ជីវិតនេះ រងទុក្ខលំបាកច្រើនពេកហើយ គួរតែឆ្លៀតពេលធ្វើរឿងទាំងនេះដើម្បីខ្លួនឯងខ្លះ - TrueID

ជីវិតនេះ រងទុក្ខលំបាកច្រើនពេកហើយ គួរតែឆ្លៀតពេលធ្វើរឿងទាំងនេះដើម្បីខ្លួនឯងខ្លះ

April 20, 2022

យល់ដឹង៖ ជីវិតរបស់មនុស្សយើងម្នាក់ៗទម្រាំតែដើរមកដល់សព្វថ្ងៃនេះ មិនមែនជារឿងងាយស្រួលឡើយ គឺត្រូវឆ្លងកាត់ការលំបាកជាច្រើនអញ្ចឹងហើយ កុំឱ្យជីវិតមួយនេះ ត្រូវទៅវិញដោយគ្មានន័យអ្វីឱ្យសោះ យើងគ្រប់គ្នាគួរតែចេះរកអ្វីមកបន្ថែមឱ្យជីវិតកាន់តែមានន័យខ្លះផង។

ដូច្នេះបើជីវិតមួយនេះវារងទុក្ខលំបាកជាច្រើនមកហើយនោះ កុំឱ្យវារងទុក្ខលំបាក ដោយមិនឱ្យវាបានសម្រាកឱ្យសោះអ្នកគ្រប់គ្នាគួរតែឆ្លៀតធ្វើរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះដើម្បីធ្វើឱ្យជីវិតកាន់តែមានន័យ ព្រោះយើងគ្រប់គ្នាមិនដឹងថាត្រូវទៅវិញនៅពេលណាឡើយ។

ជីវិតនេះរងទុក្ខលំបាកច្រើនពេកហើយ គួរតែឆ្លៀតពេលធ្វើរឿងទាំងនេះដើម្បីខ្លួនឯងខ្លះ៖

១. ស្វែងរកក្តីស្រមៃ

រូបតំណាង
រូបតំណាង

ជីវិតមួយនេះអាចនឹងធ្វើឱ្យអ្នកហត់នឿយខ្លាំង លើសពីនេះ មកដល់ពេលនេះមនុស្សភាគច្រើនអាចនឹងមិនទាន់រកឃើញអ្វីដែលជាក្តីស្រមៃរបស់ខ្លួនឯងផង ដូច្នេះហើយ អ្នកគ្រប់គ្នាគួរតែឆ្លៀតពេលស្វែងរកក្តីស្រមៃឱ្យខ្លួនឯងនោះជីវិតរបស់អ្នកគ្រប់គ្នា នឹងកាន់តែមានន័យជាងមុន។

២. ទៅកន្លែងដែលចង់ទៅ

រូបតំណាង
រូបតំណាង

ទទួលរងការលំបាកគ្រប់គ្រាន់ហើយដល់ពេលដែលអ្នកគួរតែឆ្លៀតពេល នាំខ្លួនឯងទៅកន្លែងដែលតែងតែចង់ទៅ ហើយវាក៏ល្មមដល់ពេលដែលអ្នកគួរធ្វើរឿងនេះដើម្បីខ្លួនឯង បានសម្រាកលំហែកាយខ្លះ ព្រោះការធ្វើដំណើរកម្សាន្តទៅកន្លែងដែលខ្លួនចង់ទៅ វាប្រៀបបីដូចជាអ្នក កំពុងបន្ថែមរសជាតិឱ្យជីវិតកាន់តែស្រស់បំព្រង។

៣. ញុំាអាហារឆ្ងាញ់ៗ

រូបតំណាង
រូបតំណាង

មិនដឹងថាពេលណាដែលត្រូវទៅវិញនោះទេអញ្ចឹងហើយ ទាន់នៅពេលមានពេល គួរបណ្តោយខ្លួនឯងឱ្យបានញុំាអាហារឆ្ងាញ់ៗ ដោយមិនចាំបាច់ត្រូវគិតអំពីអ្វីទាំងអស់ដែលទាំងនេះជាអ្វីដែលធ្វើឱ្យមនុស្សគ្រប់គ្នាទទួលបានក្តីសុខក្រោយពីទទួលរងទុក្ខលំបាកអស់រយៈពេលជាយូរមក។

៤. ធ្វើអ្វីដែលខ្លួនតែងតែចង់ធ្វើ

រូបតំណាង
រូបតំណាង

កុំស្ទាក់ស្ទើរកុំខ្លាចនឹងការធ្វើអ្វីដែលខ្លួនស្រលាញ់ និងតែងតែចង់ធ្វើ ព្រោះទាំងនេះវានឹងបន្ថែមរសជាតិជីវិតអ្នកឱ្យកាន់តែមានន័យ នឹងកាន់តែស្រស់បំព្រងជាងមុន អញ្ចឹងហើយកុំនៅស្ទាក់ស្ទើរទៀតអី គួរឆ្លៀតពេលធ្វើរឿងនេះដើម្បីខ្លួនឯងខ្លះ។

៥. រកអ្នកណាដែលអាចទុកចិត្តនិយាយរឿងក្នុងចិត្ត

រូបតំណាង
រូបតំណាង

លាក់ទុកនៅក្នុងចិត្តតែម្នាក់ឯងអស់រយៈពេលជាយូរណាស់មកហើយ វាដល់ពេលដែលអ្នកគួរតែបញ្ចេញវាមកខាងក្រៅខ្លះហើយ ដូច្នេះអ្នកគួរតែរកអ្នកណាម្នាក់ ដែលអាចឱ្យអ្នកទុកចិត្តក្នុងការនិយាយរឿងក្នុងចិត្តប្រាប់គេបាន នោះអ្នកនឹងយល់ថាបានធូរស្រាលជាងមុន ហើយនឹងគ្មានអារម្មណ៍ថាឯកាទៀតនោះទេ។

៦. ជូនកាដូឱ្យខ្លួនឯង

រូបតំណាង
រូបតំណាង

ជីវិតនេះតស៊ូប្រឹងប្រែង គឺដើម្បីក្រុមគ្រួសារជាយូរណាស់មកហើយ ល្មមដល់ពេលដែលអ្នកគួរតែគិតគូពីខ្លួនឯងខ្លះហើយហេតុនេះហើយ គួរតែឆ្លៀតទិញរបស់ដែលខ្លួនតែងតែចង់បាន តែមិនហ៊ានចំណាយលើនោះធ្វើជាកាដូជូនខ្លួនឯងដែលបានប្រឹងប្រែង និងតស៊ូដោយលំបាកវេទនាអស់រយៈពេលកន្លងមក ដើម្បីធ្វើជាកម្លាំងចិត្តឱ្យខ្លួនឯងតស៊ូទៅមុខទៀត៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...