បើអ្នកកំពុងធុញទ្រាន់ក្នុងជីវិត គួរចាប់ផ្តើមធ្វើរឿងទាំងនេះ - TrueID

បើអ្នកកំពុងធុញទ្រាន់ក្នុងជីវិត គួរចាប់ផ្តើមធ្វើរឿងទាំងនេះ

November 18, 2022

យល់ដឹង៖ ជីវិតមួយនេះវាមិនអាចចេះតែសប្បាយ និងមានក្តីសុខបានគ្រប់ពេលរហូតនោះទេ​ វារមែងតែជួបនូវបញ្ហាខ្លះហើយដែលអាចធ្វើឱ្យអ្នកធុញទ្រាន់នឹងជីវិតខ្លួនឯងមួយនេះ ដែលត្រូវមកជួបនូវរឿងដដែលៗ ហើយក៏ត្រូវដោះស្រាយវាម្តងហើយម្តងទៀត។

ដូច្នេះហើយ ប្រសិនបើអ្នករាល់គ្នាកំពុងតែស្ថិតនៅក្នុងអារម្មណ៍មួយ ដែលធុញទ្រាន់ទៅនឹងជីវិតខ្លួនឯងសព្វថ្ងៃនេះអ្នករាល់គ្នាគួរតែចាប់ផ្តើមធ្វើរឿងមួយ ចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ជីវិតអ្នកច្បាស់ជាអាចកាត់បន្ថយនូវភាពធុញទ្រាន់ទោះត្រូវជួបនូវរឿងដដែលៗក៏ដោយ។

បើអ្នកកំពុងធុញទ្រាន់ក្នុងជីវិតគួរចាប់ផ្តើមធ្វើរឿងទាំងនេះ៖

១.ធ្វើដំណើរកម្សាន្តឱ្យបានញឹកញាប់

រូបតំណាង
រូបតំណាង

ការធ្វើដំណើរកម្សាន្តឱ្យបានញឹកញាប់វានឹងជួយធ្វើឱ្យអ្នកបាត់ធុញទ្រាន់ក្នុងជីវិត ទៅនឹងរឿងដែលបានកើតឡើង ហេតុនេះហើយ ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍ថាធុញទ្រាន់នឹងជីវិតមួយនេះ អ្នករាល់គ្នាគួរតែចេះឆ្លៀតទៅធ្វើដំណើរកម្សាន្ត ដើម្បីស្រូបយកខ្យល់បរិសុទ្ធ និងមើលឃើញទេសភាពខ្លះទើបអ្នកឈប់ធុញទ្រាន់នឹងជីវិត។

២. ធ្វើរឿងដែលអ្នកមិនធ្លាប់បានធ្វើ

រូបតំណាង
រូបតំណាង

ជីវិតដែលគួរឱ្យធុញទ្រាន់បំផុតគឺជាជីវិតដែលនៅតែមួយកន្លែង ធ្វើតែរឿងដដែលៗ ហេតុនេះហើយ បើអ្នកធុញទ្រាន់នឹងជីវិត អ្នកគួរតែចាប់ផ្តើមធ្វើរឿងណាដែលខ្លួនអ្នកមិនធ្លាប់បានធ្វើកន្លងមក​ ទោះវាជារឿងថ្មីសម្រាប់អ្នកក៏ដោយ តែការដែលធ្វើរឿងថ្មីទាំងនោះវានឹងធ្វើឱ្យអ្នកកាន់តែយល់ថា ជីវិតអ្នកមានភាពរីកចម្រើនជាងមុន។

៣. រក្សាគម្លាតពីមនុស្សអវិជ្ជមាន

រូបតំណាង
រូបតំណាង

អ្នកគួរតែចាប់ផ្តើមរក្សាគម្លាតខ្លួនឯងពីមនុស្សអវិជ្ជមានប្រសិនបើអ្នកកំពុងតែធុញទ្រាន់នឹងជីវិតខ្លួនឯង ព្រោះថាជីវិតដែលពោរពេញដោយភាពអវិជ្ជមានគ្មានរឿងល្អណា ដែលអាចកើតឡើងចំពោះអ្នកបានឡើយ វាមានតែធ្វើឱ្យជីវិតអ្នកជួបតែរឿងអាក្រក់ៗ នឹងគ្មានថ្ងៃទទួលបានជីវិតដ៏រីកចម្រើនមួយបានឡើយ។

៤.រៀបចំផែនការជីវិតសាឡើងវិញ

រូបតំណាង
រូបតំណាង

អ្នករាល់់គ្នាដឹងទេថាការដែលជីវិតអ្នករស់នៅរាល់ថ្ងៃនេះ វាបានធ្វើឱ្យអ្នកជួបនូវភាពស្មុគស្មាញ និងឈឺក្បាលជាខ្លាំងមកពីអ្វីនោះក៏ដោយសារតែអ្នកមិនបានរៀបចំផែនការជីវិតខ្លួនឯងឱ្យបានល្អ ទើបធ្វើអ្វីក៏មិនបានសម្រេច ដូច្នេះបើនៅពេលនេះអ្នកកំពុងធុញទ្រាន់ អ្នកគួរតែចាប់ផ្តើមរៀបចំផែនការជីវិតខ្លួនឯងសារជាថ្មី ទើបមិនធ្វើឱ្យអ្នករង្វេងនឹងជីវិតខ្លួនឯង៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...