តើអ្នកដឹងទេថាផ្កាប្រភេទណា ដែលតំណាងឱ្យខែកំណើតរបស់អ្នកនោះ?
លើសពីនេះ ផ្កាដែលតំណាងឱ្យខែទាំង១២នេះ គឺសុទ្ធសឹងតែមានអត្ថន័យ ដែលអាចបញ្ជាក់បានថា អ្នកជាមនុស្សប្រភេទណា ហើយមានអត្តចរិតបែបណា។
១.មករា
ផ្កាដែលតំណាងឱ្យខែមករាគឺជាផ្កាCarnation។
សម្រាប់អ្នកកើត ក្នុងខែនេះអាចបញ្ជាក់បានថា អ្នកគឺជា មនុស្សមួយប្រភេទ ដែលងាយនឹងធ្វើឱ្យ មនុស្សជុំវិញខ្លួន មាន ការឱ្យចាប់អារម្មណ៍លើដោយសារតែ អ្នកជាមនុស្ស ដែលពោរពេញ ទៅដោយក្តីស្រលាញ់ លើសពីនេះទៀត អ្នកក៏ជាមនុស្ស ដែលមានចងចាំដ៏ល្អមួយ ផងដែរ។
២.កុម្ភៈ
ផ្កាដែលតំណាងឱ្យខែកុម្ភៈគឺជាផ្កាViolet។
ផ្កាViolet តំណាងឲ្យមនុស្សដែល សុភាពរាបសារនិងស្មោះត្រង់ ជាមួយនឹងមនុស្សជុំវិញខ្លួន ហើយអ្វីដែលពិសេសទៅទៀតនោះ គឺជាមនុស្ស ដែលចេះមើលពីកាលៈទេសៈ ធ្វើឱ្យមនុស្សជុំវិញខ្លួន ចូលចិត្តនឹងស្រលាញ់ខ្លាំង នេះក៏ព្រោះតែអ្នក ជាមនុស្សដែល ចូលចិត្តបន្ទាបខ្លួននិងចេះដាក់ខ្លួនម្នាក់។
៣.មីនា
ផ្កាដែលតំណាងឱ្យខែមីនាគឺជាផ្កាDaffodil។
ផ្កាDaffodil បង្ហាញថា អ្នកជាមនុស្សដែលតែងតែ មាននៅក្តីសង្ឃឹម ផ្សារភ្ជាប់ក្នុងចិត្តជានិច្ចមិនថាអ្នកត្រូវទទួលរង នូវ ការបរាជ័យ ជាច្រើនលើក ជាច្រើនសារ ប៉ុន្មានដងមកហើយនោះទេ ប៉ុន្តែអ្នកក៏ នៅតែអាចមានក្តីសង្ឃឹម ក្នុងការធ្វើវា ម្តងហើយម្តងទៀតរហូតទាល់តែអ្នក ទទួលបានជោគជ័យផងដែរ។
៤. មេសា
ផ្កាដែលតំណាងឱ្យខែមេសាគឺជាផ្កាDaisy។
ផ្កាDaisy បង្ហាញថា អ្នកជាមនុស្ស ដែលចិត្ត និងបេះដូងបរិសុទ្ធ ដែលមានក្តីស្រលាញ់ យ៉ាងពិតប្រាកដនិងស្មោះត្រង់ ចំពោះមនុស្ស ដែលអ្នកស្រលាញ់ជាងនេះទៅទៀត អ្នកក៏ជាមនុស្ស ដែលងាយស្រួល ក្នុងការចាប់ផ្តើម ធ្វើអ្វីៗជាថ្មី ម្តងទៀតឡើងវិញ បានផងដែរ។
៥. ឧសភា
ផ្កាដែលតំណាងឱ្យខែឧសភាគឺជាផ្កាលីលី។
ផ្កាលីលី បង្ហាញថា អ្នកជាមនុស្សមួយប្រភេទដែលពោរពេញ ទៅដោយភាពផ្អែមល្អែម និងមានភាពចាស់ទុំ នៅក្នុងខ្លួន មានការដឹងខុសត្រូវច្រើន ហើយអ្នកក៏ជាប្រភេទមនុស្ស ដែលតែងតែបន្ទាបខ្លួន យល់កាលៈទេស ជាពិសេសពូកែសម្របខ្លួន ជាមួយនឹងមនុស្សជុំវិញខ្លួន ផងដែរ។
៦.មិថុនា
ផ្កាដែលតំណាងឱ្យខែមិថុនាគឺជាផ្កាកុលាប។
ផ្កាកុលាប បង្ហាញថា អ្នកជាមនុស្ស ដែលពោរពេញ ទៅដោយក្តីស្រលាញ់ និងតែងតែផ្តល់ នៅភាពកក់ក្តៅទៅកាន់ មនុស្សដែលនៅក្បែរខ្លួន ហើយក៏ជាមនុស្ស ដែលមានភាពរ៉ូមែនទិកខ្លាំងម្នាក់ ផងដែរ។
៧.កក្កដា
ផ្កាដែលតំណាងឱ្យខែកក្កដាគឺជាផ្កាព្រលឹត។
ផ្កាព្រលឹត បង្ហាញថា អ្នកជាមនុស្សដែលពោរពេញទៅដោយ ភាពវិជ្ជមាននៅក្នុងខ្លួន និងក៏ជាមនុស្ស ដែលមានភាពថ្លៃថ្នូរ មិនថាទាំងពាក្យសម្តី និងកាយវិការ នោះទេអ្នកគឺចេះរៀបចំ បង្ហាញពីការគោរពរបស់អ្នក ទៅកាន់អ្នកដទៃ ហើយនេះក៏ជា មូលហេតុដែល ធ្វើឲ្យមនុស្សដែលនៅជុំវិញខ្លួនអ្នក មានការកោតសរសើរ និងផ្តល់តម្លៃឱ្យទៅឲ្យអ្នកខ្លាំងផងដែរ។
៨.សីហា
ផ្កាដែលតំណាងឱ្យខែសីហាគឺជាផ្កាGladiolus។
ផ្កាGladiolus បង្ហាញថា អ្នកជាមនុស្សដែលអាចប្រឈមមុខ ទៅនឹងរាល់បញ្ហាជាច្រើន ដោយភាពរឹងមាំ ហើយអ្នកក៏ជាមនុស្ស ដែលទៀងត្រង់ ជាមួយនឹងមនុស្សជុំវិញខ្លួន ម្នាក់ផងដែរ។ លើសពីនេះ អ្នកក៏ជាមនុស្សម្នាក់ ដែលមានការចង់ចាំល្អបំផុត ដែលនេះជាមូលហេតុ ដែលអ្នកតែងត្រូវ បានអ្នកដទៃចូលចិត្ត និងកោតសរសើរ ចំពោះសមត្ថភាព របស់អ្នក។
៩.កញ្ញា
ផ្កាដែលតំណាងឱ្យខែកញ្ញាគឺជាផ្កាAster។
ផ្កាAster បង្ហាញថា អ្នកជាមនុស្ស ដែលពោរពេញ ទៅដោយក្តីស្រលាញ់ហើយអ្នក ក៏តែងតែចែកក្តីស្រលាញ់ ទៅឱ្យមនុស្សជុំវិញខ្លួន។ ម្យ៉ាងវិញទៀត អ្នកគឺជាមនុស្ស ដែលមានភាពវៃឆ្លាតខ្លាំង ដែលអាចសង្កេត មើលស្ថានការបានយ៉ាងឆាប់រហ័ស ជាមនុស្សដែលចេះបត់បែន លើសពីនេះអ្នកក៏ជាមនុស្សដែល មានភាពស្មោះត្រង់ខ្លាំង ផងដែរ។
១០. តុលា
ផ្កាដែលតំណាងឱ្យខែតុលាគឺជាផ្កាស្ពៃរឿង។
ផ្កាស្ពៃរឿង បង្ហាញថា អ្នកជាមនុស្ស ដែលមានគំនិតច្នៃប្រឌិតខ្ពស់ ចូលចិត្តធ្វើអ្វី ទៅតាមចំណង់ចំណូលចិត្ត របស់ខ្លួនឯង ហើយក៏បង្ហាញថា អ្នកគឺជាមនុស្សម្នាក់ ដែលពោរពេញ ទៅដោយភាពកក់ក្តៅពីខាងក្នុង មិនមើលនឹងភ្នែក តែងលើកទឹកចិត្ត មនុស្សដែលនៅក្បែរខ្លួន ជានិច្ចផងដែរ។
១១. វិច្ឆិកា
ផ្កាដែលតំណាងឱ្យខែវិច្ឆិកា គឺជាផ្កាChrysanthemum។
ផ្កាChrysanthemum បង្ហាញថា អ្នកជាមនុស្សម្នាក់ដែលតែងតែ សប្បាយរីករាយគ្រប់ពេល មិនថាអ្នកកំពុងតែមាន បញ្ហាអ្វីនោះទេ អ្នកក៏តែងតែបង្ហាញស្នាមញញឹម ទៅកាន់អ្នកដទៃជានិច្ច។ អ្នកក៏ជាមនុស្ស ដែលមានភាពស្មោះត្រង់ លើសពីនេះទៅទៀត អ្នកក៏ជាមនុស្សម្នាក់ ដែលមានសុខភាពរឹងមាំ មិនងាយឈឺ ឬមានជំងឺអ្វីមួយមក យារយីអ្នកនោះទេ។
១២.ធ្នូ
ផ្កាដែលតំណាងឱ្យខែធ្នូគឺជាផ្កាហូលី។
ផ្កាហូលី បង្ហាញថា អ្នកជាមនុស្ស ដែលមានភាពស្មោះត្រង់ ចេះគោរព និងផ្តល់តម្លៃ ឱ្យមនុស្សក្បែរខ្លួន ហើយអ្វីដែលពិសេស ជាងនេះទៅទៀតនោះគឺ អ្នកជាមនុស្សម្នាក់ ដែលមានមាត់សក្កិសិទ្ធ ជាពិសេសលើពាក្យជូនពរ ដោយសារតែ ពាក្យជូនពរ របស់អ្នកគឺអាចធ្វើឱ្យគេបាន សម្រេចដូចបំណង ផងដែរ៕