៤ប្រយោគ យ៉ាងសាមញ្ញនេះ ដែល មនុស្សប្រុសគ្រប់រូបតែងតែចង់លឺ ពីមាត់មនុស្សស្រី ដែលខ្លួនស្រលាញ់ - TrueID

៤ប្រយោគ យ៉ាងសាមញ្ញនេះ ដែល មនុស្សប្រុសគ្រប់រូបតែងតែចង់លឺ ពីមាត់មនុស្សស្រី ដែលខ្លួនស្រលាញ់

May 13, 2021

ស្នេហា៖ មនុស្សស្រីភាគច្រើនអាចនឹងមើលរំលង ថាមនុស្សប្រុសមិនចេះទាមទារ ប៉ុន្តែតាមពិតទៅ ពួកគេក៏ដូចជាមនុស្សស្រីដែរគ្រាន់តែពួកគេមិនចេះបង្ហាញវា ចេញមកខាងក្រៅតែប៉ុណ្ណោះ ជាងនេះទៅទៀត ពួកគេក៏មានអារម្មណ៍រំភើបនិងចង់បានភាពផ្អែមល្អែម ពីមនុស្សស្រីដែល ពួកគេស្រលាញ់ដែរ។

ពាក្យសម្តីផ្អែមល្អែមមិនមែនមានតែមនុស្សស្រីទេ ដែលចង់លឺពីមាត់មនុស្សប្រុស ដែលខ្លួនស្រលាញ់ តែសម្រាប់មនុស្សប្រុស ពួកគេក៏តែងតែ ចង់លឺពាក្យផ្អែមល្អែម ពីមនុស្សស្រីដែលពួកគេ ស្រលាញ់ដែរគ្រាន់តែពួកគេ មិនបានទាមទារខ្លាំង ដូចជាមនុស្សស្រី។

ង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload

៤ប្រយោគយ៉ាងសាមញ្ញនេះដែលមនុស្សប្រុសគ្រប់រូបតែងតែចង់លឺ ពីមាត់មនុស្សស្រីដែលខ្លួនស្រលាញ់៖

១. «ការធ្វើជាមិត្តស្រី/ប្រពន្ធ របស់បង វាជាក្តីសុខបំផុតរបស់អូន»

រូបតំណាង
រូបតំណាង

ប្រយោគមួយនេះមនុស្សស្រីភាគច្រើនអាចគិតថា វាជាប្រយោគមួយដែលសាមញ្ញ ប៉ុន្តែសម្រាប់មនុស្សប្រុសនៅពេលដែលបានលឺប្រយោគនេះ ចេញពីមាត់មនុស្សស្រី ដែលពួកគេស្រលាញ់ វានឹងធ្វើឱ្យពួកគេ រំភើបចិត្តនិងមានភាពរីករាយ ជាខ្លាំង ទោះបីជាពួកគេ មិនបានបង្ហាញឱ្យឃើញក៏ដោយ ព្រោះប្រយោគមួយនេះវាបានធ្វើឱ្យពួកគេបានដឹងថា​ ពួកគេពិតជាមានសមត្ថភាព នៅក្នុងការផ្តល់សេចក្តីសុខ ដល់មនុស្សស្រីដែលពួកគេស្រលាញ់។

២. «បងបានប្រឹងប្រែងហើយ»

រូបតំណាង
រូបតំណាង

នៅពេលដែលមនុស្សប្រុស បានលឺប្រយោគនេះចេញពីមាត់មនុស្សស្រី​ ដែលពួកគេស្រលាញ់ បន្ទាប់ពីបានបំពេញភារកិច្ចអ្វីមួយវានឹងធ្វើឱ្យពួកគេមានកម្លាំងចិត្ត និងមានអារម្មណ៍ថាកក់ក្តៅជាខ្លាំងព្រោះឃ្លានេះប្រៀបបីដូចជាបញ្ចូលថាមពល ពិសេសអ្វីមួយ ឱ្យទៅពួកគេអញ្ចឹង ដូច្នេះហើយប្រយោគសាមញ្ញមួយនេះ វាជាអ្វីដែលមនុស្សគ្រប់រូប តែងប្រាថ្នាចង់លឺ នៅពេលដែលហត់នឿយ។

៣. «អូនស្រលាញ់បង»

រូបតំណាង
រូបតំណាង

មិនមែនមានតែមនុស្សស្រីទេដែលតែងតែចង់លឺពាក្យ ថាស្រលាញ់ចេញពីមាត់មនុស្សប្រុស ដែលខ្លួនស្រលាញ់ ស្ទើរតែរាល់ថ្ងៃនោះប៉ុន្តែសម្រាប់មនុស្សប្រុស ពួកគេក៏ចង់លឺពាក្យថា ស្រលាញ់ចេញពីមាត់មនុស្សស្រី ដែលពួកគេស្រលាញ់ដែរដូច្នេះហើយ ប្រយោគមួយនេះ ប្រសិនបើមនុស្សប្រុស បានលឺចេញពីមាត់មនុស្សស្រី ដែលពួកគេស្រលាញ់នោះវានឹងធ្វើឱ្យពួកគេរីករាយ ហើយមានអារម្មណ៍ាថាទំនាក់ទំនងស្នេហានោះ កាន់តែស្និទ្ធស្នាលជាងមុន។

៤. «បងគឺសំខាន់បំផុតសម្រាប់អូន»

រូបតំណាង
រូបតំណាង

ប្រយោគមួយនេះជាប្រយោគដែល មនុស្សប្រុសភាគច្រើន តែងតែចង់លឺ ពីមនុស្សស្រីដែលខ្លួនស្រលាញ់ គ្រាន់តែពួកគេ មិនទាមទារតែប៉ុណ្ណោះព្រោះប្រសិនបើពួកគេ បានលឺប្រយោគនេះ​​ ចេញពីមាត់មនុស្សស្រី ដែលពួកគេស្រលាញ់នោះ វានឹងធ្វើឱ្យពួកគេ បានដឹងពីខ្លួនឯង ថាសំខាន់ខ្លាំងប៉ុណ្ណាសម្រាប់មនុស្សស្រីដែល ពួកគេស្រលាញ់៕

ប្រភព៖​ phunutoday.vn

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...