រឿង៤យ៉ាង មនុស្សស្រីឆ្លាត នឹងធ្វើវាដោយខ្លួនឯង មិនចាំពឹងទៅលើ មនុស្សប្រុសទេ - TrueID

រឿង៤យ៉ាង មនុស្សស្រីឆ្លាត នឹងធ្វើវាដោយខ្លួនឯង មិនចាំពឹងទៅលើ មនុស្សប្រុសទេ

June 8, 2021

យល់់ដឹង៖ បើទោះបីកើតមក ក្នុងនាមជាមនុស្សស្រីក៏ដោយក៏មិនមែនមានន័យថា ជាមនុស្សដែលទន់ជ្រាយ និងមិនអាចធ្វើអ្វី បានដោយខ្លួនឯង ដូចជាមនុស្សប្រុសនោះទេ ព្រោះថាមនុស្សស្រី នាពេលបច្ចុប្បន្ននេះក៏អាចមានសមត្ថភាព និងភាពក្លាហាន ក្នុងការធ្វើអ្វីមួយ បានដោយខ្លួន អាចនឹងល្អជាងមនុស្សប្រុស ទៀតផង។

លើសពីនេះទៅទៀតមនុស្សស្រីភាគច្រើន នាពេលបច្ចុប្បន្ននេះ តែងតែមានភាពវៃឆ្លាតនៅក្នុងការធ្វើនូវរឿងរ៉ាវមួយចំនួន បានដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវរងចាំ ពឹងផ្អែកទៅលើមនុស្សប្រុស ទៀតឡើយគឺពួកគេតែងតែធ្វើវា ភ្លាមៗបានដោយខ្លួនឯង។

រឿង៤យ៉ាង ដែលមនុស្សស្រីឆ្លាតនឹងធ្វើវាដោយខ្លួនឯង ដោយមិនរង់ចាំពឹងផ្អែកទៅលើ មនុស្សប្រុសឡើយ៖

១. ស្រលាញ់ខ្លួនឯង

រូបតំណាង
រូបតំណាង

មនុស្សស្រី ដែលមានភាពវៃឆ្លាតភាគច្រើនគឺពួកគេមិនរង់ចាំ ក្តីស្រលាញ់ពីនរណាម្នាក់ឡើយ ជាពិសេសពីមនុស្សប្រុស ព្រោះថាក្តីស្រលាញ់ចំពោះខ្លួនឯងមនុស្សស្រីក៏អាចផ្តល់ ឱ្យខ្លួនឯងបានដែរ និងដោយមិនចាំបាច់ ទាល់តែទទួលបានក្តីស្រលាញ់ ពីមនុស្សប្រុសទើបអាចមានក្តីសុខនោះទេ។ ដូច្នេះហើយ បានជាមនុស្សស្រីឆ្លាត ភាគច្រើនគឺពួកគេ តែងតែមើលថែខ្លួនឯង និងស្រលាញ់ខ្លួនឯងជានិច្ច។

២. រកលុយ

រូបតំណាង
រូបតំណាង

ការរកលុយ រកប្រាក់ចំណូល សម្រាប់ចិញ្ចឹមជីវិតខ្លួនឯង  គឺវាមិនមែនជារឿង ដែលពិបាកទៀតឡើយ សម្រាប់មនុស្សស្រីឆ្លាតនាពេលបច្ចុប្បន្ននេះ ព្រោះមនុស្សស្រីឆ្លាត គឺពួកគេ តែងតែមានសមត្ថភាព ក៏ដូចជាចំណេះជំនាញយ៉ាងច្បាស់លាស់ នូវក្នុងការរកប្រាក់ចំណូល បានដោយខ្លួនឯង​ ដោយមិនចាំបាច់ត្រូវតែពឹងផ្អែក ទៅលើមនុស្សប្រុសឡើយ។ ជាងនេះទៅទៀត មនុស្សស្រីមួយចំនួនអាចរកប្រាក់ចំណូល បានច្រើនជាង មនុស្សប្រុសទៀតផង។

៣. ដើរផ្សារនិងធ្វើដំណើរកម្សាន្ត

រូបតំណាង
រូបតំណាង

មនុស្សស្រី ដែលឆ្លាតភាគច្រើនឱ្យតែពួកគេចង់ធ្វើអ្វី ឬចង់ទៅណា គឺពួកគេតែងតែធ្វើវា និងទៅភ្លាមៗ ដោយមិនចាំបាច់រងចាំ ទាល់តែមាន មនុស្សប្រុសជូនទៅឡើយ។ ដូចជាការដើរផ្សារ ឬធ្វើដំណើរកម្សាន្តក៏ដោយ ក៏មនុស្សស្រីនៅតែអាចធ្វើ វាទៅបានដោយខ្លួនឯង។ ព្រោះមនុស្សស្រីសម័យឥឡូវ ជាមនុស្សស្រីដែលពោរពេញ ទៅដោយភាពក្លាហានខ្លាំងណាស់។ ដូច្នេះហើយ មនុស្សស្រីគ្រប់រូបគួរតែមាន ភាពឯករាជ្យឱ្យបានគ្រប់គ្រាន់ នៅក្នុងខ្លួន ទើបអាចរស់នៅមានក្តីសុខ និងអាចធ្វើអ្វីបាន។

៤. ការទុកចិត្ត

រូបតំណាង
រូបតំណាង

មនុស្សស្រីឆ្លាតនាពេលបច្ចុប្បន្ននេះ គឺពួកគេតែងតែមាន ការជឿជាក់ទៅលើខ្លួនឯងជានិច្ច និងមិនងាយទុកចិត្តនរណាម្នាក់ បានដោយងាយៗនោះទេជាពិសេស គឺមនុស្សប្រុស ព្រោះពួកគេដឹងថា ប្រសិនបើពួកគេ ទុកចិត្តមនុស្សប្រុសម្នាក់ បានយ៉ាងងាយនោះ គឺពួកគេងាយនឹងទទួលរង នូវការខូចចិត្តខ្លាំងជាមិនខាន។ ដូច្នេះហើយទើបមនុស្សស្រីឆ្លាត តែងតែមានទំនុកចិត្ត លើខ្លួនឯងជានិច្ចដោយមិនចាំបាច់ ត្រូវតែមានការជឿជាក់ ទៅលើមនុស្សប្រុសណាម្នាក់ឡើយ៕

ប្រភព៖​ phunutoday

ទាក់ទងជាមួយ:
ជីវិតយុវវ័យ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...