ស្នេហា៖ តើអ្នកមិនស្រឡាញ់ អារម្មណ៍កក់ក្តៅ ដែលកើតចេញពីការអោបទេឬ? ជាការប្រសើរណាស់ ការឱបទាំងនោះ អាចធ្វើឱ្យមានភាពស្និទ្ធស្នាល កាន់តែខ្លាំងឡើង រវាងអ្នក និងដៃគូរបស់អ្នក។ អ្នកនិពន្ធម្នាក់ លោក Kulraj សរសេរថា" តាមពិតការឱបគឺគ្រាន់តែ ជាទម្រង់ នៃតម្រូវការចាំបាច់របស់មនុស្ស គឺការប៉ះពាល់។ ការស្រាវជ្រាវជាច្រើន បានបង្ហាញថា ទំនាក់ទំនងរវាងស្បែក និងស្បែក រវាងម្ដាយ និងទារកទើបនឹងកើត ផ្តល់នូវអត្ថប្រយោជន៍ខាងរាងកាយ និងផ្លូវចិត្តជាខ្លាំង។ «គាត់បានបន្តថា នៅពេលយើងធំឡើង ទៅជាមនុស្សពេញវ័យ សារៈសំខាន់នៃ ការឱប មិនបាន ថមថយឡើយ»។
សូមតាមដានខាងក្រោម៖
១. ឱបយ៉ាងណែន
ការអោបប្រភេទនេះ គឺជាការឱបរាងកាយ ដែលប៉ះពេញរាងកាយ ដែលបង្ហាញពីការភ័យខ្លាច ក្នុងការចាកចេញ។ ការព្យាយាមស្និទ្ធស្នាល តាមដែលអ្នកអាចធ្វើបាន ចំពោះដៃគូរបស់អ្នក បង្ហាញថា អ្នកបានប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះពួកគេ។ អ្នកមិនចង់ ឃ្លាតឆ្ងាយពីគ្នាទេ។
២. ការឱបពីក្រោយ
ការឱបប្រភេទនេះ បង្ហាញពីអារម្មណ៍សុវត្ថិភាព និងការការពារ។ នៅពេលដែលដៃគូរបស់អ្នក រុំដៃរបស់ពួកគេ នៅជុំវិញចង្កេះរបស់អ្នក ពីខាងក្រោយ វាស្ទើរតែដូចជាពួកគេនិយាយត្រង់ៗថា "ខ្ញុំបានត្រឡប់មកវិញហើយ" ។ អ្នកទាំងពីរជាមនុស្សដែល ហ៊ានលះបង់គ្រប់យ៉ាង ដើម្បីមនុស្សខ្លួនស្រលាញ់។ វាជាស្ថេរភាព ដែលបើកផ្លូវសម្រាប់ទំនាក់ទំនងយូរអង្វែង។ ទោះជាយ៉ាងណាក៏ដោយ ប្រភេទនៃការឱបនេះ អាចជាសញ្ញាមួយ សម្រាប់អ្នកដទៃ ដើម្បីគាំទ្រដែលមានន័យថា អ្នកប្រហែលជាត្រូវយកចិត្តទុកដាក់ លើទំនាក់ទំនង ដែលអ្នកមាន ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។
៣. ភ្នែក នឹងភ្នែក
ការឱបប្រភេទនេះ និយាយពីទំនាក់ទំនងជិតស្និទ្ធ ដែលអ្នកមានជាមួយគ្នា។ អ្នកទាំងពីរចែករំលែក ការតភ្ជាប់ទៅចិត្ត។ ពួកគេនិយាយថា ភ្នែកជាបង្អួចសម្រាប់ដួងចិត្ត។ អ្នកមានសេចក្ដីស្រឡាញ់ យ៉ាងជ្រាលជ្រៅចំពោះគ្នា និងយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងរបស់អ្នកយ៉ាងខ្លាំង។ ទំនាក់ទំនងរបស់អ្នកគឺជា របស់អ្វីមួយដែលខ្លាំងក្លា ហើយគ្មានអ្វីអាចបំបែកវាបានឡើយ។ ទោះយ៉ាងណា អ្នកត្រូវប្រយ័ត្ន ប្រសិនបើដៃគូររបស់អ្នក មិនអាចរក្សាភ្នែកបានត្រឹមត្រូវជាមួយអ្នក ព្រោះពួកគេប្រហែលជា កំពុងមានអ្វីលាក់បាំងអ្នកហើយ៕
ប្រភព៖ womenworking