រឿងដែលមិនចាំបាច់ ប្តីប្រពន្ធកុំលើកវាយកមក និយាយជាមួយគ្នាឱ្យសោះ - TrueID

រឿងដែលមិនចាំបាច់ ប្តីប្រពន្ធកុំលើកវាយកមក និយាយជាមួយគ្នាឱ្យសោះ

July 2, 2021

យល់ដឹង៖បើទោះបីជាជីវិតប្តីប្រពន្ធ ត្រូវមានការពិភាក្សា​ និងការជជែកវែកញែក គ្នាយ៉ាងក៏ដោយក៏ប្តីប្រពន្ធមិនត្រូវលើករឿងគ្រប់យ៉ាង មកនិយាយគ្នាដែរ ព្រោះមានរឿងរ៉ាវខ្លះ ប្រសិនបើលើកយកមកនិយាយឬពិភាក្សាគ្នា គឺវាពិតជាមាន ផលអាក្រក់ខ្លាំងណាស់ទៅដល់ជីវិតគូ។

រឿងរ៉ាវដែលមិនចាំបាច់មួយចំនួនប្រសិនបើប្តីប្រពន្ធ បានលើកយកនិយាយប្រាប់គ្នានោះ វាមិនត្រឹមតែ មិនបានជួយអ្វីនោះទេតែវារឹតតែធ្វើឱ្យទំនាក់ទំនងប្តីប្រពន្ធ មានការរង្គោះរង្គើជាខ្លាំង ហេតុនេះហើយមិនមែនរឿងគ្រប់យ៉ាង គឺសុទ្ធតែអាចលើកយកមកនិយាយប្រាប់គ្នានោះទេ។

រឿងមិនចាំបាច់ទាំង៧យ៉ាងនេះដែលប្តីប្រពន្ធគ្រប់រូបមិនគួរលើកយកមកនិយាយប្រាប់គ្នា៖

១. រំលឹកពីឈ្មោះសង្សារចាស់

រូបតំណាង
រូបតំណាង

អតីតកាល វាបានកន្លងផុតបាត់ទៅហើយប្រសិនបើរំលឹកវាឡើងមក វាក៏មិនបានប្រយោជន៍អ្វីដែរ ជាពិសេសនៅក្នុងទំនាក់ទំនងប្តីប្រពន្ធ គឺដាច់ខាតមិនត្រូវរំលឹក ពីឈ្មោះសង្សារចាស់ ឱ្យប្តីឬប្រពន្ធ របស់អ្នកបានលឺនោះទេព្រោះគ្មានប្តី ឬប្រពន្ធណា ដែលសប្បាយចិត្ត នៅពេលដែលប្តីឬ ប្រពន្ធរបស់ខ្លួន​ នៅសុខៗស្រាប់តែរំលឹកពីអ្នកចាស់នោះទេដូច្នេះហើយ រឿងដែលមិនចាំបាច់នេះហើយ ដែលប្តីប្រពន្ធគ្រប់រូបមិនគួរលើកយកមកនិយាយប្រាប់គ្នា។

២. អារម្មណ៍មិនល្អ​ដែលមានចំពោះសាច់ញាតិ

រូបតំណាង
រូបតំណាង

ការរៀបការ គឺជារឿងរបស់មនុស្សពីរនាក់ប៉ុន្តែការដែលរួមរស់នៅជាមួយគ្នា អស់មួយជីវិត វាក៏ជាចំណែកមួយ នៃគ្រួសារនិងសាច់ញាតិ ទាំងសងខាងដែរ ហេតុនេះហើយ ទំនាក់ទំនងរវាងគ្រួសារ និងសាច់ញាតិគឺវាពិតជាសំខាន់ខ្លាំងណាស់ អញ្ចឹងហើយ ប្រសិនបើអ្នក មានអារម្មណ៍មិនល្អ ចំពោះសាច់ញាតិខាងប្តីឬប្រពន្ធរបស់អ្នកនោះ ដាច់ខាត អ្នកមិនត្រូវយករឿងដែលមិនចាំបាច់នេះយកមកនិយាយប្រាប់គ្នានោះទេ ព្រោះវាអាចនឹងប៉ះពាល់ដល់ទំនាក់ទំនង ប្តីប្រពន្ធរបស់អ្នក។

៣. ការសង្ស័យចំពោះគ្នា

រូបតំណាង
រូបតំណាង

ក្នុងនាមជាប្តី ឬជាប្រពន្ធគ្មានអ្នកណាម្នាក់ ដែលសប្បាយចិត្តនោះទេ នៅពេលដែលប្តីឬប្រពន្ធខ្លួន មានការសង្ស័យនិងគ្មានទំនុកចិត្តលើគេនោះ ដូច្នេះហើយ ប្តីប្រពន្ធគ្រប់រូបប្រសិនបើមានរឿងអ្វីមួយ ដែលសង្ស័យ ទាំងដែលមិនទាន់ដឹងការពិតនោះ ដាច់ខាតអ្នកមិនត្រូវលើកយកមកនិយាយ អំពីការសង្ស័យចំពោះគ្នានោះទេព្រោះវាអាចនឹងធ្វើឱ្យទំនាក់ទំនងប្តីប្រពន្ធអ្នក កាន់តែឃ្លាតឆ្ងាយពីគ្នា។

៤. អារម្មណ៍សេសសល់ដែលមានចំពោះគូស្នេហ៍ចាស់

រូបតំណាង
រូបតំណាង

មនុស្សម្នាក់ៗមុននឹងជួបគូជីវិតពិត ច្បាស់ណាស់ប្រាកដជាបានឆ្លងកាត់ នូវស្នេហាចាស់ៗ ដែលមិនអាចបំភ្លេចបានដូច្នេះហើយ មិនថាអ្នកដែលជាប្តី ឬជាប្រពន្ធ នៅមានអារម្មណ៍សេសសល់ ជាមួយគូស្នេហ៍ចាស់ក្នុងនាមជាអ្វីនោះទេ ដាច់ខាតមិនត្រូវលើកយករឿង ដែលមិនចាំបាច់មួយនេះ យកមកនិយាយប្រាប់គ្នានោះទេ ព្រោះវាអាចនឹងធ្វើឱ្យជីវិតគូរបស់អ្នក ងាយនឹងប្រេះឆាដោយមិនដឹងខ្លួន៕

ប្រភព៖​ phunuvagiadinh.vn

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...