មេម៉ាយសម័យនេះ ខុសពីមុន! លែងប្តីភ្លាម មានជីវិតល្អជាងមុនឆ្ងាយ - TrueID

មេម៉ាយសម័យនេះ ខុសពីមុន! លែងប្តីភ្លាម មានជីវិតល្អជាងមុនឆ្ងាយ

July 16, 2021

យលដឹង៖ មនុស្សស្រីសម័យមុន អាចនឹងរងទុក្ខ ក្រោយពេលដែលលែងលះប្តីហើយ ដោយសារតែពួកគេ ពឹងផ្អែកទៅលើប្តីទាំងស្រុងដែលជាហេតុ ធ្វើឱ្យមនុស្សស្រី សម័យមុនជាច្រើន នៅពេលដែលលែងលះគ្នាហើយ តែងតែជួបនូវការលំបាកជាច្រើនជាពិសេសត្រូវចិញ្ចឹមបីបាច់កូនតែម្នាក់ឯង ដោយលំបាកវេទនា ទៀតផង។

រូបតំណាង
រូបតំណាង

ប៉ុន្តែតាមភាពជាក់ស្តែង របស់មនុស្សស្រីក្នុងសម័យនេះក្រោយពេលដែលលែងលះប្តីហើយភ្លាមនោះ ពួកគេមិនត្រឹមតែ មិនជួបនូវការលំបាកទេតែជីវិតរបស់ពួកគេ បែរជាជួបតែភាពរីករាយ លើសពីនេះ ជីវិតរបស់ពួកគេ ក៏ជួបតែក្តីសុខព្រោះថាមនុស្សស្រីក្នុងសម័យនេះ ពួកគេមិនពឹងផ្អែកទាំងស្រុង ទៅលើប្តីទេ ជាពិសេសពួកគេមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការចិញ្ចឹមខ្លួនឯង ហើយបើទោះបីជាត្រូវមានឈ្មោះ ជាស្រីមេម៉ាយ ដែលចិញ្ចឹមកូនតែម្នាក់ឯងទៀតក៏ដោយ ក៏ស្រីមេម៉ាយក្នុងសម័យនេះ មិនមានបញ្ហាអ្វីដែរ។

​ម្យ៉ាងវិញ ជីវិតរបស់ពួកគេ ក៏កាន់តែមានភាពល្អប្រសើរឡើង ជាជាងរស់នៅជាមួយនឹងប្តីដែលមិនដែលផ្តល់ក្តីសុខឱ្យពួកគេ ទាំងអស់នេះហើយ ដែលជាហេតុ ធ្វើឱ្យមនុស្សស្រី ក្នុងសម័យនេះមិនខ្លាចនឹងការលែងលះ ហើយក៏មិនខ្លាចមានឈ្មោះ ជាស្រីមេម៉េាយដែរ។

រូបតំណាង
រូបតំណាង

ជារួមមកជីវិតរបស់មនុស្សស្រីនាសម័យនេះ គឺពួកគេមិនដែលពឹងផ្អែកទាំងស្រុង ទៅលើប្តីរបស់ពួកគេទេ ​ព្រោះពួកគេ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រាក់ចំណូលបានដោយខ្លួនឯង ហេតុនេះហើយ ទើបជីវិតរបស់ពួកគេ ក្រោយពេលដែលលែងលះគ្នាហើយ គឺកាន់តែមានភាពល្អប្រសើឡើង ខុសឆ្ងាយពីជីវិត ដែលរួមរស់នៅជាមួយនឹងប្តី ដែលមិនដែលផ្តល់ក្តីសុខ ឱ្យពួកគេ។

រូបតំណាង
រូបតំណាង

ដូច្នេះហើយ មនុស្សស្រីគ្រប់រូប​ នៅពេលដែលរៀបការហើយ អ្នកមិនគួរពឹងផ្អែកទាំងស្រុង ទៅលើប្តីអ្នកទេ អ្នកគួរតែធ្វើជាមនុស្សស្រី ដែលអាចរកប្រាក់ចំណូលបានដោយខ្លួនឯង ដោយមិនចាំបាច់ ទាល់តែប្តីជាអ្នករកទេ អញ្ចឹងហើយ នៅពេលដែលអ្នក ជួបនូវបញ្ហាដែលឈានដល់ការលែងលះគ្នានោះជីវិតរបស់អ្នក ក៏មិនទទួលរង នូវទុក្ខវេទនាដែរ។ ជាងនេះទៅទៀត ជីវិតអ្នកនឹងកាន់តែមានសេរីភាពក្នុងការស្វែងរកនូវអ្វី ដែលធ្វើឱ្យជីវិតអ្នក កាន់តែមានក្តីសុខនិងជួបតែរឿងល្អៗ ខុសឆ្ងាយពីជីវិត ដែលមិនទាន់លែងលះប្តី ទៀតផង៕

ប្រភព៖​ divorceforce.com

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...