ស្នេហា៖ ការស្រលាញ់មិនមែនជាល្បែងសម្រាប់ឱ្យអ្នកណាម្នាក់យកមកលេងសើចសប្បាយបានតាមចិត្តចង់នោះទេ ព្រោះថាអ្នកណាៗក៏មានបេះដូង មានចិត្តចេះឈឺគ្រាំគ្រាដែរបើមិនស្រលាញ់ គួរណាតែកុំលេងសើចនឹងស្នេហារបស់អ្នកណាម្នាក់ឱ្យសោះ។
ដូច្នេះហើយ អ្នករាល់គ្នាត្រូវដឹងថាក្តីស្រលាញ់របស់មនុស្សម្នាក់ៗ គឺវាពិតជាធំធេង និងជ្រាលជ្រៅខ្លាំងណាស់កុំចេះតែយកវាមកលេងសើច ហើយបើស្រលាញ់ពិតប្រាកដ អ្នកត្រូវចេះធ្វើរឿងសំខាន់មួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទើបអ្នកមិនធ្វើឱ្យអ្នកណាម្នាក់ខូចចិត្តដោយសារតែអ្នក។
កុំលេងសើចនឹងស្នេហាបើស្រលាញ់ពិតត្រូវចេះធ្វើរឿងទាំងនេះ៖
១. ចេះមានពេលវេលានៅក្បែរគ្នា
ស្នេហាមិនអាចចេះតែយកមកលេងសើចបាននោះទេប្រសិនបើគិតថាគ្មានពេលវេលាគ្រប់គ្រាន់ ក្នុងការចាយពេលទៅលើរឿងស្នេហាអ្នកមិនគួរណាមានសង្សារឡើយ ព្រោះនៅពេលដែលអ្នកមានសង្សារ អ្នកនឹងត្រូវទុកគេចោល ដែលជាហេតុធ្វើឱ្យគេរងគ្រោះដោយសារតែខ្លួនអ្នក ដូច្នេះហើយ បើពិតជាស្រលាញ់ ត្រូវចេះផ្តល់ពេលវេលាឱ្យគ្នា។
២. ចេះឱ្យតម្លៃគ្នា
មិនថាអ្នកណាស្រលាញ់អ្នកណាជាងទេបើថាស្រលាញ់គ្នាពិតប្រាកដ ដោយមិនបានលេងសើចទេ គួរណាតែចេះឱ្យតម្លៃគ្នាទៅវិញទៅមកកុំអាងតែម្នាក់ណាស្រលាញ់ជាង ក៏ធ្វើអ្វីស្រេចតែចិត្ត ហើយឱ្យគេតាមទ្រគ្រប់ពេលនោះ ព្រោះស្នេហាដែលមានការប្រឹងប្រែងតែម្ខាងវាគ្មានក្តីសុខឡើយ វាមានតែការឈឺចាប់ដែលផ្តល់ឱ្យគ្នា។
៣. ចេះយកចិត្តទុកដាក់លើគ្នា
កុំលេងសើចនឹងក្តីស្រលាញ់របស់អ្នកណាម្នាក់ឱ្យសោះព្រោះកម្មពារមានពិត អញ្ចឹងហើយ បើថាស្រលាញ់គេពិត ហើយចង់ច្បាស់លាស់ជាមួយគេពិតមែនអ្នកគួរតែចេះមានការយកចិត្តទុកដាក់លើគេខ្លះ មិនមែនព្រងើយកន្តើយដាក់គេនោះទេព្រោះការព្រងើយកន្តើយពីមនុស្សដែលខ្លួនស្រលាញ់ វាពិតជាឈឺចាប់ខ្លាំងណាស់។
៤. ចេះជឿជាក់លើគ្នា
ស្នេហាមិនមែនជាល្បែង ដែលសម្រាប់ឱ្យអ្នកណាយកមកលេងសើចបាននោះទេស្នេហាជាក្តីស្រលាញ់រវាងមនុស្សពីរនាក់ ដែលពោរពេញដោយមនោសញ្ចេតនា និងចេះមានភាពជឿជាក់លើគ្នាទៅវិញទៅមក ហេតុនេះហើយ បើស្រលាញ់ពិត មិនចង់បែកបាក់គ្នាទៅណា អ្នកត្រូវចេះមានការជឿជាក់លើគ្នាទៅវិញទៅមក មិនមែនអង្គុយចាំតែរករឿង និងសង្ស័យគ្នានោះទេ។
៥.ចេះស្មោះត្រង់នឹងគ្នា
ស្នេហាមិនមែនជាអ្វីដែលអ្នករាល់គ្នា ចេះតែអាចយកមកលេងសើចកំដរអារម្មណ៍ ស្រេចតែចិត្តបាននោះទេហើយកុំរកលេសនេះ លេសនោះដើម្បីឱ្យខ្លួនឯងត្រូវ ព្រោះមនុស្សដែលគេមានក្តីស្រលាញ់ពិតបើគេស្រលាញ់អ្នកណាម្នាក់ហើយ គេមិនប្រែប្រួលចិត្តទៅស្រលាញ់មនុស្សពីរបីនាក់ ក្នុងពេលតែមួយឡើយ គេនឹងស្រលាញ់ស្មោះត្រង់តែមនុស្សម្នាក់គត់៕