បើចង់បានសុខ! រឿងទាំងនេះ ដែលមនុស្សស្រីជាប្រពន្ធ គួរតែកុំយកចិត្តទុកដាក់ - TrueID

បើចង់បានសុខ! រឿងទាំងនេះ ដែលមនុស្សស្រីជាប្រពន្ធ គួរតែកុំយកចិត្តទុកដាក់

September 28, 2021

យល់ដឹង៖នៅក្នុងជីវិតប្តីប្រពន្ធ អ្វីដែលមនុស្សស្រីគ្រប់រូបជាប្រពន្ធ តែងប្រាថ្នាចង់បាន គឺសុភមង្គលហេតុនេះហើយ បើចង់រស់នៅបានសុខ និងមានសុភមង្គលមនុស្សស្រីក៏ត្រូវតែធ្វើខ្លួនឱ្យសាកសម នឹងទទួលបានសុភមង្គលដែរ គឺមិនមែនប្រឹងយករឿងនេះរឿងនោះ​មកបង្កើតធ្វើជាបញ្ហានោះទេ។

ម្យ៉ាងវិញទៀតមនុស្សស្រីគ្រប់រូបដែលមាននាមជាប្រពន្ធ ប្រសិនបើចង់ឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធអ្នក មានក្តីសុខ និងមានសុភមង្គលជាមួយគ្នាបាន លុះត្រាតែអ្នកកុំយកចិត្តទុកដាក់ និងអើពើទៅលើរឿងរ៉ាវមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យសោះ ព្រោះវាអាចក្លាយទៅជាបញ្ហាធំបាន។

បើចង់បានសុខ! រឿងទាំងនេះដែលមនុស្សស្រីជាប្រពន្ធ គួរតែកុំយកចិត្តទុកដាក់៖

១. រឿងរ៉ាវស្នេហាចាស់ៗរបស់ប្តី

រូបតំណាង
រូបតំណាង

បើមិនចង់ឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធមានបញ្ហាជាមួយគ្នាទេនោះ មនុស្សស្រីជាប្រពន្ធគួរណាតែកុំយកចិត្តទុកដាក់ទៅលើរឿងរ៉ាវស្នេហាចាស់ៗរបស់ប្តីឱ្យសោះព្រោះប្រសិនបើអ្នករំលឹក ហើយសួរនាំទៅកាន់ប្តីរបស់អ្នកនោះវានឹងក្លាយទៅជារឿងឥតប្រយោជន៍មួយ ដែលអាចបំផ្លាញភាពស្និទ្ធស្នាល វាងប្តីប្រពន្ធអ្នកបាន ព្រោះថារឿងរ៉ាវស្នេហាចាស់ៗ បើកាន់តែរំលឹក វាកាន់តែធ្វើឱ្យប្តីរបស់អ្នកអារម្មណ៍មិនល្អហើយក៏មានអារម្មណ៍មិនល្អ ចំពោះអ្នកទៀតផង។

២. ពេលប្តីមិនសូវខ្វាយខ្វល់ជាមួយ

រូបតំណាង
រូបតំណាង

មនុស្សប្រុសជាប្តីគឺតែងតែបែបនេះឯងពេលដែលរៀបការហើយ ភាពស្និទ្ធស្នាល ក៏ដូចជាការយកចិត្តទុកដាក់ វាអាចនឹងត្រូវកាត់បន្ថយនោះក៏ដោយសារតែមនុស្សប្រុសជាប្តី គេមានតួនាទីជាប្តី ជាឪពុក និងជាមេគ្រួសារម្នាក់ដែលរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ ដូច្នេះហើយ គេអាចនឹងទទួលរងសម្ពាធ និងហត់នឿយច្រើន អញ្ចឹងហើយ ប្រសិនបើប្តីរបស់អ្នក មិនសូវខ្វាយខ្វល់ជាមួយមនុស្សស្រីជាប្រពន្ធគួរតែកុំមានការយកចិត្តទុកដាក់ខ្លាំងពេក ហើយកុំគិតថារឿងនេះជារឿងធំឱ្យសោះ ព្រោះវាអាចបង្កទៅជាបញ្ហាធំ ដែលពិបាកនឹងដោះស្រាយទៀតផង។

៣​. ភ្លេចថ្ងៃសំខាន់

រូបតំណាង
រូបតំណាង

ជាទូទៅមនុស្សប្រុសខុសពីមនុស្សស្រីដែលសូម្បីតែរឿងតូចតាច ក៏អាចធ្វើឱ្យមនុស្សស្រី កើតមានចិត្តរំភើបបានដែរ ម្យ៉ាងវិញទៀតមិនថាថ្ងៃណានោះទេ ឱ្យតែជាថ្ងៃដែលមនស្សស្រីគិតថាសំខាន់ មនុស្សស្រីតែងតែចងចាំជានិច្ចខុសពីមនុស្សប្រុស គឺមិនសូវជាចងចាំរឿងបែបនេះឡើយ ហេតុនេះហើយប្រសិនបើប្តីរបស់អ្នក មិនបានចងចាំថ្ងៃសំខាន់ណាមួយ អ្នកមិនគួរកើតមានការអន់ចិត្តខឹងនិងរករឿងប្តីរបស់អ្នកទេ តែបើអ្នកនៅតែយកចិត្តទុកដាក់ និងគិតថារឿងនេះ ជារឿងដែលសំខាន់ទៀតនោះ ទំនាក់ទំនងរវាងប្តីប្រពន្ធអ្នក និងកើតមានបញ្ហាធំរវាងគ្នាជាក់ជាមិនខាន៕

ប្រភព៖​ phunutoday

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...