យល់ដឹង៖ ម្រាមជើងរបស់យើង គឺជាកន្លែងមួយដែលគេ មិនសូវខ្វល់ខ្វាយ នៅពេលដែលមានផ្នែកផ្សេងទៀត នៃរាងកាយ ត្រូវគេយកចិត្ត ទុកដាក់យ៉ាងខ្លាំង។ ប៉ុន្តែតើអ្នកដឹងទេ ថាម្រាមជើងទាំងនោះ ពិតជាអាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នកបានមែន? ជាពិសេសនៅពេលដែលអ្នក ក្រឡេកមើលទំហំម្រាមជើង សណ្ឋាន និងអ្វីៗជាច្រើនទៀត ដើម្បីដឹងបន្ថែមអំពី បុគ្គលិកលក្ខណៈរបស់អ្នក។
សូមតាមដាន អំពីអត្ថន័យ របស់ម្រាម់ជើង ខាងក្រោម៖
១. ម្រាមជើងទាំង៣ ដំបូងរបស់អ្នកមានប្រវែងស្មើគ្នា
នៅពេលដែលម្រាមជើង ទាំងបីដំបូងរបស់អ្នក មានប្រវែងស្មើគ្នា និងម្រាមជើងពីរចុងក្រោយ របស់អ្នកខ្លីជាង។ វាបង្ហាញថាអ្នកជាមនុស្ស ដែលមានបញ្ញាវាងវៃ ស្ទើរតែមិនធ្លាប់មាន។ ការស្រេកឃ្លានចំណេះដឹងរបស់អ្នកគឺ នាំមកនូវសមត្ថភាពពិសេសរបស់អ្នក ដែលផ្តល់ឱ្យអ្នកនូវថាមពល ដើម្បីមើលឃើញ ភាពស្រស់ស្អាតនៅក្នុងអ្វីគ្រប់យ៉ាង។
ជាលទ្ធផលទោះបីជាអ្នក ជាឧត្តមគតិក៏ដោយ អ្នកនឹងមើលឃើញភាពល្អបំផុត នៅក្នុងមនុស្ស មិនថាពួកគេជានរណានោះទេ។ ពេលខ្លះវាអាចធ្វើឲ្យ អ្នកផ្សេងទៀត ព្យាយាមទាញយកប្រយោជន៍ពីអ្នក ប៉ុន្តែសតិអារម្មណ៍របស់អ្នក ធ្វើឱ្យអ្នកក្លាយជា មនុស្សរឹងពឹង។
២. ម្រាមជើងទាំងអស់ របស់អ្នកមានប្រវែងស្មើគ្នា
បើម្រាមជើងទាំងបួន ឬទាំងអស់របស់ អ្នកស្ទើរតែស្មើគ្នា មានន័យថាអ្នកជាមនុស្ស មានការខិតខំប្រឹងប្រែង ហ្មត់ចត់និងឆន្ទៈខ្ពស់។ ហើយអ្នកក៏ជា មនុស្សដែលមានស្ថេរភាព និងសុវត្ថិភាព អ្នកមានទស្សនៈពិត នៃពិភពលោក ហើយអ្នកផ្សេងទៀតស្គាល់អ្នក ថាជាមនុស្សម្នាក់ដែលអាចពឹងផ្អែកបាន។ ពួកគេក៏ដឹងដែរថា អ្នកអាចនិយាយដោយត្រង់ៗ មិនលាក់បាំងអ្វីទាំងអស់ ហើយមិនមែនគ្រប់គ្នា សុទ្ធតែអាចទទួលយករឿងនោះបានទេ ប៉ុន្តែយ៉ាងហោចណាស់ពួកគេពេញចិត្តនឹងវា ពីព្រោះពួកគេដឹងថា ការកុហកមិនមែន ជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់អ្នកទេ។ ជាពិសេសអ្នកជាដៃគូស្មោះត្រង់ និងគួរឱ្យទុកចិត្ត។ ហើយដោយសារតែអ្នកស្រឡាញ់គេចេញពីបេះដូងពិត ដូច្នេះជាធម្មតាវាមានជម្លោះតិចតួចណាស់ ដែលកើតឡើង នៅក្នុងទំនាក់ទំនងរបស់អ្នក។
៣. ម្រាមជើងរបស់អ្នក ស្ថិតនៅតាមលំដាប់
ប្រសិនបើម្រាមជើងរបស់អ្នក មើលទៅមានលំដាប់ត្រឹមត្រូវ មានន័យថា ដំណើរផ្សងព្រេងគឺជា ផ្នែកធំមួយនៃជីវិតរបស់អ្នក។ ការធ្វើដំណើរបំពេញបេះដូងរបស់អ្នក ជាមួយបទពិសោធន៍តូចៗ ដែលអ្នកមាននៅពេលអ្នក ទៅលេងកន្លែងផ្សេងៗ វានឹងបំពេញន័យជីវិតរបស់អ្នក ឲ្យកាន់តែប្រសើរឡើង។ នៅពេលនិយាយអំពីខ្លួនអ្នក អ្នកកម្រនឹងខ្វល់ខ្វាយ ពីអ្វីដែលអ្នកដទៃ គិតអំពីអ្នក ដោយមិនបណ្តោយឱ្យ នរណាម្នាក់ព្យាយាម ធ្វើឱ្យអ្នកអារម្មណ៍របស់អ្នកធ្លាក់ចុះ ឬធ្វើឱ្យអ្នកមានអារម្មណ៍ ខ្មាស់អៀនចំពោះខ្លួនឯងនោះទេ។ ចំពោះដៃគូរបស់អ្នក អ្នកត្រូវការមនុស្សម្នាក់ដែលដូចអ្នក។ គេអាចត្រៀមខ្លួនទទួលយក ការប្រកួតប្រជែង និងរីករាយនឹងដំណើរ ដែលអ្នកទាំងពីរដើរជាមួយគ្នា។ ស្វែងយល់ពីរឿងថ្មីៗអំពីគ្នា និងទំនាក់ទំនង គឺជាផ្នែកមួយ នៃផ្នែកដ៏ល្អបំផុត នៃចំណងដែលអ្នកទាំងពីរមាន។
៤. ម្រាមជើងទីពីររបស់អ្នក គឺជាម្រាមជើងវែងបំផុត
ប្រសិនបើម្រាមជើងទី២ របស់អ្នក មានប្រវែងវែងជាងម្រាមដទៃ មានន័យថា អ្នកជាមនុស្សដែលមានភាព ច្នៃប្រឌិតនិងមានប្រាជ្ញាវាងវៃ។ អ្នកមើលឃើញពិភពលោក នៅក្នុងពន្លឺខុសគ្នា ពីអ្នកដទៃ គឺជាអ្វីមួយដែលអនុញ្ញាតឱ្យអ្នកមើលឃើញភាពពិតនៅពីក្រោយ របាំងមុខដែលអ្នកដទៃកំពុងពាក់ នៅចំពោះមុខអ្នក។ ភាពវៃឆ្លាតរបស់អ្នក ចែងចាំងហើយទាក់ទាញមនុស្សមករកអ្នក។ ពួកគេនឹងសុំជំនួយពីអ្នក នៅពេលពួកគេត្រូវការមេដឹកនាំ ពីព្រោះពួកគេដឹងថាអ្នកអាចធ្វើវា ដោយគុណធម៌ និងរិទ្ធអំណាចដ៏អស្ចារ្យ។ ហើយដៃគូរបស់អ្នក ក៏បានទាក់ទាញចំពោះគុណសម្បត្តិ ទាំងនេះដូចអ្នកដទៃដែរ។ ប៉ុន្តែអ្វីដែលពួកគេស្រឡាញ់កាន់តែខ្លាំង គឺសមត្ថភាពរបស់អ្នក ក្នុងការធ្វើឱ្យពួកគេភ្ញាក់ផ្អើលជានិច្ច៕
ប្រភព៖ womenworking