៥ចំណុចរបស់ប្រពន្ធថ្លៃថ្នូរ ធ្វើឱ្យប្តីខ្លាចមិនហ៊ានទៅរកស្រី - TrueID

៥ចំណុចរបស់ប្រពន្ធថ្លៃថ្នូរ ធ្វើឱ្យប្តីខ្លាចមិនហ៊ានទៅរកស្រី

June 14, 2022

យល់ដឹង៖ មនុស្សស្រីដែលជាប្រពន្ធ​ បើមិនចង់ឱ្យប្តីចេញទៅរកស្រីក្រៅទេនោះ អ្នកត្រូវធ្វើជាប្រពន្ធដ៏ថ្លៃថ្នូរម្នាក់ ដែលជាគ្រាប់ពេជ្រមិនអាចកាត់ថ្លៃបាន តែបើអ្នកធ្វើជាប្រពន្ធទន់ជ្រាយ ធ្វើអ្វីឆេវឆាវទៅតាមអារម្មណ៍ទោះអ្នកស្អាតយ៉ាងណា ពូកែយ៉ាងណា ក៏ប្តីរបស់អ្នកទៅរកស្រីក្រៅដែរ។

ដូច្នេះហើយប្រពន្ធគ្រប់រូបត្រូវចេះធ្វើខ្លួនឱ្យមានភាពថ្លៃថ្នូរ ដែលធ្វើឱ្យប្តីមិនហ៊ានចេញទៅមានស្រីនៅខាងក្រៅបានព្រោះតែខ្លាចបាត់គ្រាប់ពេជ្រដូចជាអ្នក ជាងនេះទៅទៀតដើម្បីក្លាយជាប្រពន្ធថ្លៃថ្នូរម្នាក់ មនុស្សស្រីត្រូវមានចំណុចទាំងអស់នេះទើបធ្វើឱ្យប្តីខ្លាចរអា មិនហ៊ានធ្វើអ្វីតាមតែចិត្ត។

៥ចំណុចរបស់ប្រពន្ធថ្លៃថ្នូរធ្វើឱ្យប្តីខ្លាចមិនហ៊ានទៅរកស្រីក្រៅ៖

១. ព្រមរងសុខទុក្ខជាមួយប្តី

រូបតំណាង
រូបតំណាង

មនុស្សស្រីជាប្រពន្ធដែលអាចធ្វើឱ្យប្តីខ្លាចចិត្តមិនអាចទៅរកស្រីនៅខាងក្រៅបាន គឺជាប្រពន្ធដែលព្រមរួមសុខរួមទុក្ខជាមួយប្តីគ្រប់ពេល ដោយមិនស្តីបន្ទោសហើយចាំតែលើកទឹកចិត្តនិងនៅក្បែរជានិច្ចនោះហើយជាភាពថ្លៃថ្នូររបស់មនុស្សស្រីក្នុងនាមជាប្រពន្ធដែលស្រលាញ់ និងស្មោះត្រង់ជាមួយប្តីធ្វើឱ្យប្តីចេះនឹកគិតដល់ប្រពន្ធ មុននឹងធ្វើអ្វីមួយ។

២. មិនប្រើអារម្មណ៍ឆេវឆាវ

រូបតំណាង
រូបតំណាង

ប្រពន្ធដែលថ្លៃថ្នូរគឺជាប្រពន្ធដែលមិនចូលចិត្តប្រើអារម្មណ៍ឆេវឆាវ ប៉ុន្តែតែងតែប្រើហេតុផលមកជំនួសវិញ លើសពីនេះ តែងតែប្រើសម្តីមុឺនម៉ាត់ ទើបធ្វើឱ្យប្តីចេះខ្លាចនឹងភាពម៉ឺនម៉ាត់របស់អ្នកបាន។ ដូច្នេះបើអ្នកជាប្រពន្ធថ្លៃថ្នូរ មិនចូលចិត្តនាំរឿងឈ្លោះ ប្តីអ្នកគ្មានថ្ងៃទៅរកស្រីនៅខាងក្រៅឡើយព្រោះគេដឹងថា អ្នកជាមនុស្សនិយាយម៉ាត់ណាគឺម៉ាត់នឹង ហេតុនេះ ប្តីអ្នកគេមិនហ៊ានធ្វើអ្វីផ្តេសផ្តាសឡើយ។

៣.ការងារផ្ទះមិនឱ្យចន្លោះ

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនថាពូកែរកលុយយ៉ាងណាទេបើរៀបការមានគ្រួសារហើយ ត្រូវតែចេះធ្វើកិច្ចការងារផ្ទះហើយមិនត្រូវឱ្យមានចន្លោះខ្វះខាតនោះទេ ព្រោះវាជាអ្វីដែលអាចចងចិត្តប្តីអ្នកមិនឱ្យទៅមានស្រីនៅខាងក្រៅបាន ម្យ៉ាងទាំងនេះក៏ជាអ្វីដែលអាចបញ្ជាក់ពីភាពថ្លៃថ្នូរនិងជាប្រពន្ធដ៏ល្អម្នាក់ ដែលគ្មានស្រីណាមកជំនួសអ្នកបានដែរ។

៤.រក្សាមុខមាត់ប្តីជានិច្ច

រូបតំណាង
រូបតំណាង

ស្រីៗជាប្រពន្ធគួរតែដឹងមុខមាត់និងកិត្តិយសរបស់មនុស្សប្រុសជាប្តី គឺពិតជាសំខាន់សម្រាប់ពួកគេខ្លាំងណាស់ ​ដូច្នេះដើម្បីធ្វើជាប្រពន្ធដ៏ល្អ និងបញ្ជាក់ពីភាពថ្លៃថ្នូររបស់អ្នក អ្នកមិនត្រូវធ្វើឱ្យប្តីអាប់មុខឬនិយាយស្តីឱ្យប្តីបាក់មុខនោះទេ ផ្ទុយទៅវិញ អ្នកគួរតែចេះលើកតម្លៃ​ និងរក្សាមុខមាត់ប្តីទើបធ្វើឱ្យប្តីមើលឃើញពីភាពល្អរបស់អ្នកកាន់តែច្រើន។

៥.មិនពឹងផ្អែកលើលុយប្តីទាំងស្រុង

រូបតំណាង
រូបតំណាង

ប្រពន្ធឆ្លាតគេមិនពឹងលើលុយប្តីទាំងស្រុងនោះទេព្រោះវានាំតែធ្វើឱ្យប្តីមើលងាយ ម្យ៉ាងរឹតតែធ្វើឱ្យប្តីបានចិត្ត គិតថាគេជាអ្នករកលុយទោះគេធ្វើខុសយ៉ាងណា ក៏អ្នកមិនលែងគេចោល ដូច្នេះហើយ បានជាប្រពន្ធគ្រប់រូបត្រូវចេះពឹងផ្អែកលើខ្លួនឯងខ្លះ ទើបប្តីមិនហ៊ានធ្វើអ្វីស្រេចតែចិត្ត ឬមើលងាយអ្នកបានលើសពីនេះ មានតែស្រលាញ់ និងខ្លាចរអាជាមួយអ្នកកាន់តែខ្លាំង៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...