យល់ដឹង៖ ក្តីសុខផ្ទាល់ខ្លួនរបស់មនុស្សយើងម្នាក់ៗគឺមិនមែនបានមកពីអ្នកដទៃ ផ្តល់មកឱ្យយើងនោះទេ តែវាបានមកពីយើង ជាអ្នកដែលបង្កើតវាឡើងមកដោយខ្លួនឯងដូច្នេះហើយ ជីវិតដែលអាចរស់នៅ ដោយមានក្តីសុខបានពេញលេញ វាក៏អាស្រ័យលើខ្លួនយើងផ្ទាល់ដែរ។
ជាងនេះទៅទៀត ជីវិតរបស់មនុស្សស្រី ដែលអាចរស់នៅពោរពេញដោយមានក្តីសុខបាន គឹវាក៏អាស្រ័យទៅលើមនុស្សស្រីដែរថា អាចនឹងធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះបានឬក៏អត់ ព្រោះថាបើធ្វើមិនបាន ជីវិតក៏ច្បាស់ជាពិបាកនឹងរកសេចក្តីសុខបានដែរ អញ្ចឹងហើយ បើចង់មានក្តីសុខ វាអាស្រ័យទៅលើការធ្វើបានរបស់មនុស្សស្រី។
ជីវិតមនុស្សស្រីអាចមានក្តីសុខឬក៏អត់អាស្រ័យលើរឿងទាំងនេះ៖
១. មានភាពឯករាជ្យគ្រប់គ្រាន់
ចង់មានជីវិតមួយ ដែលរស់នៅដោយមានក្តីសុខបាន វាក៏អាស្រ័យទៅលើមនុស្សស្រីដែរថាមនុស្សស្រី ចេះមានភាពរឹងមាំ និងមានភាពឯករាជ្យនៅក្នុងខ្លួនដែរឬក៏អត់ព្រោះបើមិនមានភាពរឹងមាំ និងមានភាពឯករាជ្យគ្រប់គ្រាន់ ក្នុងការប្រឈមមុខ និងដោះស្រាយបញ្ហាផ្សេងៗនៅក្នុងជីវិតទេនោះ ជីវិតច្បាស់ជាពោរពេញដោយបញ្ហា កើតឡើងមកមិនចេះចប់មិនចេះហើយជាក់ជាមិនខាន។
២. មិនពឹងផ្អែកលើមនុស្សប្រុស
ការដែលមនុស្សស្រីចេះតែពឹងផ្អែកទៅលើមនុស្សប្រុសវាងាយនឹងធ្វើឱ្យមនុស្សប្រុសឆាប់វាយតម្លៃ មកលើពួកគេខ្លាំងណាស់ លើសពីនេះ ពួកគេអាចនឹងទទួលរងការមើលងាយ ពីមនុស្សប្រុសទៀតផង។ ដូច្នេះហើយ មនុស្សស្រីបើចង់បានជីវិតមួយ ដែលមានតែក្តីសុខ និងគ្មានការមើលងាយពីនរណាម្នាក់ វាក៏អាស្រ័យទៅលើមនុស្សស្រីដែរថា ចេះធ្វើអ្វីៗបានដោយខ្លួនឯង និងមិនចាំបាច់ពឹងពាក់លើមនុស្សប្រុស ដែរឬក៏អត់។
៣. ស្រលាញ់ខ្លួនឯងឱ្យបានច្រើន
មនុស្សស្រីប្រសិនបើអ្នក ផ្ញើរសេចក្តីសុខខ្លួនឯងទាំងអស់ ឱ្យទៅអ្នកដទៃនោះ អ្នកងាយនឹងប្រឈមមុខនឹងទទួលរងនូវសេចក្តីទុក្ខខ្លាំងណាស់ ដូច្នេះហើយ ជីវិតដែលអាចមានក្តីសុខបាន វាក៏អាស្រ័យទៅលើមនុស្សស្រីដែរថា មនុស្សស្រីចេះស្រលាញ់ខ្លួនឯង និងមើលថែខ្លួនឯងឱ្យបានល្អ ដោយមិនចាំបាច់ផ្ញើរក្តីសុខខ្លួនឯង លើដៃអ្នកដទៃ ដែរឬក៏អត់៕
ប្រភព៖ phunuvagiadinh