គួរឱ្យចាប់ អារម្មណ៍ណាស់! ប្រជ្រុយនៅលើ បបូរមាត់ មានអត្ថន័យថា... - TrueID

គួរឱ្យចាប់ អារម្មណ៍ណាស់! ប្រជ្រុយនៅលើ បបូរមាត់ មានអត្ថន័យថា...

June 10, 2021

យល់ដឹង៖ ពិតណាស់មនុស្សគ្រប់រូប សុទ្ធតែមានប្រជ្រុយ។ ហើយប្រជ្រុយទាំងនោះ មិនថាតូច ឬធំនោះទេ វាសុទ្ធមានអត្ថន័យផ្សេងៗគ្នា។ មានប្រជ្រុយខ្លះ បង្ហាញអំពីបុគ្គលិកលក្ខណៈ វាសនា ឬជោគជតារបស់អ្នក និងខ្លះទៀតបង្ហាញអំពី សំណាងដែល អ្នកនឹងត្រូវទទួលបាន។ យោងទៅតាម ជំនឿរបស់ជនជាតិចិន ទីតាំងនៃប្រជ្រុយ វា​អាច​ឱ្យ អ្នកស្គាល់ខ្លួនឯង កាន់តែច្បាស់ ហើយថែមទាំងអាច​រកឃើញ អាជីពដែលសាកសមនឹងអ្នក ទៀតផង។

រូបភាពតំណាង
រូបភាពតំណាង

ជាពិសេស អ្នកដែលមានប្រជ្រុយ ជិតបរិវេណបបូរមាត់ ត្រូវបានគេចាត់ទុកថា ជាកន្លែងដែលទាក់ទាញ និងលេចធ្លោបំផុត។ ហើយមនុស្សដែលមាន ប្រជ្រុយនៅតំបន់បបូរមាត់ ត្រូវបានគេចាត់ទុកថា ជាមនុស្សម្នាក់ដែលមានមហិច្ឆតា។ ទោះយ៉ាងណា គោលដៅជីវិតរបស់ពួកគេគឺ មានភាពល្អប្រសើរណាស់។ ប៉ុន្តែពួកគេ មិនមែនជាមនុស្សដែលមាន អាកប្បកិរិយាមិនត្រឹមត្រូវ ដើម្បីសម្រេច នូវអ្វីដែលពួកគេ ចង់បាននោះ​ទេ។ លើសពីនេះទៅទៀត មនុស្ស​ប្រភេទ​នេះ មាន​ចិត្តទូលាយ ពួកគេចូល​ចិត្ត ភាព​សប្បាយ អារម្មណ៍​ដែល​រីករាយ ច្រើន​ជាង​នៅ​កន្លែង​ដែល​ ធុញទ្រាំនិង​មាន​សម្ពាធ​ខ្លាំង​ ពោលគឺពួកគេ​ជា ប្រភេទ​មនុស្សដែល គួរ​ឲ្យ​ស្រលាញ់ និងស្មោះ​ត្រង់​។

រូបភាពតំណាង
រូបភាពតំណាង

អ្នកជំនាញជនជាតិចិន និងអាស៊ីមួយចំនួនទៀត ខាងផ្នែកសតិបញ្ញា (ជំនាញនៃការមើលប្រជ្រុយ ដើម្បីប្រាប់ពីបុគ្គលិកលក្ខណៈ និងអនាគតរបស់មនុស្ស) បានអះអាងថា ប្រជ្រុយដែល ស្ថិតនៅលើបបូរមាត់ មានន័យថា មនុស្សម្នាក់នោះ នឹងមានអាយុ​វែង​ និងរីកចម្រើនដោយ ភាពជោគជ័យ។

រូបភាពតំណាង
រូបភាពតំណាង

ហើយ​ក៏មាន​ មនុស្សជាច្រើនជឿថា មនុស្សដែលមានប្រជ្រុយ នៅជុំវិញមាត់ គឺពួកគេច្រើនតែ ទទួលបានភាពជោគជ័យ និងត្រូវបាន គេទទួលស្គាល់ច្រើន នៅក្នុងសង្គម ហើយមនុស្សបែបនេះ ក៏ជា​មនុស្ស​ដែល​ ពោរពេញ​ដោយភាពបរិបូរណ៍ និងភាពជោគជ័យផងដែរ​៕

ប្រភព ៖​ dazzling

ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...