សញ្ញាទាំងនេះ បង្ហាញថាគេស្រលាញ់អ្នកខ្លាំងជាងស្រលាញ់ខ្លួនគេទៅទៀត - TrueID

សញ្ញាទាំងនេះ បង្ហាញថាគេស្រលាញ់អ្នកខ្លាំងជាងស្រលាញ់ខ្លួនគេទៅទៀត

September 25, 2021

ស្នេហា៖មនុស្សប្រុសមិនសូវបង្ហាញក្តីស្រលាញ់ ចំពោះមនុស្សស្រីតាមរយៈពាក្យសម្តីឡើយតែគេតែងបង្ហាញក្តីស្រលាញ់ ដែលមានចំពោះមនុស្សស្រី តាមរយៈទង្វើបើទោះបីជាមនុស្សប្រុសមួយចំនួន មិនសូវសម្តីផ្អែមក៏ដោយតែក្តីស្រលាញ់របស់គេ ដែលមានចំពោះមនុស្សស្រី គឺពិតជាធំធេងខ្លាំងណាស់។

ដូច្នេះហើយបើចង់ដឹងថាមិត្តប្រុស ឬប្តីរបស់អ្នក គេស្រលាញ់អ្នកខ្លាំងដល់កម្រិតណានោះអ្នកអាចសង្កេតមើលលើសញ្ញា ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ហើយប្រសិនបើរកឃើញសញ្ញាទាំងនេះគឺមានន័យថាមិត្តប្រុស ឬប្តីរបស់អ្នក គេមិនត្រឹមតែស្រលាញ់អ្នកខ្លាំងទេ គេថែមទាំងស្រលាញ់អ្នក ជាងស្រលាញ់ខ្លួនគេទៀតផង។

សញ្ញាទាំងនេះ បង្ហាញថាគេស្រលាញ់អ្នកខ្លាំងជាងស្រលាញ់ខ្លួនគេទៅទៀត៖

១. គេតែងផ្តល់របស់ល្អៗដល់អ្នកជានិច្ច

រូបតំណាង
រូបតំណាង

មនុស្សប្រុសទោះមិនចេះនិយាយផ្អែមក៏ដោយតែក្តីស្រលាញ់របស់គេ គឺអាចបញ្ជាក់តាមរយៈទង្វើបាន ដូច្នេះហើយប្រសិនបើមិត្តប្រុសឬប្តីរបស់អ្នក គេជាមនុស្សប្រុសម្នាក់ ដែលតែងតែផ្តល់នូវអ្វីដែលល្អៗបំផុត ដល់អ្នកជានិច្ចនោះគឺវាជាសញ្ញាមួយដែលបង្ហាញថា មិត្តប្រុសឬប្តីរបស់អ្នក គេគឺពិតជាស្រលាញ់អ្នកខ្លាំង ហើយថែមទាំងស្រលាញ់អ្នក ជាងស្រលាញ់ខ្លួនគេទៅទៀត។

២. គេតែងលាក់រឿងពិបាកចិត្តតែម្នាក់ឯង

រូបតំណាង
រូបតំណាង

មនុស្សប្រុសដែលស្រលាញ់មិត្តស្រីឬប្រពន្ធរបស់គេពិតប្រាកដ អ្វីដែលគេបារម្ភបំផុតនោះ គឺមនុស្សស្រីដែលគេស្រលាញ់ ត្រូវមកពិបាកជាមួយគេដូច្នេះហើយ មិនថាគេនឿយហត់ ឬជួបបញ្ហាអ្វីមួយទេគេតែងតែព្យាយាមលាក់មិនឱ្យមិត្តស្រី ឬប្រពន្ធរបស់គេបានដឹងឡើយ លើសពីនេះ គេតែងតែលាក់វាទុកនិងដោះស្រាយតែម្នាក់ឯង​។ អញ្ចឹងហើយ បើមិត្តប្រុសឬប្តីរបស់អ្នក គេជាមនុស្សប្រុសម្នាក់ដែលចង់តែផ្តល់សេចក្តីសុខដល់អ្នក ដោយមិនដែលធ្វើឱ្យអ្នកដេកកើតទុក្ខ ដោយសារតែគេនោះគឺបានន័យថាក្តីស្រលាញ់របស់គេចំពោះអ្នក គឺពិតជាធំធេងខ្លាំងណាស់។

៣. គេតែងតែធ្វើជាចាញ់គ្រប់ពេលដែលមានជម្លោះ

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ដែលស្រលាញ់គ្នាគឺជៀសមិនផុតឡើយ ការកើតមានបញ្ហាជម្លោះរវាងគ្នា ប៉ុន្តែចំពោះមនុស្សប្រុសដែលគេស្រលាញ់មិត្តស្រី ឬប្រពន្ធពួកគេជាងស្រលាញ់ខ្លួនពួកគេនោះ មិនថាបញ្ហាកើតមកពីកំហុសរបស់មនុស្សស្រីដែលគេស្រលាញ់ ឬក៏អត់នោះទេតែគេតែងតែព្រមចាញ់គ្រប់ពេល ព្រោះតែគេដឹងថា ប្រសិនបើគេនៅតែបន្ត ចង់យកឈ្នះចាញ់ទៀតគឺមានតែការបែកបាក់គ្នាតែប៉ុណ្ណោះ អញ្ចឹងហើយ គេតែងតែសុខចិត្តធ្វើជាអ្នកចាញ់៕

ប្រភព៖​ insider

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...