ចំណុចល្អ៥យ៉ាង ដែលមនុស្សស្រីសម័យនេះគួរតែមាន - TrueID

ចំណុចល្អ៥យ៉ាង ដែលមនុស្សស្រីសម័យនេះគួរតែមាន

June 9, 2022

យល់ដឹង៖មនុស្សស្រីសម័យនេះមិនត្រូវធ្វើខ្លួនដូចជាមនុស្សសម័យមុន ដែលមិនហ៊ានតតាំងជាមួយនឹងសង្គមនោះទេថ្វីត្បិតតែមនុស្សស្រីជាភេទដែលមានកម្លាំងទន់ខ្សោយក៏ដោយក៏មិនមែនបានន័យថាសមត្ថភាព និងភាពឆ្លាតវៃអាចចាញ់មនុស្សប្រុសនោះទេ។

ជាងនេះទៅទៀតមនុស្សស្រីនៅសម័យនេះ ប្រសិនបើចង់ដើរទាន់សម័យកាល មនុស្សស្រីគ្រប់រូបត្រូវធ្វើខ្លួនឱ្យមានចំណុចល្អទាំងនេះទើបគ្មានអ្នកណាម្នាក់អាចហ៊ានមកមើលងាយបាន ហើយអ្នកក៏នឹងក្លាយទៅជាមនុស្សស្រីម្នាក់ដែលមនុស្សគ្រប់គ្នាគោរពឱ្យតម្លៃ។

ចំណុចល្អ៥យ៉ាងដែលមនុស្សស្រីសម័យនេះគួរតែមាន៖

១.សុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត

រូបតំណាង
រូបតំណាង

មនុស្សស្រីបើចង់ដើរទាន់សម័យកាលនិងអាចតតាំងជាមួយមនុស្សក្នុងសង្គមបាន មនុស្សស្រីគួរតែមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្តព្រោះរបស់ទាំងពីរនេះគឺពិតជាសំខាន់ខ្លាំងណាស់ ប្រសិនបើអត់មានវា មនុស្សស្រីក៏មិនអាចធ្វើអ្វីបានឡើយលើសពីនេះ ជីវិតរស់នៅនឹងកាន់តែមានគ្មានន័យ។

២.ទំនុកចិត្តលើខ្លួនឯង

រូបតំណាង
រូបតំណាង

អ្វីដែលមនុស្សស្រីសម័យនេះគួរតែមានគឺការមានទំនុកចិត្តមកលើខ្លួនឯង ព្រោះបើធ្វើអ្វីមួយគ្មានទំនុកចិត្តមកលើខ្លួនឯង គឺច្បាស់ជាមិនងាយនឹងទទួលបានលទ្ធផលល្អហើយជាងនេះទៅទៀត ធ្វើអ្វីក៏មិនសមប្រកប ហើយក៏មិនអាចប្រកួតប្រជែងជាមួយនឹងមនុស្សនៅក្នុងសង្គមបានដែរ។

៣. ភាពក្លាហាន

រូបតំណាង
រូបតំណាង

មានសមត្ថភាពមានទំនុកចិត្តក៏ដោយ បើខ្វះភាពក្លាហាន មិនហ៊ានសាកល្បងក្នុងការធ្វើវាក៏មិនអាចធ្វើឱ្យមនុស្សស្រីទទួលបានជោគជ័យក្នុងជីវិតដែរ ព្រោះរាល់ភាពជោគជ័យទាំងអស់គឺត្រូវការភាពក្លាហានក្នុងការសាកល្បងធ្វើវាជាមុនសិនទើបអាចទទួលបាននូវអ្វីដែលខ្លួនចង់បាន។

៤. ចំណេះដឹង

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលអាចដើរទាន់សម័យកាលបានលុះត្រាតែមនុស្សស្រីមានចំណេះដឹងនៅក្នុងខ្លួន ព្រោះមនុស្សស្រីសម័យនេះ កើតមកមិនមែនចាំតែធ្វើជាប្រពន្ធគេ ឬធ្វើជាស្ត្រីមេផ្ទះចាំបម្រើប្តីនោះទេ មនុស្សស្រីសម័យនេះ ក៏អាចធ្វើតួនាទីធំជាងមនុស្សប្រុសទៀតផងឱ្យតែមនុស្សស្រីមានចំណេះដឹងនិងសមត្ថភាព។

៥. សីលធម៌

រូបតំណាង
រូបតំណាង

ក្រៅពីចំណុចល្អៗ ដែលមាននៅខាងក្រៅនេះហើយសីលធម៌នៅក្នុងខ្លួនរបស់មនុស្សស្រី វាក៏ចាំបាច់ឱ្យមនុស្សស្រីគួរតែមានដែរ ទើបអាចចូលក្នុងសង្គមមនុស្សសម័យនេះចុះព្រោះបើអ្នកមានសមត្ថភាព មានចំណេះដឹង តែគ្មានសីលធម៌នៅក្នុងខ្លួនទៅដល់ណា ក៏គេមិនចង់ទទួលស្វាគមន៍ដែរ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...