រភព៖ phunuvagiadinh