មូលហេតុ ដែលអ្នក នៅដេកនឹកអ្នកចាស់ ទោះមាន អ្នកថ្មីល្អប៉ុណ្ណាក៏ដោយ - TrueID

មូលហេតុ ដែលអ្នក នៅដេកនឹកអ្នកចាស់ ទោះមាន អ្នកថ្មីល្អប៉ុណ្ណាក៏ដោយ

August 24, 2021

ស្នេហា៖ បើទោះបីជាអ្នកកំពុងមានទំនាក់ទំនង ជាមួយនឹងអ្នកថ្មីល្អប៉ុណ្ណក៏ដោយក៏អ្នកនៅតែអាចមានចិត្ត នឹករលឹកដល់រឿងរ៉ាវពីអតីតកាល និងគូស្នេហ៍ចាស់របស់អ្នកដែរ ហើយវាក៏មិនមែនជារឿងដែលចម្លែកនោះទេក៏ប៉ុន្តែប្រសិនបើអ្នកនៅសុខៗ អ្នកក៏មិនអង្គុយនឹកដល់អ្នកចាស់ដែរលុះត្រាតែវាមានហេតុផលខ្លះ ទើបធ្វើឱ្យអ្នកនឹកដល់បែបនេះ។

វាជាការពិត ដែលអ្នកនៅតែមានចិត្ត នឹកដល់អ្នកចាស់នោះក៏ដោយសារតែអ្នក មានមូលហេតុមួយចំនួន ដូចដែលបានបង្ហាញនៅខាងក្រោមនេះទើបធ្វើឱ្យចិត្តរបស់អ្នក នៅតែនឹកនិងគិតដល់អ្នកចាស់ជានិច្ច បើទោះបីជាអ្នក កំពុងតែស្ថិតនៅក្នុងទំនាក់ទំនងស្នេហា ជាមួយនឹងអ្នកថ្មីក៏ដោយ។

មូលហេតុទាំងនេះដែលធ្វើឱ្យអ្នកនៅតែដេកនឹកអ្នកចាស់ បើទោះបីអ្នក កំពុងមានអ្នកថ្មីល្អប៉ុណ្ណាក៏ដោយ៖

១.អ្នកធ្វើការប្រៀបធៀបរវាងអ្នកចាស់ និងអ្នកថ្មី

រូបតំណាង
រូបតំណាង

មនុស្សម្នាក់ៗមិនអាចដូចគ្នាបានទេ មិនថាទាំងចំណុចល្អ ឬចំណុចអាក្រក់នោះទេ ក៏ប៉ុន្តែប្រសិនបើអ្នក យកអ្នកចាស់និងអ្នកថ្មីមកប្រៀបធៀបគ្នា អ្នកនឹងមើលឃើញថាមានតែអ្នកចាស់ទេ ទើបអាចធ្វើឱ្យអ្នក មានអារម្មណ៍ល្អជាងអ្នកថ្មីបើទោះបីអ្នកថ្មីគេល្អខ្លាំងប៉ុណ្ណាក៏ដោយ ឬមួយក៏អាចមកពីអ្នក មានទំនាក់ទំនងស្នេហា ជាមួយនឹងអ្នកចាស់រយៈពេលយូរ ហើយធ្លាប់ឆ្លងកាត់ឧសគ្គជាមួយគ្នាជាច្រើន ទើបអ្នកចាស់អាចយល់ពីអ្នក បានច្រើនជាងអ្នកថ្មី ។ម្យ៉ាងវិញទៀត ចំពោះអ្នកថ្មី ដែលអ្នកទើបតែចាប់ផ្តើមជាមួយនោះ អាចនឹងមិនទាន់យល់ពីអ្នកបានច្រើន ដូចអ្នកចាស់ ទើបជាហេតុធ្វើឱ្យអ្នក នៅតែដេកនឹកគិតដល់អ្នកចាស់បែបនេះ។

២. អ្នកនៅរក្សាទុកវត្ថុអនុស្សាវរីយ៍រវាងអ្នកនិងអ្នកចាស់

រូបតំណាង
រូបតំណាង

ប្រសិនបើអ្នកនៅតែថែរក្សាឬតាំងវត្ថុអនុស្សាវរីយ៍ រវាងអ្នកនិងអ្នកចាស់នោះ មិនថាអ្នកបានជួបអ្នកថ្មី​ គេធ្វើល្អនិងយល់ពីអ្នក បានច្រើនប៉ុណ្ណានោះទេ អ្នកនៅតែនឹកដល់អ្នកចាស់ដោយសារតែអ្នកបានមើលឃើញវត្ថុអនុស្សាវរីយ៍ដែលអ្នកបានតាំងនោះ លើសពីនេះ វត្ថុទាំងនោះវាសុទ្ធសឹងតែបង្កប់ នូវរាល់អនុស្សារវាងអ្នកនិងអ្នកចាស់ អញ្ចឹងហើយ បើអ្នកមិនចង់នៅក្បែរអ្នកថ្មី នឹកដល់អ្នកចាស់ទេនោះ គួរតែប្រមូលយកវត្ថុទាំងនោះដាក់នៅកន្លែងដាក់ឥវ៉ាន់ ឬមួយក៏បោះចោលក៏បាន ព្រោះថារឿងរ៉ាវដែលកន្លងហួសហើយ ទោះអ្នកគិតទៀតក៏វាគ្មានន័យដែរ។

៣. អ្នកមិនព្រមទទួលស្គាល់ថាការបែកបាក់គ្នាវាជារឿងធម្មតា

រូបតំណាង
រូបតំណាង

បើអ្នកនៅតែមិនព្រមទទួលស្គាល់ថាការបែកបាក់គ្នាជារឿងធម្មតាទេនោះ អ្នកនឹងនៅតែឈឺចាប់ មិនថាអ្នកមានអ្នកថ្មី ឬចាប់ផ្តើមស្នេហាថ្មី ដោយមានក្តីសុខប៉ុណ្ណានោះទេប្រសិនបើមានអ្វីមួយ ធ្វើឱ្យអ្នកនឹងដល់រឿងរ៉ាវចាស់នោះ អ្នកនឹងនៅតែឈឺចាប់ហើយដេកគិតពីមូលហេតុអ្វី បានជាអ្នកនិងអ្នកចាស់បែកគ្នា ហើយការឈឺចាប់ទាំងនោះ ក៏វានៅតែដក់ជាប់ក្នុងចិត្តអ្នកជានិច្ច។

៤. ជាស្នេហាដំបូង

រូបតំណាង
រូបតំណាង

ការដែលនៅនឹកអ្នកចាស់វាមិនមែនជារឿងដែលចម្លែកនោះទេ ប៉ុន្តែមូលហេតុ ដែលធ្វើឱ្យមនុស្សភាគច្រើននៅក្បែរអ្នកថ្មី តែនៅតែនឹកដល់អ្នកចាស់នោះ គឺអាចមកពីអ្នកចាស់ ដែលជាស្នេហាដំបូងព្រោះថាស្នេហាដំបូង ជាស្នេហាដែលជ្រាលជ្រៅ​ និងមានអត្ថន័យសម្រាប់ជីវិតខ្លាំងណាស់ ដោយវាបានធ្វើឱ្យមនុស្សស្គាល់ពីនិយមន័យស្នេហា ទើបជាហេតុធ្វើឱ្យមនុស្សភាគច្រើនតែងតែនឹកដល់មនុស្ស ដែលជាស្នេហាដំបូងរបស់ពួកគេ ក៏ប៉ុន្តែប្រសិនបើចង់ឱ្យកាត់បន្ថយ ការនឹកគិតដល់នោះមនុស្សម្នាក់ៗគួរតែគិតថា ស្នេហាដំបូងវាគ្រាន់តែជាមេរៀនដើម្បីធ្វើឱ្យយើងបានជោគជ័យ នៅពេលដែលជួបស្នេហាលើកក្រោយ តែប៉ុណ្ណោះ៕

ប្រភព៖​ therelationshipnotes

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...