អំឡុងពេលLockdown នេះ អ្នកទាំងអស់គ្នា មិនគួរបណ្តោយ ឱ្យខ្លួនឯង វក់ជាមួយនឹង រឿងទាំងនេះទេ - TrueID

អំឡុងពេលLockdown នេះ អ្នកទាំងអស់គ្នា មិនគួរបណ្តោយ ឱ្យខ្លួនឯង វក់ជាមួយនឹង រឿងទាំងនេះទេ

May 1, 2021

យល់ដឹង៖ពេលវេលាក្នុងការLockdown​នេះ គឺជាពេលវេលាមួយ ដែលធ្វើឱ្យមនុស្សគ្រប់គ្នា មានពេលទំនេរច្រើនដែលអាចធ្វើឱ្យពួកគេ មានពេលវេលាគ្រប់គ្រាន់ ដើម្បីសម្រាក និងញុំាបានយ៉ាងច្រើន ក៏ដូចជាមានពេលវេលា ទៅធ្វើអ្វីដែលពួកគេ តែងតែចូលចិត្ត។

វាជាការពិត ដែលពេលវេលាក្នុងការLockdownនេះគឺជាពេលវេលា ដែលយើងម្នាក់ៗ​ អាចមានពេលវេលាច្រើន ក្នុងការធ្វើអ្វី ដែលយើងចូលចិត្ត និងតែងតែចង់ធ្វើប៉ុន្តែ ប្រសិនបើយើង យកពេលវេលា ទៅធ្វើនូវរឿងទាំងអស់នោះទាំងស្រុងពេក វាមិនត្រឹមតែមិនជួយ ផ្តល់ផលល្អដល់ជីវិត របស់យើងទេតែវានឹងប៉ះពាល់ ដល់ទម្លាប់រស់នៅប្រចាំថ្ងៃ របស់យើងទាំងអស់គ្នា ទៀតផង។

ង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload

អំឡុងពេលLockdown នេះទាំងអស់គ្នាមិនគួរបណ្តោយឱ្យខ្លួនឯងវក់ជាមួយនឹងរឿងទាំងនេះទេ៖

១. លេងបណ្តាញសង្គម

រូបតំណាង
រូបតំណាង

បណ្តាញសង្គម វាគឺជាអ្វីមួយដែលផ្តល់ព័ត៌មាន ឱ្យយើងបានយ៉ាងឆាប់រហ័ស ​និងអាចដឹងពីស្ថានភាព ក្នុងសង្គមភ្លាមៗ ប៉ុន្តែការដែលចំណាយ ពេលវេលាទាំងស្រុង ទៅលើបណ្តាញសង្គមច្រើនពេក វានឹងធ្វើឱ្យអ្នក មិនពេលវេលា ក្នុងការធ្វើអ្វីផ្សេងៗ អ្វីដែលសំខាន់ ជាងនេះទៅទៀតនោះ គឺបណ្តាញសង្គម វាជាផ្នែកមួយ ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សតិអារម្មណ៍ របស់យើងទាំងអស់គ្នា​ ដែលទទួលរងនូវភាពអវិជ្ជមាន ពីបណ្តាញសង្គមដូច្នេះហើយ កុំបណ្តោយឱ្យខ្លួនឯង វក់ជាមួយនឹង ការលេងបណ្តាញសង្គម ឱ្យសោះ។

២. គេងច្រើន

រូបតំណាង
រូបតំណាង

ការគេងឱ្យបានគ្រប់គ្រាន់ វាជារឿងដែលល្អបំផុតប៉ុន្តែការគេងច្រើន គឺវាមានលក្ខណៈខុសប្លែក ពីការគេងគ្រប់គ្រាន់ព្រោះ ការគេងច្រើនគឺជាការគេងមិនរើស ពេលវេលា​ឡើយ ដែលជាហេតុធ្វើឱ្យយើងទាំងអស់គ្នា មាននូវទម្លាប់ខ្ជិលដោយមិនដឹងខ្លួនលើសពីនេះ ការគេងច្រើន វាក៏ជះឥទ្ធិពលអាក្រក់ ទៅលើសុខភាពដែរ ដោយសារតែការគេងច្រើន វានឹងធ្វើឱ្យការរំលាយអាហារ របស់យើងទាំងអស់គ្នា មានដំណើរការមិនល្អ។

៣.ការងារដែលធ្វើពីផ្ទះ

រូបតំណាង
រូបតំណាង

ការធ្វើការងារពីផ្ទះវាក៏ជាសម្ពាធមួយទៅហើយ សម្រាប់យើងទាំងអស់គ្នា ដូច្នេះហើយ យើងមិនគួរបណ្តោយ ឱ្យខ្លួនឯងវក់ខ្លាំង ជាមួយនឹងការងារ រហូតដល់មិនគិតពីភាពស្តេ្រស របស់យើងនោះទេ យើងត្រូវតែរកពេលវេលា ដើម្បីឱ្យខ្លួនឯង បានសម្រាកឬលំហែខួរក្បាលខ្លះ ព្រោះប្រសិនបើយើង ខិតខំធ្វើការងារខ្លាំងពេក ទាំងដែលកំពុងស្ត្រេសនោះវាមិនត្រឹមតែមិនជួយឱ្យការងារ របស់យើង មិនទទួលបាន លទ្ធផលល្អនោះទេតែវាក៏ធ្វើឱ្យយើងទាំងអស់គ្នា មានបញ្ហាសុខភាពផ្លូវចិត្ត ទៀតផង។

៤. មើលរឿងភាគ

រូបតំណាង
រូបតំណាង

ការមើលរឿងភាគ វាមិនមែនជារឿង ដែលអាក្រក់នោះទេប៉ុន្តែប្រសិនបើយើង ចំណាយពេលវេលាទាំងស្រុង ទៅលើការមើលរឿងភាគ រហូតនោះអ្វីដែលយើងទទួលបាន ពីពេលវេលាដែលយើងមានច្រើននោះ គឺតិចបំផុត ជាងនេះទៅទៀត ការមើលរឿងភាគយូរ វាក៏ធ្វើឱ្យយើងមាន ទម្លាប់ខ្ជិល នឹងមិនចង់ក្រោក ទៅធ្វើអ្វីផ្សេងឡើយ ដូច្នេះហើយ យើងទាំងអស់គ្នា មិនគួរបណ្តោយឱ្យខ្លួនឯង វក់ជាមួយនឹងរឿងភាគ ខ្លាំងពេកនោះទេ៕

ទាក់ទងជាមួយ:
ជីវិតយុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...