មនុស្សស្រីសម័យនេះ គេមិនខ្លាចនឹងរៀបការយឺតទេ តែអ្វីដែលគេខ្លាច គឺការរៀបការខុសទៅវិញទេ - TrueID

មនុស្សស្រីសម័យនេះ គេមិនខ្លាចនឹងរៀបការយឺតទេ តែអ្វីដែលគេខ្លាច គឺការរៀបការខុសទៅវិញទេ

September 10, 2021

យល់ដឹង៖ សម័យនេះទៅហើយគ្មានមនុស្សស្រីណាដេកកើតទុក្ខ ដោយសារតែរឿងរៀបការយឺតនោះទេ មនុស្សស្រីសម័យនេះ គេខ្វល់តែពីរឿងរកស៊ី និងធ្វើយ៉ាងណាឱ្យមានបាន ដើម្បីជួយក្រុមគ្រួសារគេឱ្យមានភាពរីកចម្រើននិងរស់នៅដោយមានក្តីសុខ ជាមួយនឹងការធ្វើអ្វីដែលខ្លួនគេស្រលាញ់ទៅវិញទេ ព្រោះថាវាជាអ្វីដែលអាចធ្វើឱ្យមនុស្សស្រីសម័យនេះ មានការខ្វាយខ្វល់ និងចំណាយពេលវេលាគិតទៅលើវា។

រូបតំណាង
រូបតំណាង

ម្យ៉ាងវិញទៀត ចំពោះមនុស្សស្រីនៅសម័យនេះ បើទោះបីជាមិត្តភក្តិមានប្តីមានប្រពន្ធរហូតដល់មានកូនរៀងៗខ្លួនទៀតក៏ដោយ ក៏មនុស្សស្រីនៅក្នុងសម័យនេះ មិនខ្លាចនឹងការខ្មាសគេ ដោយសារតែរៀបការនៅវ័យច្រើននោះទេអ្វីដែលធ្វើឱ្យមនុស្សស្រីខ្លាចបំផុតនោះ គឺការរៀបការលឿន តែបែរជារស់នៅដោយវេទនាផ្លូវចិត្តដោយសារតែរៀបការជាមួយមនុស្សប្រុសខុសទៅវិញទេ។ អញ្ចឹងហើយ សម្រាប់មនុស្សស្រីសម័យនេះការរៀបការលឿន ឬយឺតវាមិនសំខាន់ទៀតឡើយ អ្វីដែលសំខាន់ គឺពួកគេអាចរកសេចក្តីសុខ ផ្តល់មកឱ្យខ្លួនឯងបាន ដោយមិនចាំបាច់ទាល់តែរៀបការលឿនមានមនុស្សប្រុសធ្វើជាទីបង្អែក សម្រាប់ជីវិតគេឡើយ។

រូបតំណាង
រូបតំណាង

លើសពីនេះ ប្រសិនបើរៀបការលឿនតែបែរជារៀបការប៉ះជាមួយនឹងមនុស្សប្រុស ដែលមើលងាយ មិនឱ្យតម្លៃ ហើយផិតក្បត់ ទៅលួចមានស្រីនៅខាងក្រៅ នោះទើបវាជាការឈឺចាប់ខ្លាំង បំផុតនៅក្នុងជីវិតមនុស្សស្រី។ ហេតុនេះហើយ មនុស្សស្រីសម័យនេះ គេមិនឆោតទៀតនោះទេ គឺគេស៊ូរៀបការនៅអាយុច្រើន ក៏មិនរៀបការលឿន ទាំងដែលមិនទាន់បានធ្វើឱ្យខ្លួនឯង មានជំហររឺងមាំនៅឡើយនោះទេ។

រូបតំណាង
រូបតំណាង

ជារួមមកបើទោះបីជាត្រូវមនុស្សជុំវិញខ្លួន និយាយមិនល្អពីក្រោយខ្នង ដោយសារតែរៀបការយឺតក៏ដោយក៏មនុស្សស្រីសម័យនេះ មិនទៅខ្វល់ខ្វាយជាមួយដែរ ព្រោះអ្វីដែលមនុស្សស្រីខ្លាចបំផុតមិនមែនជាពាក្យសម្តីអត់ប្រយោជន៍របស់អ្នកដទៃទេ តែអ្វីដែលគេខ្លាចបំផុតនោះគឺការផ្ញើជីវិតនិងសេចក្តីសុខខ្លួនឯង ឱ្យទៅមនុស្សប្រុសខុសទៅវិញទេ៕

ប្រភព៖​ timesofindia

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...