ស្នេហា៖ ស្រីៗកុំឆោតពេកមនុស្សប្រុសបើគេចង់បែកគ្នាជាមួយអ្នក គេមិនមកសុំបែកអ្នកដោយត្រង់ៗធ្វើឱ្យខ្លួនគេមើលទៅជាមនុស្សអាក្រក់ទេ គេនឹងព្យាយាមធ្វើអ្វីគ្រប់យ៉ាងឱ្យអ្នកអត់ទ្រាំជាមួយគេមិនបាននឹងអាងឱ្យអ្នកសុំបែកគេវិញតែប៉ុណ្ណោះ។
ដូច្នេះហើយអ្វីដែលស្រីៗអាចសង្កេតមើលដឹងថា គេចង់បែកគ្នាជាមួយអ្នកពិតមែនឬក៏អត់នោះអ្នកអាចមើលលើទង្វើនិងការធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ បើគេធ្វើបានន័យថាគេកំពុងតែចង់បែកគ្នាជាមួយនឹងអ្នកមែនទែនហើយ។
រឿង៤យ៉ាងដែលប្រុសៗនឹងធ្វើនៅពេលដែលគេចង់បែកជាមួយអ្នក៖
១. មិនចូលចិត្តឱ្យអ្នកលូកលាន់រឿងផ្ទាល់ខ្លួនគេ
កុំឆោតពេកមនុស្សប្រុសបើគេចង់បែកគ្នាជាមួយនឹងអ្នកហើយនោះ គេនឹងមិនសុំបែកតាមត្រង់ឡើយអ្វីដែលគេធ្វើ គឺគេនឹងមិនចង់ឱ្យអ្នកលូកលាន់រឿងផ្ទាល់ខ្លួនគេទៀតឡើយ ដែលការធ្វើនេះគឺចង់ធ្វើឱ្យអ្នកខឹង រហូតគិតថាខ្លួនឯងគ្មានតម្លៃសម្រាប់គេ រួចមកអ្នកក៏សុំចែកផ្លូវការធ្វើបែបនេះគឺគ្រាន់តែដើម្បីកុំឱ្យខ្លួនគេ ក្លាយជាមនុស្សអាក្រក់តែប៉ុណ្ណោះ។
២. តែងតែទាមទារចង់នៅម្នាក់ឯង
ស្រីៗជឿទៅមនុស្សប្រុសដែលគេស្រលាញ់អ្នក គ្មានថ្ងៃចង់បែកគ្នាជាមួយនឹងអ្នកនោះ គឺគេនឹងមិនទុកអ្នកចោលឱ្យនៅម្នាក់ឯង ហើយគេប្រើលេសថាគេចង់នៅម្នាក់ឯងមួយរយៈនោះទេ។ អញ្ចឹងហើយមិនបាច់គិតវែងឆ្ងាយអ្វីច្រើននោះទេ បើគេធ្វើបែបនេះដាក់អ្នក គឺដឹងតែគេចង់បែកគ្នាជាមួយនឹងអ្នកហើយ។
៣. រករឿងឈ្លោះគ្មានហេតុផល
គូស្នេហ៍ណាក៏ដូចគូស្នេហ៍ណាដែរការមានឈ្លោះប្រកែកទាស់ទែងគ្នា វាជារឿងធម្មតារបស់មនុស្សពីរនាក់ស្រលាញ់គ្នា ហើយរាល់គ្នាឈ្លោះគ្នាសុទ្ធតែមានហេតុផលប៉ុន្តែបើគេស្រាប់តែរករឿងឈ្លោះជាមួយអ្នក ដោយគ្មានហេតុផលអ្វីដែលត្រូវឈ្លោះគ្នានោះអ្នកត្រូវដឹងខ្លួនឱ្យហើយទៅ គឺគេកំពុងតែអស់ចិត្តហើយចង់បែកគ្នាជាមួយនឹងអ្នកហើយ ទើបគេរកលេសឈ្លោះគ្នាបែបនេះ។
៤. តែងតែរវល់
មនុស្សប្រុសឱ្យតែចង់បែកគ្នាជាមួយនឹងមនុស្សស្រីគ្មានលេសអ្វីក្រៅពីរវល់នោះទេ អញ្ចឹងហើយ ស្រីៗបើមានមិត្តប្រុសតែងតែរវល់នេះរវល់នោះ ដោយមិនខ្វល់ពីអ្នក ថាអ្នកមានអារម្មណ៍បែបណានោះ អ្នកគួរតែដកខ្លួនមុនគេឱ្យហើយទៅព្រោះជាអ្វីដែលមនុស្សប្រុសចង់បែក តែងតែធ្វើដាក់មនុស្សស្រី៕
ប្រភព៖ gangbeauty