កូនដែលកត្តញ្ញូ នឹងមិនធ្វើរឿង ទាំង៥យ៉ាង​នេះ ដាក់ម្តាយឪពុក ជាដាច់​ខាត​ - TrueID

កូនដែលកត្តញ្ញូ នឹងមិនធ្វើរឿង ទាំង៥យ៉ាង​នេះ ដាក់ម្តាយឪពុក ជាដាច់​ខាត​

June 8, 2021

ជីវិត៖ សម្រាប់ម្តាយឪពុកគ្រប់រូប តែងតែគិតថាកូនៗរបស់ពួកគាត់គឺជា កូនក្មេងជានិច្ចមិនថា អ្នកមានអាយុប៉ុន្មាន ឬក្លាយទៅជា ម្តាយឪពុកហើយក៏ដោយ។ ប៉ុន្តែនៅក្នុងក្រសែភ្នែក និងដួងចិត្តរបស់គាត់ គឺតែគិតថាអ្នក នៅមិនទាន់មានភាពច្បាស់លាស់ ហើយនៅតែត្រូវការ ការមើលថែពីគាត់ជានិច្ច។

ពេលវេលាចេះតែកន្លងផុតទៅ អ្នកកាន់តែមានអាយុច្រើន​ ម្តាយឪពុករបស់អ្នក កាន់តែជរា ហើយថ្ងៃណាមួយ គាត់នឹងចាកចេញ ដូច្នេះសូមមើល ថែគាត់ឲ្យបានល្អ ដូចដែលគាត់ បានមើលថែយើង។ ផ្តល់ឲ្យគាត់ នៅគ្រួសារមួយដែលមានសុភមង្គល និងមានសុខភាពល្អ។

ម្តាយឪពុកគ្រប់រូប មិនចង់បានអ្វី តបស្នបមក​វិញ ចំពោះគុណដែលខ្លួន បានធ្វើនោះទេ ពួកគាត់គ្រាន់តែ ចង់ឲ្យកូនរបស់គាត់មានសុខភាពល្អ និងរស់នៅដោយសុខសាន្ត ប៉ុណ្ណោះ។ ដូច្នេះកុំដោយសារតែមាន គ្រួសារផ្ទាល់ខ្លួនហើយ មិនខ្វាយខ្វល់ពី ម្តាយឪពុករបស់អ្នកឲ្យសោះ។

ខាងក្រោមជា៥ចំនុច ដែលកូនៗមិនគួរធ្វើ ដាក់ម្តាយឪពុករបស់ខ្លួនទេ៖

១. កុំអោយឪពុកម្តាយអ្នក មានអារម្មណ៍ថាមិនមានតម្លៃ

មិនថាអ្នកទៅណា ជាមួយនរណានោះទេ ក៏អ្នកត្រូវប្រាប់ឪពុកម្តាយ ដែរ។ ទោះបីជាអ្នកជាប់រវល់ នៅខាងក្រៅ មិនអាចមកទាន់ ពេលញុាំបាយក៏ដោយ ក៏អ្នកត្រូវតែជូនដំណឹង ឲ្យឪពុកម្តាយរបស់អ្នកដែរ។ កុំអោយឪពុកម្តាយអ្នក រង់ចាំអ្នក ពេលអ្នករវល់ធ្វើអ្វីផ្សេង។ សម្រាប់ឪពុកម្តាយ តែងតែព្រួយបារម្ភអំពីកូនៗ របស់ពួកគេ។ ដូច្នេះកុំធ្វើឱ្យ ពួកគាត់ កាន់តែព្រួយបារម្ភខ្លាំងទៀតអី នៅពេលដែលអ្នកមានសមត្ថភាព អាចមើលថែខ្លួនឯងហើយនោះ។

រូបភាពតំណាង
រូបភាពតំណាង

២. កុំអោយឪពុកម្តាយរបស់អ្នក មានអារម្មណ៍ថាឃ្លាតឆ្ងាយ

មិនថាអ្នកកំពុងរស់នៅ ជាមួយឪពុកម្តាយរបស់អ្នក ឬបានចាកចេញពីផ្ទះនោះទេ អ្នកគួរតែព្យាយាម ធ្វើឲ្យគាត់មានអារម្មណ៍ថា គាត់ត្រូវបានយកចិត្តទុកដាក់ ពីកូនៗរបស់គាត់ជានិច្ច ដាក់ខាតកុំធ្វើឲ្យ គាត់មានអារម្មណ៍ថា គាត់ត្រូវបានកូនៗ បោះបង់ចោលឲ្យសោះ។ ក្នុងនាមជាកូនៗ ចូរស្តាប់ការស្នើសុំ របស់ឪពុកម្តាយរបស់អ្នក ហើយធ្វើតាមបំណងប្រាថ្នា របស់ពួកគាត់។

រូបភាពតំណាង
រូបភាពតំណាង

៣. កុំអោយឪពុកម្តាយរបស់អ្នក មានអារម្មណ៍ថាគ្មានប្រយោជន៍

អាយុរបស់ម្តាយឪពុក របស់អ្នកកាន់តែច្រើន រាងកាយកាន់តែទន់ខ្សោយ មិនអាចធ្វើការងារច្រើន ដូចពីមុនទេ។ ដូច្នេះអ្នកត្រូវ ជួយសម្រួលការងារ និងលើកទឹកចិត្តរបស់គាត់ ធ្វើឲ្យគាត់មានអារម្មណ៍ថា គាត់គឺជាមនុស្សម្នាក់ ដែលមានតម្លៃបំផុត។

រូបភាពតំណាង
រូបភាពតំណាង

៤. កុំអោយឪពុកម្តាយ មានអារម្មណ៍ថា ជាបន្ទុកដល់កូនៗ

ឪពុកម្តាយវ័យចំណាស់ ប្រហែលជាលែង មានលទ្ធភាព បង្កើតប្រាក់ចំណូល ដោយត្រូវការ ការផ្គត់ផ្គង់ពីកូនៗ។ ពេលវេលាកាន់តែដើរទៅមុខ សុខភាពរបស់ពួកគាត់មិនល្អ ពួកគេត្រូវការកូនរបស់ ពួកគេមើលថែរក្សា។ នោះហើយជាមូលហេតុ ដែលពួកគាត់ មានអារម្មណ៍ថា ពួកគេជាបន្ទុកដល់ កូនៗរបស់ពួកគាត់។ នៅពេលអ្នកនៅក្មេង អ្នកត្រូវបាន ឪពុកម្តាយមើលថែទាំ និងចិញ្ចឹមបីបាច់ ប៉ុន្តែក្រោយមក នៅពេលឪពុកម្តាយអ្នកចាស់ និងទន់ខ្សោយ អ្នកត្រូវមើលថែនិង ស្រឡាញ់ពួកគេគាត់វិញ ឲ្យបានល្អបំផុត នេះមិនមែន​ជា​បន្ទុកទេ តែ​ជា​តួនាទី​ និង​ជា​ទំនួល​ខុស​ត្រូវ​ ជា​ចាំ​បាច់​មួយ​ដែល អ្នកត្រូវ​តែ​មាន​ចំពោះ​ ពួកគាត់​។

រូបភាពតំណាង
រូបភាពតំណាង

៥. កុំអោយឪពុកម្តាយរបស់អ្នក មានអារម្មណ៍ថាពួកគាត់ មានពេលរស់នៅតែពីរ បីឆ្នាំទៀត

កើត​ចាស់​ឈឺស្លាប់ ​ជា​រឿង​ធម្មជាតិ គ្មាន​អ្នកណា​អាច​ប្រឆាំង ឬអាចកំណត់​បាន​នោះទេ​។ ហេតុ​នេះ​នៅពេលមួយ​ ឪពុកម្តាយរបស់អ្នក ក៏នឹងត្រូវ​ចាកចេញ​ដូចគ្នា ស្រប​តាម​​ច្បាប់​ធម្មជាតិ ក្នុងពេលណាមួយ ជាមិនខាន​។ ប៉ុន្តែអ្នកមិនចាំ​បាច់ បង្ហាញ​អារម្មណ៍ ឬ​សកម្មភាព​ ឲ្យពួកគាត់​ដឹង​ ថា​ពួកគាត់​ចាស់​ហើយ មិន​អាច​រស់នៅ​ បាន​យូរ​ទៀត​នោះទេ​។ ព្រោះ​ធ្វើ​បែបនេះ​ គឺ​អាច​ធ្វើ​ឲ្យពួកគាត់ បាក់ទឹកចិត្ត​។ ហេតុនេះ​អ្វី​ដែល អ្នកគួរធ្វើគឺ នៅក្បែរ​មើលថែ លើកទឹកចិត្តពួកគាត់​ បង្ហាញ​ក្តី​ស្រលាញ់​ បង្កើត​ភាព​រីករាយ ជួយ​ឲ្យពួកគាត់​​មានសុខភាពល្អ និង​សុភមង្គលក្នុង​ជីវិត​ ចុងក្រោយ​របស់​គាត់៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភព ៖ phunutoday

ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...