រៀបការទាំងនៅវ័យក្មេង ត្រូវត្រៀមចិត្ត! ជីវិតគូនឹងជួប នូវរឿងទាំងនេះ - TrueID

រៀបការទាំងនៅវ័យក្មេង ត្រូវត្រៀមចិត្ត! ជីវិតគូនឹងជួប នូវរឿងទាំងនេះ

August 17, 2021

យល់ដឹង៖ ជីវិតជាប្តីប្រពន្ធគឺវាមិនមានភាពងាយស្រួល ដូចជាជីវិតនៅលីវនោះទេ ម្យ៉ាងវិញទៀតម្នាក់ៗត្រូវបំពេញតួនាទីជាប្តី ឬជាប្រពន្ធឱ្យគ្នាទៅវិញទៅមកឱ្យបានល្អ លើសពីនេះបើទោះបីជារៀបការទាំងនៅវ័យក្មេង វាគឺជារឿងដ៏ល្អមួយក៏ពិតមែន ប៉ុន្តែវាក៏ងាយនឹងធ្វើឱ្យជីវិតគូ មានបញ្ហារវាងគ្នាដែរ។

វាជាការពិត ដែលការរៀបការទាំងនៅវ័យក្មេងវាជារឿងដែលល្អ សម្រាប់មនុស្សពីរនាក់ដែលស្រលាញ់គ្នា ក៏ប៉ុន្តែការរៀបការនៅវ័យក្មេងវាក៏ធ្វើឱ្យជីវិតប្តីប្រពន្ធ ងាយនឹងជួបនូវរឿងរ៉ាវមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលវាជាហេតុ ធ្វើឱ្យប្តីប្រពន្ធវ័យក្មេងមួយចំនួន ងាយនឹងមានបញ្ហា។

រៀបការទាំងនៅវ័យក្មេងវាងាយនឹងធ្វើឱ្យជីវិតគូអ្នក ជួបនូវរឿងទាំងនេះ៖

១. ឈ្លោះប្រកែកគ្នាឥតឈប់ឈរ

រូបតំណាង
រូបតំណាង

នៅពេលដែលម្នាក់ៗ សម្រេចចិត្តរៀបការជាមួយគ្នាទាំងនៅវ័យក្មេងនោះវានឹងធ្វើឱ្យជីវិតប្តីប្រពន្ធពួកគេ ងាយនឹងមានជម្លោះរវាងគ្នាដោយសារតែម្នាក់ៗមិនទាន់មានភាពចាស់ទុំ គ្រប់គ្រាន់ក្នុងការយោគយល់ និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។ លើសពីនេះ ការដែលម្នាក់ៗមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់នោះ វាបានធ្វើឱ្យជីវិតរៀបការទាំងវ័យក្មេងពួកគេ ងាយនឹងមានបញ្ហារវាងគ្នាឥតឈប់ឈរ ដោយសារតែខ្វះការយោគយល់គ្នា។

២. បញ្ហាសេដ្ឋកិច្ច

រូបតំណាង
រូបតំណាង

នៅពេលដែលសម្រេចចិត្តរៀបការទាំងនៅវ័យក្មេងដែលម្នាក់ៗមិនទាន់លះបង់ការសប្បាយបាននោះ វាប្រាកដជាធ្វើឱ្យពួកគេ ងាយនឹងជួបបញ្ហាសេដ្ឋកិច្ចខ្លាំងណាស់ ដោយសារតែពួកគេជាយុវវ័យ ដែលធ្វើឱ្យពួកគេ ចង់តែទៅសប្បាយនៅខាងក្រៅ ដើម្បីជួបជុំជាមួយមិត្តភក្តិ។ហេតុនេះហើយ ធ្វើឱ្យការរកប្រាក់ចំណូល និងការចំណាយរបស់ពួកគេ មិនមានភាពស្មើគ្នាទើបធ្វើឱ្យជីវិតប្តីប្រពន្ធវ័យក្មេងពួកគេ ងាយនឹងមានបញ្ហាសេដ្ឋកិច្ច។

៣. បែកបាក់គ្នា

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ដែលសម្រេចិត្តរៀបការជាមួយគ្នា ទាំងនៅវ័យក្មេងនោះ គឺពួកគេមិនទាន់ចេះមានភាពអត់ធ្មត់ ក្នុងការអត់ឱនឱ្យគ្នានោះទៅវិញទៅមកនោះទេ លើសពីនេះ ឱ្យតែមានបញ្ហានិងជម្លោះរវាងគ្នា ម្នាក់ៗគឺដឹងតែប្រកែកយកឈ្នះរៀងៗខ្លួន ដោយមិនដឹងថាការចង់យកឈ្នះគ្នាបែបនេះ វាបានធ្វើឱ្យជីវិតប្តីប្រពន្ធពួកគេ ងាយនឹងបែកបាក់គ្នានោះ។ ម្យ៉ាងវិញទៀត ប្តីប្រពន្ធវ័យក្មេង ពួកគេក៏ងាយនឹងបែកបាក់គ្នាដោយសារតែពួកគេ មិនទាន់មានការចេះគិត ឱ្យបានល្អិតល្អន់ ទើបជាហេតុធ្វើឱ្យការរៀបការទាំងនៅវ័យក្មេងពួគគេ គឺងាយនឹងធ្វើឱ្យពួកគេ សម្រេចចិត្តបែងចែកផ្លូវគ្នាខ្លាំងណាស់៕

ប្រភព៖​ greengarageblog

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...