ប្តីល្អ តែងតែធ្វើរឿងទាំងនេះជាប្រចាំ ទោះប្រពន្ធមិនហាមាត់ទាមទារក៏ដោយ - TrueID

ប្តីល្អ តែងតែធ្វើរឿងទាំងនេះជាប្រចាំ ទោះប្រពន្ធមិនហាមាត់ទាមទារក៏ដោយ

October 14, 2021

យល់ដឹង៖ មនុស្សប្រុសដែលជាប្តីល្អ និងជាប្តីដែលស្រលាញ់ប្រពន្ធកូនពិតប្រាកដមែននោះ គឺគេនឹងដឹងពីតួនាទី និងមានទំនួលខុសត្រូវយ៉ាងច្បាស់លាស់ដោយមិនធ្វើឱ្យប្រពន្ធកូនគេ រស់នៅយ៉ាងវេទនាឡើយ លើសពីនេះ តួនាទីដែលគេត្រូវធ្វើ គឺមិនចាំបាច់ទាល់ដែលប្រពន្ធ ហាមាត់ទាមទារនោះទេ។

ដូច្នេះហើយមនុស្សប្រុសដែលជាប្តី និងជាឪពុកដ៏ល្អម្នាក់ គឺគេនឹងដឹងពីរឿងដែលគេត្រូវធ្វើជាប្រចាំដែលជារឿងដូចដែលរៀបរាប់នៅខាងក្រោមនេះ ម្យ៉ាងវិញទៀត មិនចាំបាច់ទាល់តែប្រពន្ធហាមាត់ទាមទារចង់បាននោះទេព្រោះថាប្តីល្អ គេដឹងថាអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើយ៉ាងច្បាស់លាស់។

ប្តីល្អតែងតែធ្វើរឿងទាំងនេះជាប្រចាំ ទោះប្រពន្ធមិនហាមាត់ទាមទារក៏ដោយ៖

១.តែងតែចែករំលែកគ្រប់រឿងរ៉ាវដល់ប្រពន្ធ

រូបតំណាង
រូបតំណាង

ជាប្តីដ៏ល្អម្នាក់គឺគេតែងតែចែករំលែក ឬពិភាក្សាគ្រប់រឿងរ៉ាវជាមួយប្រពន្ធជានិច្ចទោះប្រពន្ធមិនទាមទារចង់ដឹង ចង់លឺក៏ដោយ ព្រោះមនុស្សប្រុសដែលជាប្តីល្អ គេយល់ថាមនុស្សពីរនាក់រស់នៅជាមួយគ្នាជាប្តីប្រពន្ធគឺមិនត្រូវមានរឿងលាក់បាំងនឹងគ្នានោះទេ។

២. តែងតែខិតខំ

រូបតំណាង
រូបតំណាង

ក្នុងនាមមនុស្សប្រុស ដែលជាប្តីដ៏ល្អម្នាក់គេមិនចាំបាច់ទាល់តែប្រពន្ធទាមទារ ឬនិយាយប្រាប់ឱ្យខិតខំប្រឹងប្រែង ទើបប្រឹងប្រែងនោះទេតែមនុស្សប្រុសជាប្តីល្អ គេនឹងដឹងពីតួនាទីនិងទំនួលខុសត្រូវយ៉ាងច្បាស់លាស់ក្នុងការការពារ និងធ្វើឱ្យប្រពន្ធកូន រស់នៅបានយ៉ាងសុខស្រួលទើបជាហេតុធ្វើឱ្យមនុស្សប្រុសជាប្តីដ៏ល្អម្នាក់ គឺត្រូវតែមានការខិតខំជាប្រចាំ។

៣. ព្យាយាមចំណាយពេលវេលាទំនេរទាំងអស់ឱ្យទៅប្រពន្ធកូន

រូបតំណាង
រូបតំណាង

មនុស្សប្រុសភាគច្រើនឱ្យតែមានពេលទំនេរ គឺចូលចិត្តតែទៅរកការសប្បាយនៅខាងក្រៅព្រោះអាងខ្លួនជាអ្នករកប្រាក់ចំណូលចូលក្នុងគ្រួសារ តែចំពោះមនុស្សប្រុសដែលជាប្តីល្អវិញឱ្យតែគេមានពេលទំនេរ គឺគេតែងតែចំណាយទៅលើប្រពន្ធកូនជានិច្ច ទោះប្រពន្ធមិនទាមទារក៏ដោយ។

៤.សរសើរប្រពន្ធនៅចំពោះមុខអ្នកដទៃ

រូបតំណាង
រូបតំណាង

នាមជាប្តីដ៏ល្អម្នាក់ គឺត្រូវតែចេះគោរព និងឱ្យតម្លៃដល់ប្រពន្ធ​ ជាពិសេស ចេះសរសើរប្រពន្ធ នៅចំពោះមុខអ្នកដទៃដែលវាបង្ហាញពីតួនាទីជាប្តីដ៏ល្អម្នាក់ ក្នុងការជួយលើកតម្លៃប្រពន្ធ ទោះប្រពន្ធមិនទាមទារចង់បានក៏ដោយ បែបនេះហើយដែលគេហៅថាជាប្តីដ៏ល្អម្នាក់។

៥.ស្មោះត្រង់ជាមួយប្រពន្ធ

រូបតំណាង
រូបតំណាង

ប្តីល្អ គេមិនចាំបាច់ទាល់តែប្រពន្ធទាមទារទាល់តែប្រពន្ធកាច ទើបស្មោះត្រង់ទេ ព្រោះមនុស្សប្រុសដែលជាប្តីដ៏ល្អម្នាក់គេនឹងស្រលាញ់ ហើយស្មោះត្រង់ចំពោះប្រពន្ធគេជានិច្ច ទោះមានស្រីផ្សេងមករញ៉េរញ៉ៃជាមួយក៏ដោយដោយសារតែគេដឹងពីតួនាទីធ្វើជាប្តី និងជាឪពុកដ៏ល្អម្នាក់ សម្រាប់ប្រពន្ធកូនគេ៕

ប្រភព៖​ phunutoday

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...