ហេតុអ្វីសម្រាប់ប្តីប្រពន្ធ ការចុះអេតាស៊ីវិលជារឿងសំខាន់? - TrueID

ហេតុអ្វីសម្រាប់ប្តីប្រពន្ធ ការចុះអេតាស៊ីវិលជារឿងសំខាន់?

June 16, 2022

យល់ដឹង៖ សម្រាប់មនុស្សពីរនាក់ដែលស្រលាញ់គ្នាការរៀបការមិនមែនជារឿងដែលសំខាន់ខ្លាំងប៉ុន្មាននោះទេអ្វីដែលសំខាន់ជាងនោះគឺការដែលបានចុះអេតាស៊ីវិលស្របច្បាប់ជាមួយគ្នា ទើបជារឿងសំខាន់ខ្លាំង ហើយប្តីប្រពន្ធគ្រប់រូប គួរតែចាំបាច់ទៅចុះជាមួយគ្នាទៅតាមច្បាប់។

ដោយឡែកប្រហែលជាមានមនុស្សធ្លាប់ឆ្ងល់ហើយថា ហេតុអ្វីបានជាការចុះអេតាស៊ីវិលជារឿងសំខាន់ខ្លាំងម្លេះសម្រាប់ប្តីប្រពន្ធ?ហេតុផលខាងក្រោមនេះ​ សមល្មមនឹងឱ្យអ្នកបានយល់ហើយថាវាពិតជាសំខាន់ខ្លាំងដល់កម្រិតណាក្នុងការឱ្យប្តីប្រពន្ធចុះអេតាស៊ីវិលជាមួយគ្នា។

ហេតុអ្វីសម្រាប់ប្តីប្រពន្ធការចុះអេតាស៊ីវិលជារឿងសំខាន់?

១.​ ប្តីឬប្រពន្ធមានសិទ្ធទទួលមរតក

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់រៀបការក្លាយទៅជាប្តីប្រពន្ធនឹងគ្នាហើយការចុះអេតាស៊ីវិលជាមួយគ្នាវាពិតជារឿងសំខាន់ខ្លាំងណាស់ មិនថាចំពោះតែប្តីឬប្រពន្ធទេ ព្រោះយើងម្នាក់ៗសុទ្ធតែមិនអាចមើលដឹងថា ថ្ងៃមុខនឹងមានរឿងអ្វីកើតឡើង ហើយប្រសិនបើប្តីឬប្រពន្ធ ជួបនូវនូវរឿងដែលមិនអាចនឹកស្មាលដល់ ប្តីឬប្រពន្ធមានសិទ្ធពេញលេញក្នុងការទទួលបានមរតករបស់ប្តីឬរបស់ប្រពន្ធស្របច្បាប់។

២.មានភស្តុតាងបង្ហាញថាជាប្តីប្រពន្ធស្របច្បាប់

រូបតំណាង
រូបតំណាង

អេតាស៊ីវិលវាមិនត្រឹមតែជាក្រដាសមួយសន្លឹកនោះទេដែលវាជាអ្វីដែលអាចយកមកធ្វើជាភស្តុតាង បង្ហាញថាជាប្តីប្រពន្ធស្របច្បាប់នឹងគ្នាពិតប្រាកដមែនមិនមែនបានត្រឹមតែនិយាយ ឬមានរូបថតរៀបការជាមួយគ្នានោះទេ ហេតុនេះហើយទើបការចុះអេតាស៊ីវិលវាជារឿងសំខាន់ខ្លាំងណាស់សម្រាប់ប្តីប្រពន្ធថ្មីថ្មោង ហើយវាក៏ធ្វើឱ្យប្តីប្រពន្ធកាន់តែមានទំនុកចិត្តលើគ្នា។

៣.ធានាបាននូវទំនាក់ទំនងប្តីប្រពន្ធ

រូបតំណាង
រូបតំណាង

ថ្ងៃនេះអ្វីៗអាចនឹងល្អ តែមិនប្រាកដថាថ្ងៃស្អែកនឹងនៅតែល្អនោះ ទំនាក់ទំនងប្តីប្រពន្ធក៏ដូចគ្នា ដូច្នេះការចុះអេតាស៊ីវិលវាជាការធានាបាននូវទំនាក់ទំនងប្តីប្រពន្ធបានយ៉ាងល្អ ព្រោះការមានអេតាស៊ីវិលស្របច្បាប់មិនថាប្តីឬប្រពន្ធ គឺមិនអាចលួចទៅរៀបការប្រពន្ធឬប្តីថ្មីបានទេព្រោះយើងមានសិទ្ធក្នុងការប្តឹងបាន បែបនេះទើបវាសំខាន់ខ្លាំង។

៤. មិនងាយបែកបាក់គ្នា

រូបតំណាង
រូបតំណាង

នៅពេលដែលប្តីប្រពន្ធមានការចុះអេតាស៊ីវិលជាមួយគ្នាទោះបីមានបញ្ហា ឬឈ្លោះប្រកែករវាងគ្នាយ៉ាងណាក៏ដោយ ក៏មិនងាយនឹងដាច់ចិត្តបែកបាក់គ្នាដែរព្រោះប្តីប្រពន្ធដែលបានចុះអេតាស៊ីវិលជាមួយគ្នា នៅពេលដែលដាក់ពាក្យលែងលះគ្នាគឺត្រូវប្រើពេលយូរដើម្បីឡើងតុលាការក្នុងការលែងលះគ្នាឱ្យដាច់ស្រេច ដោយបែបនេះហើយទើបបានជាប្តីប្រពន្ធ ត្រូវចុះអេតាស៊ីវិលជាមួយគ្នា ដើម្បីកុំឱ្យងាយបែកបាក់គ្នាបានដោយងាយ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...