កុំឱ្យចាញ់បោកគេញយដង មនុស្សស្រីត្រូវចេះការពារខ្លួនដោយវិធីនេះ - TrueID

កុំឱ្យចាញ់បោកគេញយដង មនុស្សស្រីត្រូវចេះការពារខ្លួនដោយវិធីនេះ

April 21, 2022

យល់ដឹង៖មនុស្សស្រីសម័យនេះ មិនថាឆ្លាតប៉ុណ្ណានោះទេ គឺនៅតែអាចចាញ់បោកមនុស្សប្រុសបាន ព្រោះក្តីស្រលាញ់អាចបាំងភ្នែករបស់មនុស្ស ឱ្យលែងដឹងខុសដឹងត្រូវបាន លើសពីនេះបើបានមនុស្សប្រុសសម្តីផ្អែម និងពូកែលួងលោមទៀតនោះ មនុស្សស្រីគឺងាយនឹងចាញ់បោកគេខ្លាំងណាស់។

ដូច្នេះហើយចំពោះមនុស្សស្រីគ្រប់រូប ដើម្បីកុំឱ្យចាញ់បោកមនុស្សប្រុសញយដងពេក អ្នកត្រូវចេះការពារខ្លួនឯងដោយវិធីមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ នោះអ្នកនឹងមិនងាយត្រូវបានមនុស្សប្រុសបោកឡើយហើយប្រុសព្រានក៏មិនហ៊ានចូលក្បែរអ្នកដែរ។

កុំឱ្យចាញ់បោកមនុស្សប្រុសញយដងមនុស្សស្រីត្រូវចេះការពារខ្លួនដោយវិធីនេះ៖

១. ត្រូវធ្វើខ្លួនឱ្យរឹងមាំ

រូបតំណាង
រូបតំណាង

មនុស្សស្រីបើមិនចង់ត្រូវចាញ់បោកក្តីស្រលាញ់គេទេនោះជំហានដំបូងគឺអ្នកត្រូវតែធ្វើខ្លួន ឱ្យរឹងមាំជាមុនសិន ទើបអ្នកមិនងាយចាញ់បោកគេប៉ុន្តែបើអ្នកទន់ជ្រាយ អ្នកនឹងត្រូវគេជិះជាន់លើក្តីស្រលាញ់បានតាមតែចិត្ត ហើយក៏ធ្វើឱ្យអ្នកឈឺចាប់ខ្លាំងផងដែរ។

២. កុំងាយជឿត្រឹមពាក្យសម្តី

រូបតំណាង
រូបតំណាង

ស្រីៗត្រូវចាំថាបើគេបង្ហាញត្រឹមពាក្យសម្តីផ្អែមល្ហែម អ្នកត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយកុំឱ្យក្តីស្រលាញ់បាំងភ្នែកជិតឱ្យសោះ ព្រោះបើមិនអញ្ចឹងទេ អ្នកនឹងចាញ់បោកគេត្រឹមតែពាក្យសម្តីផ្អែមល្ហែមហើយវិធីដែលអាចការពារអ្នក មិនឱ្យចាញ់បោកគេបាននោះ គឺអ្នកត្រូវតែកុំងាយជឿ នឹងពាក្យសម្តីរបស់គេ អ្នកត្រូវមើលលើទង្វើជាមុនសិន ចាំជឿតាមក្រោយក៏មិនហួសពេលដែរ។

៣. ត្រូវចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើន

រូបតំណាង
រូបតំណាង

វិធីនេះល្អខ្លាំងណាស់សម្រាប់មនុស្សស្រីគ្រប់រូបព្រោះនៅពេលដែលអ្នកចេះស្រលាញ់ និងចេះមើលថែខ្លួនឯងបានយ៉ាងល្អ មិនថាមនុស្សប្រុសណាម្នាក់ ចង់ចូលមកចង់បោកប្រាស់ក្តីស្រលាញ់អ្នកនោះទេគេក៏មិនងាយអាចបោកប្រាស់អ្នកបានដែរ ម្យ៉ាងអាចនឹងធ្វើឱ្យប្រុសព្រានទាំងនោះ មិនហ៊ានចូលមកជិតអ្នកទៀតផង។

៤. ត្រូវចាត់ទុកស្នេហាជារឿងតូចតាច

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលរងគ្រោះដោយសារតែស្នេហាភាគច្រើនគឺពួកគេចាត់ទុកស្នេហាសំខាន់ជាងអ្វីៗទាំងអស់ លើសពីនេះធ្វើខ្លួនរស់ខ្វះស្នេហាមិនបានទៀតផង ទើបធ្វើឱ្យមនុស្សប្រុស ងាយនឹងជិះជាន់បោកប្រាស់បានតាមតែចិត្ត ហេតុនេះហើយ ស្រីៗបើចង់ការពារខ្លួនឯង មិនឱ្យចាញ់បោកគេបាន មនុស្សស្រីត្រូវចេះចាត់ទុកស្នេហាជារឿងតូចតាចព្រោះវានឹងមិនធ្វើឱ្យអ្នកងប់ងល់ឱ្យគេបោកប្រាស់បាន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...