មនុស្សប្រុសដែលស្រលាញ់អ្នកពិត គេមិនបណ្តោយឱ្យអ្នកលះបង់រឿងទាំងនេះដើម្បីគេទេ - TrueID

មនុស្សប្រុសដែលស្រលាញ់អ្នកពិត គេមិនបណ្តោយឱ្យអ្នកលះបង់រឿងទាំងនេះដើម្បីគេទេ

September 2, 2021

ស្នេហា៖ ពិតណាស់នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់ គឺត្រូវតែមានការលះបង់ចំពោះគ្នាក៏ប៉ុន្តែមិនមែនត្រូវតែលះបង់ឱ្យគ្នាទៅវិញទៅមក ​ដោយមិនគិតពីភាពត្រឹមត្រូវចំពោះគ្នានោះទេ ម្យ៉ាងវិញទៀត មនុស្សដែលគេស្រលាញ់ពិតប្រាកដគេមិនបណ្តាយឱ្យគូស្នេហ៍គេ លះបង់ច្រើនហួសហេតុដើម្បីតែគេនោះទេ។

ជាងនេះទៅទៀត ភាគច្រើននៃមនុស្សស្រីគឺមើលឃើញថាតែងតែលះបង់អ្វីៗជាច្រើន ដើម្បីតែមនុស្សប្រុសដែលខ្លួនស្រលាញ់ប៉ុន្តែមនុស្សស្រីកុំឆោតពេក បើគេស្រលាញ់អ្នកពិត ទោះអ្នកមិនលះបង់អ្វីច្រើនសម្រាប់គេក៏គេពេញចិត្តនឹងស្រលាញ់អ្នកដែរ ហេតុនេះហើយ មនុស្សប្រុសបើគេស្រលាញ់អ្នកពិតគេនឹងមិនបណ្តោយឱ្យអ្នក លះបង់រឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទេ។

មនុស្សប្រុសដែលស្រលាញ់អ្នកពិតគេមិនបណ្តោយឱ្យអ្នកលះបង់រឿងទាំងនេះដើម្បីគេទេ៖

១. ពេលវេលាផ្ទាល់ខ្លួន

មនុស្សប្រុសប្រសិនបើគេស្រលាញ់អ្នកពិត គេច្បាស់ជាយល់អំពីអ្នកបានច្រើន ថាអ្នកក៏ត្រូវការពេលវេលាផ្ទាល់ខ្លួន ដើម្បីបានធ្វើអ្វីដែលខ្លួនអ្នកចង់ធ្វើដែរ ហេតុនេះហើយ ទោះអ្នកមិនសូវមានពេលវេលាឱ្យគេក៏ដោយក៏គេព្យាយាមយល់ និងសម្របតាមភាពជាក់ស្តែង ដែលអ្នកបានជួបប្រទះដែរ ហើយក៏មិនមែនបណ្តោយឱ្យអ្នក សុខចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួនអ្នក ដើម្បីតែគេនោះទេតែគេនឹងបង្ហាញខ្លួន គ្រប់ពេលដែលអ្នកត្រូវការគេ។

២. ភាពជាខ្លួនឯង

អ្នកណាៗក៏ដឹងដែរថាការដែលធ្វើជាខ្លួនឯង វាពិតជាសំខាន់ខ្លាំងណាស់ បើទោះបីជាដឹងថាការធ្វើជាខ្លួនឯងវាមិនបានបំពេញចិត្ត មនុស្សជុំវិញខ្លួនឱ្យពេញចិត្ត មកលើយើងក៏ដោយ តែវាក៏ជាសេចក្តីសុខផ្លូវចិត្តរបស់យើង ដែលបានធ្វើជាខ្លួនឯងយ៉ាងពិតប្រាកដដែរ។ ដូច្នេះហើយ មិនថាអ្នកព្យាយាមលះបង់ភាពជាខ្លួនឯងដើម្បីផ្គាប់ចិត្តមនុស្សប្រុសដែលខ្លួនស្រលាញ់ ឱ្យគេពេញចិត្តអ្នកប៉ុណ្ណានោះទេគេនឹងមិនព្រមឱ្យអ្នកលះបង់ភាពជាខ្លួនឯង ដើម្បីតែគេឡើយ ព្រោះថាគេស្រលាញ់អ្នក គឺជាអ្នក មិនមែនស្រលាញ់អ្នកព្រោះតែចង់ឱ្យអ្នក ក្លាយទៅជាមនុស្សល្អឥតខ្ចោះឡើយ។

៣.គ្រួសារ

រូបតំណាង
រូបតំណាង

ចំពោះមនុស្សប្រុសដែលគេស្រលាញ់អ្នកពិតមិនថាមានបញ្ហាអ្វីមួយកើតឡើងនោះទេ គេនឹងព្រមឱ្យមនុស្សស្រីដែលគេស្រលាញ់ លះបង់គ្រួសារ ដើម្បីគេឡើយព្រោះពួកគេដឹងថាចំពោះមនុស្សស្រី​ គ្រួសារ គឺជាអ្វីមួយដែលសំខាន់បំផុតសម្រាប់ជីវិតអញ្ចឹងហើយ មិនថាគ្រួសារជំទាស់នឹងទំនាក់ទំនងរវាងអ្នកនឹងគេប៉ុណ្ណានោះទេ គេនឹងមិនបណ្តោយឱ្យអ្នកលះបង់ចោលគ្រួសារដើម្បីជ្រើសរើសយកឡើយ ផ្ទុយទៅវិញគេនឹងព្យាយាម ធ្វើយ៉ាងណាឱ្យគ្រួសារអ្នក ពេញចិត្តនឹងទទួលយកគេ។

៤. ខ្លួនប្រាណ

មនុស្សស្រីភាគច្រើននៅពេលដែលចង់បង្ហាញក្តីស្រលាញ់ ចំពោះមនុស្សដែលខ្លួនស្រលាញ់គឺសុទ្ធចិត្តលះបង់ខ្លួនប្រាណខ្លួនឯង ឱ្យមនុស្សប្រុស ទាំងងប់ងុល ដោយមិនដឹងថាអ្វីខុសអ្វីត្រូវប៉ុន្តែចំពោះមនុស្សប្រុសដែលស្រលាញ់មនុស្សស្រីម្នាក់ យ៉ាងពិតប្រាកដមែននោះគឺគេនឹងជួយការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សស្រី ដែលគេស្រលាញ់ហើយគេក៏មិនបណ្តោយឱ្យមនុស្សស្រីលះបង់ខ្លួនប្រាណ ដើម្បីបង្ហាញក្តីស្រលាញ់ចំពោះគេដែរ៕

ប្រភព៖​ relrules

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...