យល់ដឹង៖អំពើលួចផិតក្បត់ចិត្ត វាគឺជារឿងមួយ ដែលឈឺចាប់បំផុត សម្រាប់មនុស្សស្រីគ្រប់រូបប៉ុន្តែយើងក៏មិនអាច ទៅហាម គេមិនឱ្យលួចក្បត់ យើងបានដែរ ដូច្នេះហើយ មានតែយើងខ្លួនឯងតែប៉ុណ្ណោះដែលគួរតែប្រាប់ខ្លួនឯង និងត្រូវប្រឈមមុខដោះស្រាយ និងសម្រេចចិត្តបែបណា តទៅទៀតនៅពេលដែលដឹងថាប្តីខ្លួនឯង បានក្បត់ចិត្តនោះ។
ពិតណាស់វាអាចនឹងពិបាក ទទួលយកបន្តិចក៏ពិតមែន នៅពេលដែលដឹងថា ប្តីរបស់ខ្លួនឯង លួចមានស្រីនៅខាងក្រៅនោះ ប៉ុន្តែប្រសិនបើ រឿងទាំងអស់នេះ កើតឡើងមកលើអ្នក ពិតប្រាកដមែនមនុស្សស្រីគួរធ្វើនូវរឿង ដែលបានរៀបរាប់ខាងក្រោមនេះ ព្រោះថាវានឹងជួយឱ្យជីវិតរបស់អ្នកមានភាពប្រសើរឡើងវិញ ក្រោយពេលដែលឆ្លងកាត់ រឿងទាំងនេះរួច។
រឿងទាំងនេះដែល មនុស្សស្រីគួរតែធ្វើនៅពេលដែលដឹងថាប្តីរបស់ខ្លួន លួចមានស្រីនៅខាងក្រៅ៖
១.ផ្តល់ពេលវេលាឱ្យខ្លួនឯង
សម្រាប់មនុស្សស្រី នៅពេលដែលដឹង អំពីការផិតក្បត់របស់ប្តីហើយច្បាស់ណាស់ ថាអ្នកណាៗក៏ជាឆេវឆាវខ្លាំងដែរ ប៉ុន្តែការឆេវឆាវ វាមិនអាចជួយឱ្យ រឿងគ្រប់យ៉ាង មានភាពប្រសើរ ឡើងវិញបាននោះទេ។ ហេតុនេះ អ្នកគួរតែដើរចេញ ហើយទុកពេលវេលាឱ្យខ្លួនឯង ឱ្យឈឺចាប់មួយរយៈ នោះអ្នកនឹងអាចរកដំណោះស្រាយ ដ៏ល្អបំផុតសម្រាប់ ជីវិតរបស់អ្នក។
២.និយាយជាមួយប្តីរបស់អ្នកតាមសម្រួល
ការនិយាយគ្នាតាមសន្តិវិធី គឺជាវិធីមួយដ៏ល្អបំផុត នៅក្នុងរឿងនេះ ព្រោះវាអាចធ្វើឱ្យ យើងដឹងថាតើអ្វីដែលយើងបានដឹង វាគឺជាការពិត ដែលឬក៏អត់? ដើម្បីជៀសវាង មានការភ័ន្តច្រលំរវាងគ្នា នឹងគ្នាដែលអាចធ្វើឱ្យ មានការស្តាយក្រោយ ដូច្នេះហើយ មនុស្សស្រីមិនថា ទប់អារម្មណ៍ខ្លួនឯង មិនជាប់ខ្លាំងប៉ុណ្ណានោះទេអ្នកត្រូវតែព្យាយាមទប់អារម្មណ៍ខ្លួនឯងឱ្យបាន ហើយព្យាយាមស្តាប់ហេតុផល ដែលប្តីរបស់អ្នកនិយាយ។
៣. សុំឱ្យប្តីរបស់អ្នកនិយាយរឿងការពិតទាំងអស់
ប្រសិនបើអ្នក បានដឹងថាប្តីរបស់អ្នក ផិតក្បត់អ្នក ដោយអ្នកថែមទាំង មានភុស្តតាងច្បាស់លាស់ទៀតនោះ អ្នកគួរតែស្នើសុំ ប្តីរបស់អ្នកឱ្យនិយាយ រឿងការពិតទាំងអស់ដើម្បីងាយស្រួល ក្នុងការសម្រេចចិត្ត ថាអ្នកគួរតែធ្វើយ៉ាងណា បន្តទៀត ដូច្នេះហើយ បើរឿងទាំងនោះវាជាការពិត ការនៅបន្ត ឬក៏ការដើរចេញ វាសុទ្ធតែជាជម្រើសរបស់អ្នក។
៤. ប្រឈមមុខនិងទទួលយកការពិតទាំងអស់
នៅលើលោកនេះរឿងអ្វីៗគ្រប់យ៉ាង គឺសុទ្ធតែអាចកើតឡើង បានទាំងអស់គឺយើងមិនអាចទៅហាម មិនឱ្យវាកើតឡើងបាននោះទេ ជាពិសេសចិត្តមនុស្ស បើគេចង់ក្បត់លួចមាន ស្រីនៅខាងក្រៅ ទៅហើយនោះ ទោះបីជាយើងដាក់ច្រវ៉ាក់គេទៀត ក៏គេនៅតែអាចក្បត់បានដែរ។ ដូច្នេះហើយ មានតែការប្រឈមមុខនិងទទួលយកនូវការពិតតែប៉ុណ្ណោះ ទើបអាចធ្វើឱ្យយើង មានជីវិតល្អប្រសើរឡើងវិញបាន។
៥. កុំព្យាយាមបន្ទោសប្តីរបស់អ្នកឬបន្ទោសខ្លួនឯង
បើទោះបីរឿងដែលកើតឡើងវាជាកំហុសរបស់ប្តីអ្នកក៏ដោយ ក៏អ្នកមិនចាំបាច់ បន្ទោសប្តីរបស់អ្នក បន្ទោសមនុស្សស្រីដែល ជាស្រីរបស់ប្តីអ្នកឬក៏អ្នកបន្ទោសខ្លួនឯងនោះទេ។ ព្រោះរាល់ការបន្ទោស ទាំងអស់នោះគឺមិនអាចជួយឱ្យរឿងរ៉ាវ ទាំងអស់នោះ វិលត្រឡប់មករក សភាពដើមវិញ បាននោះទេ។ ដូច្នេះហើយ កុំព្យាយាមបន្ទោសនរណាម្នាក់ឱ្យសោះព្រោះការបន្ទោសនោះហើយ ដែលធ្វើឱ្យយើង មិនអាចរកដំណោះស្រាយសម្រាប់រស់នៅក្នុងជីវិត ដ៏ប្រសើរឡើងវិញ។
៦. ចំណាយពេលគិតថាអ្នកចង់ឱ្យរឿងទាំងអស់បញ្ចប់ទៅដោយបែបណា
បន្ទាប់ពីមានរឿងរ៉ាវនេះ បានកើតឡើងមនុស្សស្រីគួរតែ រកកន្លែងសម្រាកកាយ ដ៏ស្ងប់ស្ងាត និងចំណាយពេលគិតថាអ្នកគួរតែផ្តល់ឱកាស ឬក៏អ្នកសម្រចចិត្តដើរចេញ ពីទំនាក់ទំនងប្តីប្រពន្ធ ដែលមានការផិតក្បត់នោះព្រោះលទ្ធផល នៅក្នុងរឿងនេះ បញ្ចប់ទៅបែបណា គឺវាសុទ្ធសឹងតែ ជាជម្រើសរបស់អ្នក។ ប៉ុន្តែអ្នកក៏ត្រូវតែចាំថា គឺអ្នកត្រូវតែគិតពី សេចក្តីសុខរបស់ខ្លួនឯង ជាជាងគិតពីមុខមាត់និងកិត្តយស ព្រោះរឿងទាំងពីរនេះ មិនអាចជួយឱ្យ អ្នក រស់នៅមាន ក្តីសុខពិតប្រាកដបានឡើយ៕
ប្រភព៖ relate