យល់ដឹង៖ ជាទូទៅតែងតែឃើញមនុស្សដែលជិតរៀបការ ឬទើបតែរៀបការហើយថ្មីថ្មោង គឺដឹងតែនាំគ្នាChange Profile ដាក់រូបរៀបការនៅលើបណ្តាញសង្គមរៀងៗខ្លួនហើយ បើទោះបីកន្លងមក មិនដែលបង្ហោះរូបគូ ឬបង្ហាញថាជាមនុស្សមានគូស្នេហ៍ក៏ដោយក៏គូស្នេហ៍ដែលជិតនឹងរៀបការ ឬទើបតែរៀបការថ្មីថ្មោង តែងតែនាំគ្នាChange Profile ដាក់រូបរៀបការ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាឆ្ងល់ថា កាលនៅជាសង្សារនឹងគ្នា មិនដែលឃើញបង្ហាញនៅលើបណ្តាញសង្គមសោះតែពេលដែលជិតរៀបការ ឬទើបតែរៀបការហើយថ្មីថ្មោងបែរជានាំគ្នាChange Profileដាក់់រូបរៀបការ ធ្វើឱ្យគេឯងភ្ញាក់ផ្អើលទៅវិញ។
អ្វីដែលធ្វើឱ្យអ្នកដែលទើបតែបានរៀបការហើយថ្មីថ្មោងនាំគ្នាChange Profile ដាក់រូបរៀបការនៅលើបណ្តាញសង្គមនោះគឺព្រោះតែការដែលដាក់រូបរៀបការបែបនេះ គឺដើម្បីចង់បង្ហាញឱ្យមនុស្សនៅក្នុងបណ្តាញសង្គមបានដឹងថា ខ្លួនពួកគេជាមនុស្សដែលមានប្រពន្ធឬមានប្តីរួចហើយ មិនមែននៅទំនេរទៀតឡើយ ជាងនេះទៅទៀត ដើម្បីទទួលបានការចូលរួមត្រេកអរ ពីមនុស្សនៅក្នុងបណ្តាញសង្គមផងដែរ។
ម្យ៉ាងវិញទៀត ការChange Profile ដាក់រូបរៀបការបែបនេះវាក៏មិនធ្វើឱ្យអ្នកផ្សេងហ៊ានមករញ៉េរញ៉ៃ ជាមួយប្តីឬប្រពន្ធរបស់ពួកគេដែរ បើទោះបីជាការដែលរនៅជាសង្សារនឹងគ្នាមិនសូវបានបង្ហោះរូបគូជាមួយគ្នាក៏ពិតមែន តែក៏ដោយសារតែមិនបង្ហោះរូបគូជាមួយគ្នានេះហើយ ទើបធ្វើឱ្យមានគេមករញ៉ៃរញ៉ៃជាមួយមនុស្សដែលខ្លួនស្រលាញ់បាន ហើយម្យ៉ាងត្រឹមនាមជាសង្សារគឺគ្មានសិទ្ធទៅរារាំងគេមិនឱ្យមករញ៉េរញ៉ៃជាមួយសង្សារខ្លួនបានដែរ។
មិនដូចជាពេលដែលមាននាមត្រូវជាប្តី ឬជាប្រពន្ធស្របច្បាប់នោះទេទើបយើងអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការរារាំងអ្នកផ្សេងមិនឱ្យចូលមករញ៉េរញ៉ៃជាមួយប្តីឬប្រពន្ធរបស់យើងបាន អញ្ចឹងហើយ បានជាការដែលនាំគ្នាChange Profile ដាក់រូបរៀបការបែបនេះ វាក៏បានធ្វើឱ្យអ្នកផ្សេងមិនហ៊ានចូលមករញ៉េរញ៉ៃជាមួយនឹងជីវិតគូរបស់ពួកគេបានដែរ។
យ៉ាងណាមិញមូលហេតុដែលធ្វើឱ្យអ្នកដែលទើបតែបានរៀបការថ្មីថ្មោង តែងតែនាំគ្នាChange Profile ដាក់រូបរៀបការនោះគឺព្រោះតែការChange Profile ដាក់រូបរៀបការ វាអាចបង្ហាញឱ្យមនុស្សក្នុងបណ្តាញសង្គមបានដឹងថា ពួកគេមិនបាននៅទំនេរទៀតឡើយគឺពួកគេមានគូជីវិតរៀងៗអស់ហើយ ដូច្នេះហើយ ក៏មិនចង់ឱ្យនរណាម្នាក់ ចូលមករញ៉េរញ៉ៃជាមួយប្តី ឬប្រពន្ធរបស់ពួកគេទៀតដែរ៕