មិនថាអ្នកស្អាតប៉ុណ្ណា បើអ្នកជាមនុស្សស្រីបែបនេះ គ្មានប្រុសណានៅក្បែរបានយូរទេ - TrueID

មិនថាអ្នកស្អាតប៉ុណ្ណា បើអ្នកជាមនុស្សស្រីបែបនេះ គ្មានប្រុសណានៅក្បែរបានយូរទេ

May 6, 2022

យល់ដឹង៖ មនុស្សស្រីមិនអាចយកសម្រស់ មកធ្វើជាភាពទាក់ទាញបានរហូតនោះទេ បើចរិតអ្នកមិនល្អ ក៏គ្មានមនុស្សប្រុសណាអាចទ្រាំជាមួយនឹងអ្នកដែរ អញ្ចឹងហើយ បើមានរូបសម្រស់ស្រស់ស្អាតហើយ គួរតែចេះរៀបចរិតខ្លួនឯងឱ្យល្អថែមទៀត ទើបធ្វើឱ្យមនុស្សប្រុសនៅក្បែរបានយូរ។  

ដូច្នេះហើយសម្រាប់មនុស្សស្រីគ្រប់រូប មិនថាអ្នកមានរូបសម្រស់ស្រស់ស្អាតខ្លាំងប៉ុណ្ណាទេបើអ្នកជាមនុស្សស្រី ដែលស្ថិតនៅក្នុងប្រភេទមនុស្សស្រី ដូចដែលបានរៀបរាប់នៅខាងក្រោមនេះគឺគ្មានមនុស្សប្រុសណាដែលគេអាចទ្រាំនឹងនៅក្បែរអ្នកបានយូរនោះទេ។

មិនថាអ្នកស្អាតប៉ុណ្ណាបើអ្នកជាមនុស្សស្រីបែបនេះ គ្មានប្រុសណានៅក្បែរបានយូរទេ៖

១.ជាមនុស្សស្រីល្បិចច្រើន

រូបតំណាង
រូបតំណាង

មនុស្សស្រីមិនថាមានរូបសម្បត្តិស្រស់ស្អាតដែលអាចទាក់ទាញចិត្តប្រុសៗបានមួយរំពេចយ៉ាងណាទេ បើអ្នកជាមនុស្សស្រីមានល្បិចច្រើន ពូកែកុហកបោកប្រាស់មនុស្សប្រុស ទោះគេស្រលាញ់អ្នកយ៉ាងណា ក៏គេមិនអាចទ្រាំនៅក្បែរអ្នកបានយូរដែរព្រោះមានតែផលអាក្រក់ចំពោះខ្លួនគេ។

២.ជាមនុស្សស្រីដែលចេះតែទាមទារ តែមិនចេះផ្តល់ឱ្យ

រូបតំណាង
រូបតំណាង

គ្មានប្រុសណាគេទ្រាំនៅក្បែរបានយូរទេបើអ្នកជាមនុស្សស្រីមានតែរូបសម្រស់ស្រស់ស្អាត តែចរិតទទួលយកមិនបាននោះ លើសពីនេះ បើអ្នកជាមនុស្សស្រីដែលចេះតែទាមទារពីគេ តែខ្លួនឯងមិនចេះផ្តល់ឱ្យគេវិញនោះ អ្នកគឺជាមនុស្សស្រីអាត្មានិយម មនុស្សប្រុសកាន់តែនៅក្បែរ គឹកាន់តែធុញទ្រាន់។

៣.ជាមនុស្សស្រីគ្មានគោលដៅក្នុងជីវិត

រូបតំណាង
រូបតំណាង

មនុស្សស្រីបើចេះតែចាយលុយធ្វើខ្លួនឡូយឆាយ និងគ្មានគោលដៅក្នុងជីវិតទាល់តែសោះនោះ គ្មានប្រុសណាអាចទ្រាំរស់នៅជាមួយបានយូរនោះទេទោះសម្រស់ស្រស់ស្អាតដូចជាទេពធីតាក៏ដោយ ព្រោះមនុស្សស្រីបែបនេះ ប្រុសណានៅក្បែរ គឺមានតែខកខ្លួន។

៤.ជាមនុស្សស្រីចិត្តចង្អៀត

រូបតំណាង
រូបតំណាង

បើមានតែរូបសម្រស់ស្រស់ស្អាតតែបែរជាមានចិត្តចង្អៀត ឆាប់ប្រកាន់វិញនោះ មនុស្សស្រីនឹងមិនអាចធ្វើឱ្យមនុស្សប្រុស នៅក្បែរបានយូរនោះទេព្រោះមនុស្សប្រុសភាគច្រើន មិនចូលចិត្តមនុស្សស្រីណាដែលមានចិត្តចង្អៀត ឆាប់ប្រកាន់ច្រើននោះទេ ដោយសារតែកាន់តែនៅក្បែរ គឺកាន់តែគ្មានក្តីសុខ៕

ប្រភព៖​ gangbeauty

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...