យល់ដឹង៖មនុស្សប្រុសជាប្តី មិនមែនគេនៅសុខៗស្រាប់តែព្រងើយកន្តើយដាក់ប្រពន្ធនោះទេវាក៏អាចមកពីមនុស្សស្រីជាប្រពន្ធ បានសាងកំហុសអ្វីមួយឡើងហើយ បានជាគេស្រាប់តែប្រែក្លាយទៅជាប្តីម្នាក់ ដែលធ្លាប់តែស្រលាញ់និងយកចិត្តទុកដាក់ជាមួយប្រពន្ធ តែបែរជាព្រងើយកន្តើយដាក់ប្រពន្ធទៅវិញ។
ហេតុនេះហើយមនុស្សស្រីជាប្រពន្ធកុំទៅបន្ទោសប្តី ដែលព្រងើយកន្តើយដាក់ខ្លួនអី ប្រសិនបើខ្លួនអ្នក តែងតែសាងកំហុសមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះឡើងមកជារឿយៗ ព្រោះថាកំហុសទាំងអស់នោះរបស់អ្នក វាបានធ្វើឱ្យប្តីរបស់អ្នក ចាប់ផ្តើមព្រងើយកន្តើយដាក់អ្នក។
កុំបន្ទោសប្តីដែលព្រងើយកន្តើយដាក់បើអ្នកតែងសាងកំហុសទាំងនេះឡើងមកជារឿយៗ៖
១. ទន់ជ្រាយពេក
មនុស្សស្រីកាលណាតែទន់ជ្រាយខ្លាំងពេកគ្មាននរណាម្នាក់ចង់នៅក្បែរឡើយ ជាពិសេសមនុស្សប្រុសជាប្តី អញ្ចឹងហើយ កុំទៅបន្ទោសប្តីថាហេតុអ្វីបានជាចូលចិត្តព្រងើយកន្តើយដាក់អ្នកនោះក៏ព្រោះតែអ្នកទន់ជ្រាយខ្លាំងពេក ទើបធ្វើឱ្យប្តីឆាប់មានការធុញទ្រាន់នឹងអ្នក ហើយរឹតតែមិនចង់ខ្វាយខ្វល់ពីអ្នក។
២.ទុកចិត្តលើប្តីពេក
បើទោះបីជានៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធត្រូវតែមានទំនុកចិត្តលើគ្នាទៅវិញទៅមកក៏ដោយ ក៏មនុស្សស្រីជាប្រពន្ធ គួរតែកុំមានការទុកចិត្តលើប្តីពេក មានការសង្ស័យខ្លះក៏ល្អដែរ ព្រោះគ្រប់ពាក្យសម្តីផ្អែមល្ហែមរបស់ប្តីវាមិនប្រាកដថាចេញពីចិត្តស្មោះត្រង់នោះទេ ម្យ៉ាងវិញទៀត មនុស្សប្រុសសម័យនេះខិលខូចខ្លាំងណាស់បើតាមមិនទាន់ទេ ច្បាស់ជាទឹកភ្នែក នៅថ្ងៃមុខជាមិនខាន។
៣. មិនមើលថែខ្លួនឯងឱ្យបានល្អ
វាជាកំហុសមួយ ដែលមនុស្សស្រីជាប្រពន្ធភាគច្រើនតែងតែសាងវាឡើងមកជារឿយៗ ដោយសារតែពួកគេមិនបានមើលថែទាំសុខភាពខ្លួនឯង ក៏ដូចជាសម្រស់របស់ខ្លួនឯង ឱ្យមានភាពស្រស់ស្អាត បែបនេះហើយ ទើបបានជាប្តីមិនចង់ខ្វាយខ្វល់ជាមួយ ហើយតែងតែព្រងើយកន្តើយដាក់ នោះក៏ព្រោះតែអ្នកបាត់បង់សម្រស់ ហើយជាមនុស្សស្រីមានដែលសុខភាពខ្សោយ ដូច្នេះហើយ កុំទៅបន្ទោសប្តី គួរតែបន្ទោសខ្លួនឯងវិញទើបត្រូវ ដែលមិនមើលថែខ្លួនឯងឱ្យបានល្អ។
៤. គាបសង្កត់លើប្តីពេក
ចំពោះមនុស្សប្រុសជាប្តីប្រសិនបើអ្នកស្រួលជាមួយពេកក៏វាមិនកើត ហើយគាបសង្កត់ពេកក៏រឹតតែមិនកើតព្រោះថាមនុស្សប្រុស បើកាន់តែគាបសង្កត់គឺកាន់តែខិលខូច ហើយធ្វើអ្វីមួយមិនខ្វល់ពីអារម្មណ៍របស់ប្រពន្ធឡើយអញ្ចឹងហើយ បើឃើញថាប្តីចាប់ផ្តើមព្រងើយកន្តើយដាក់ហើយនោះ គឺបានន័យថាគេកំពុងតែធុញទ្រាន់ នឹងការគាបសង្កត់របស់អ្នកហើយដោយសារតែមនុស្សប្រុសជាប្តី គេក៏ត្រូវការសេរីភាពសម្រាប់ជីវិតគេដែរ៕
ប្រភព៖ phunutoday