ចង់ដឹងថា ជីវិតអាពាហ៍ពិពាហ៍អ្នកGoalទេ? សាកពិនិត្យលើចំណុចទាំងនេះ - TrueID

ចង់ដឹងថា ជីវិតអាពាហ៍ពិពាហ៍អ្នកGoalទេ? សាកពិនិត្យលើចំណុចទាំងនេះ

November 2, 2021

យល់ដឹង៖ ជីវិតអាពាហ៍ពិពាហ៍មិនងាយស្រួលនឹងថែរក្សាឡើយប្រសិនបើមនុស្សពីរនាក់ មិនមានការយកចិត្តទុកដាក់ក្នុងការថែរក្សាវាឱ្យបានខ្លាំងនោះ ព្រោះបើថែបានល្អចំណងអាពាហ៍ពិពាហ៍ក៏មិនងាយនឹងបែកបាក់គ្នាបានដែរ តែបើថែមិនបានល្អ វាប្រាកដជាងាយនឹងបែកបាក់គ្នាជាមិនខាន។

ហេតុនេះហើយ ដើម្បីចង់ដឹងឬប្រាកដចិត្តថាជីវិតអាពាហ៍ពិពាហ៍របស់អ្នកនៅតែល្អឬក៏អត់នោះ អ្នកអាចសាកសង្កេតមើលលើចំណុចមួយចំនួន ដូចដែលបានរៀបករាប់នៅខាងក្រោមនេះបានហើយប្រសិនបើទំនាក់ទំនងរវាងប្តីប្រពន្ធអ្នក នៅតែមានចំណុចទាំងនោះ បានន័យថាជីវិតអាពាហ៍របស់អ្នកគឺនៅតែមានសុវត្ថិភាពល្អ។

តើជីវិតអាពាហ៍ពិពាហ៍របស់អ្នកនៅតែល្អទេ? តោះសាកពិនិត្យលើចំណុចទាំងនេះ៖

១. នៅតែមានភាពស្មោះត្រង់រវាងគ្នា

រូបតំណាង
រូបតំណាង

អ្វីដែលអ្នកអាចមើលដឹងថាជីវិតអាពាហ៍ពិពាហ៍របស់អ្នកនៅតែមានសុវត្ថិភាពល្អ និងមានភាពរឹងមាំគ្រប់គ្រាន់ដែលមិនងាយនឹងបែកបាក់គ្នានោះ គឺអ្នកអាចសាកសង្កេតមើលលើភាពស្មោះត្រង់រវាងប្តីប្រពន្ធអ្នកបាន ហើយប្រសិនបើអ្នក សង្កេតឃើញថាអ្នកទាំងពីរ តែងតែមានភាពស្មោះត្រង់ចំពោះគ្នា នោះបានន័យថាជីវិតអាពាហ៍ពិពាហ៍របស់អ្នក គឺនៅតែមានសុវត្ថិភាពល្អជានិច្ច។

២. ម្នាក់ៗមានទំនួលខុសត្រូវរៀងៗខ្លួន

រូបតំណាង
រូបតំណាង

មនុស្សពីរនាក់ ក្រោយពេលដែលរៀបការហើយគឺត្រូវមានទំនួលខុសត្រូវខុសៗគ្នាម្នាក់ត្រូវមានទំនួលខុសត្រូវក្នុងការធ្វើជាប្រពន្ធ និងជាម្តាយដ៏ល្អម្នាក់សម្រាប់ប្តីនិងកូន រីឯម្នាក់ទៀតត្រូវមានទំនួលខុសត្រូវ ក្នុងការដើរតួនាទីជាប្តីនិងជាឪពុកដ៏ល្អម្នាក់សម្រាប់ប្រពន្ធកូន ហេតុនេះហើយ អ្វីដែលអាចបង្ហាញថា ជីវិតអាពាហ៍ពិពាហ៍របស់អ្នក​ នៅតែល្អឬក៏អត់នោះ គឺនៅពេលដែលម្នាក់ៗនៅតែមានមានទំនួលខុសត្រូវខ្ពស់ ចំពោះគ្នាទៅវិញទៅមក។

៣. ម្នាក់ៗតែងប្រើហេតុផល ជាងប្រើអារម្មណ៍

រូបតំណាង
រូបតំណាង

ចំណងអាពាហ៍ពិពាហ៍ ដែលអាចមានភាពរឹងមាំទៅបាន លុះត្រាតែមនុស្សពីរនាក់ជាប្តីប្រពន្ធនឹងគ្នាតែងប្រើហេតុផលយកមកនិយយគ្នា ជាជាងប្រើអារម្មណ៍យកមកជជែកវែកញែកគ្នាហើយបើជីវិតអាពាហ៍ពិពាហ៍របស់អ្នក តែងប្រើហេតុផល ជាជាងប្រើអារម្មណ៍យកមកនិយាយគ្នានោះបានន័យថាម្នាក់ៗ កំពុងតែបានការពារចំណងអាពាហ៍ពិពាហ៍ហើយ ហេតុនេះហើយ ជីវិតអាពាហ៍របស់អ្នក នៅតែមានសុវត្ថិភាពល្អ ដែលមិនងាយនឹងបែកបាក់គ្នាបានដោយងាយឡើយ។

៤. តែងមានការគាំទ្រគ្នា

រូបតំណាង
រូបតំណាង

ប្តីប្រពន្ធដែលអាចរស់នៅដោយមានការចុះសម្រុងគ្នាបានល្អគឺមនុស្សពីរនាក់តែងមានការគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក ដូច្នេះហើយ បើចំណងអាពាហ៍ពិពាហ៍រវាងប្តីប្រពន្ធអ្នកតែងមានការគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមកនោះ បានន័យថាអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមានសុវត្ថិភាពល្អខ្លាំងណាស់ មិនចាំបាច់ព្រួយបារម្ភ ខ្លាចថានឹងងាយបែកបាក់គ្នាទេ។

៥. នៅមានក្តីស្រលាញ់ចំពោះគ្នា

រូបតំណាង
រូបតំណាង

វាជាការពិត មនុស្សពីរនាក់ដែលអាចរួមរស់នៅជាមួយគ្នាបានរហូតមកដល់ពេលនេះគឺសុទ្ធសឹងតែប្រើក្តីស្រលាញ់ដែលមានឱ្យគ្នា ហើយតែងតែបង្ហាញតាមរយៈការយកចិត្តទុកដាក់លើគ្នាទៅវិញទៅមកបើទោះបីមិនបង្ហាញតាមរយៈការនិយាយប្រាប់គ្នាក៏ដោយ ក៏អាចឱ្យគ្នាមើលដឹងថាមានក្តីស្រលាញ់ចំពោះគ្នាខ្លាំងប៉ុណ្ណាដែរ។ បែបនេះហើយ បើប្តីប្រពន្ធអ្នក តែងមានការយកចិត្តទុកដាក់លើគ្នាទៅវិញទៅមកនោះ វាអាចបញ្ជាក់បានថាជីវិតអាពាហ៍ពិពាហ៍របស់អ្នក គឺនៅតែល្អជានិច្ច៕

ប្រភព៖​ gangbeauty

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...