៥ការភ័យខ្លាច ដែលតែងដក់ជាប់នៅក្នុងចិត្តមនុស្សស្រី ក្រោយពេលរៀបការរួច - TrueID

៥ការភ័យខ្លាច ដែលតែងដក់ជាប់នៅក្នុងចិត្តមនុស្សស្រី ក្រោយពេលរៀបការរួច

December 25, 2021

យល់ដឹង៖ មនុស្សស្រីពេលនៅជាសង្សារគឺហួងហែងខ្លាំងព្រោះគិតថាមានឋានៈត្រឹមជាសង្សារគ្មានសិទ្ធអ្វីដែលអាចហាមគេមិនឱ្យទាក់ទងអ្នកណាបាននោះទេហើយគេក៏មិនមែនជាកម្មសិទ្ធរបស់មនុស្សស្រីផ្តាច់មុខដែរបើមិនទាន់ចូលរោងការជាមួយគ្នាប៉ុន្តែលុះដល់ពេលរៀបការហើយ មនុស្សស្រីមិនត្រឹមតែមិនកាត់បន្ថយការហួងហែងទេ តែបែរជារឹតតែហួងហែងនិងភ័យខ្លាចកាន់តែជាងកាលនៅជាសង្សារទៀត។

ហេតុនេះហើយចំពោះមនុស្សស្រីក្រោយពេលដែលរៀបការហើយ អ្វីដែលដក់នៅក្នុងចិត្តរបស់មនុស្សស្រីជានិច្ចនោះគឺការភ័យខ្លាចចំពោះរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះដែលជាហេតុធ្វើឱ្យមនុស្សស្រីកាន់តែរករឿង និងហួងហែងកាន់តែខ្លាំង បើទោះបីដឹងថារៀបការក្លាយទៅជាប្តីប្រពន្ធស្របច្បាប់ក៏ដោយ។

៥ការភ័យខ្លាចដែលតែងដក់ជាប់នៅក្នុងចិត្តមនុស្សស្រីក្រោយពេលរៀបការរួច៖

១. ខ្លាចប្តីក្បត់ចិត្តទៅមានស្រីក្រៅ

រូបតំណាង
រូបតំណាង

ក្រោយពេលដែលរៀបការរួចអ្វីដែលមនុស្សស្រីខ្វល់ចិត្ត និងភ័យខ្លាចបំផុតនោះ គឺត្រូវបានប្តីខ្លួនឯង ក្បត់ចិត្តទៅលួចមានស្រីនៅខាងក្រៅហើយចោលប្រពន្ធកូន ម្យ៉ាងវិញទៀត វាក៏មិនមែនជារឿងចម្លែកដែរ ដែលមនុស្សស្រីក្រោយពេលដែលរៀបការរួច តែងមានការភ័យខ្លាចចំពោះរឿងនេះ ហើយវាក៏តែងតែដក់ជាប់នៅក្នុងចិត្តមនុស្សស្រី ព្រោះថាគ្មានមនុស្សស្រីណាចង់ឱ្យខ្លួនឯង ក្លាយទៅជាប្រពន្ធល្ងង់ដែលត្រូវបានប្តីក្បត់ចិត្តនោះទេ។

២.ខ្លាចប្តីឈប់ស្រលាញ់

រូបតំណាង
រូបតំណាង

គ្មានស្រីណាម្នាក់ចង់ឱ្យប្តីខ្លួនឯងឈប់ស្រលាញ់នោះទេ លើសពីនេះ គឺរឹតតែភ័យខ្លាចថាខ្លួនមិនស្អាត មិនទាក់ទាញដូចកាលនៅជាសង្សារទើបជាហេតុធ្វើឱ្យមនុស្សស្រី ទោះរៀបការមានកូនប៉ុន្មានក៏ដោយ ក៏មិនភ្លេចក្នុងការតុបតែងខ្លួននិងយកចិត្តប្តីដែរ ហើយមនុស្សស្រីតែងភ័យខ្លាចដក់ជាប់នៅក្នុងចិត្តជានិច្ច ទោះរៀបការក្លាយទៅជាប្តីប្រពន្ធស្របច្បាប់នឹងគ្នាក៏ដោយ។

៣. ខ្លាចការបែកបាក់

រូបតំណាង
រូបតំណាង

នៅលើលោកនេះគ្មានមនុស្សស្រីណាចង់ឱ្យជីវិតអាពាហ៍ពិពាហ៍របស់ខ្លួន ត្រូវបានបែកបាក់ដោយសារតែហេតុផលណាមួយទេគឺតែងតែចង់ឱ្យជីវិតប្តីប្រពន្ធ ក៏ដូចជាគ្រួសារបានរស់នៅជួបជុំគ្នា ដោយមានសុភមង្គលប៉ុន្តែការបែកបាក់ ឬការព្រាត់ប្រាស់គ្នា វាមិនអាចធ្វើឱ្យយើងមើលឃើញបានមុនដែរ ទើបធ្វើឱ្យមនុស្សស្រីក្រោយរៀបការរួចក៏នៅតែមានការភ័យខ្លាចចំពោះការបែកបាក់គ្នាផងដែរ។

៤. ខ្លាចកូនៗបាត់បង់ភាពកក់ក្តៅ

រូបតំណាង
រូបតំណាង

ការភ័យខ្លាចបាត់បង់ប្តីវាមិនមែនជារឿងដែលគួរឱ្យភ័យខ្លាចខ្លាំង ដល់ថ្នាក់ភ័យខ្លាចចំពោះការបាត់បង់ក្តីស្រលាញ់និងភាពកក់ក្តៅ ដែលធ្លាប់តែផ្តល់ឱ្យកូនៗនោះទេ ព្រោះក្រោយពេលដែលរៀបការមានកូនរួច អ្វីដែលសំខាន់បំផុតសម្រាប់មនុស្សស្រីគឺកូនៗ ទោះប្តីបោះបង់ចោល ក៏នៅមានកូនៗដែលជាកម្លាំងចិត្តដែរម្យ៉ាងប្តីគ្រាន់តែជាសាច់ដទៃ តែកូនៗទើបជាសាច់ឈាមតែមួយ ទើបមនុស្សស្រីចេះតែភ័យខ្លាចនិងព្រួយចិត្ត។

៥. ខ្លាចមាត់ញាតិមិត្តនិងមនុស្សជុំវិញខ្លួន

រូបតំណាង
រូបតំណាង

មនុស្សនៅក្នុងសម័យនេះ ត្រូវរស់នៅក្នុងសង្គមមនុស្ស ដូច្នេះហើយ កិត្តិយស​និងមុខមាត់របស់មនុស្ស នៅក្នុងសង្គមគឺវាពិតជាសំខាន់ខ្លាំងណាស់ មិនថាតែមនុស្សស្រី ឬមនុស្សប្រុសនោះទេ ហេតុនេះហើយ ក្រោយពេលដែលរៀបការរួចអ្វីដែលធ្វើឱ្យមនុស្សស្រីតែងភ័យខ្លាចនៅក្នុងចិត្តនោះ គឺខ្លាចការលែងលះឬការឈ្លោះប្រកែកហែកហួរគ្នាពីទំនាក់ទំនងប្តីប្រពន្ធ នៅលើបណ្តាញសង្គម ដែលធ្វើឱ្យញាតិមិត្តនិងមនុស្សជុំវិញខ្លួនសើចយំ នឹងរឿងរបស់ខ្លួន ហើយកិត្តិយសនិងមុខមាត់ ក៏ត្រូវបានបាត់បង់តាមហ្នឹងដែរ៕

ប្រភព៖​ phunutoday

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...