យល់ដឹង៖មនុស្សស្រីសម័យនេះ មិនថាជួបមនុស្សប្រុសល្អប៉ុណ្ណាទេ គេក៏នៅតែមានការប្រុងប្រយ័ត្នខ្ពស់ដែរព្រោះមនុស្សប្រុសសម័យនេះ ទុកចិត្តមិនបានឡើយ ពីដំបូងគេអាចនឹងល្អតែពេលក្រោយមក គេអាចនឹងប្រែប្រួល ដោយសារតែយើងម្នាក់ៗសុទ្ធតែមិនអាចដឹងមុន ហេតុនេះហើយមានតែការប្រុងប្រយ័ត្នទេទើបល្អបំផុត។
ជាងនេះទៅទៀត ចំពោះមនុស្សស្រីឆ្លាតវិញ មិនថាមនុស្សប្រុសដែលគេបានជួប ធ្វើល្អដាក់គេឬព្យាយាមបង្ហាញថាស្រលាញ់គេខ្លាំងប៉ុណ្ណានោះទេ មនុស្សស្រីឆ្លាតគឺគេតែងតែចងចាំនូវរឿងសំខាន់ៗមួយចំនួនជានិច្ច ព្រោះថាបើទោះបីទៅថ្ងៃមុខ មានរឿងអ្វីក៏ដោយ ក៏គេមិនអាចគ្រាំគ្រា ដោយសារតែមនុស្សប្រុសបានដែរ។
មិនថាជួបមនុស្សប្រុសល្អប៉ុណ្ណាទេមនុស្សស្រីឆ្លាត តែងចងចាំនឹងរឿងសំខាន់២យ៉ាងនេះជានិច្ច៖
១. ថ្ងៃនេះគេអាចស្រលាញ់ខ្លាំងថ្ងៃក្រោយគេក៏អាចឈប់ស្រលាញ់បានដែរ
ស្រីៗត្រូវតែចងចាំមិនថាថ្ងៃនេះអ្នកបានជួបមនុស្សប្រុសល្អម្នាក់ ដែលស្រលាញ់ ថ្នាក់ថ្នម និងយកចិត្តទុកដាក់ជាមួយអ្នកខ្លាំងប៉ុណ្ណានោះទេ អ្នកត្រូវតែចងចាំថា ថ្ងៃនេះគេអាចនឹងស្រលាញ់អ្នកខ្លាំងតែថ្ងៃក្រោយគេក៏អាចនឹងឈប់ស្រលាញ់ ឬអស់ចិត្តស្រលាញ់ពីអ្នកបានដែរ ព្រោះចិត្តរបស់មនុស្សមិនទៀងទាត់ឡើយ ជាពិសេសចិត្តរបស់មនុស្សប្រុស ហេតុនេះហើយ បានជាមនុស្សស្រីឆ្លាត គេតែងតែចងចាំរឿងនេះជានិច្ច ព្រោះថាទោះថ្ងៃមុខ មនុស្សប្រុសអស់ចិត្តស្រលាញ់មែនក៏ដោយ ក៏គេមិនត្រូវទទួលរងនូវការឈឺចាប់យូរដែរ។
២. នៅលើលោកនេះ ក្រៅពីឪពុកម្តាយគ្មាននរណាស្រលាញ់យើងបានរហូតឡើយ
វាជាការពិតក្រៅពីឪពុកម្តាយ គ្មាននរណាម្នាក់ដែលស្រលាញ់ និងហ៊ានលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីតែចង់ឱ្យយើងមានសេចក្តីសុខនោះទេអញ្ចឹងហើយ មិនថាអ្នកបានជួបមនុស្សប្រុសល្អខ្លាំងប៉ុណ្ណាទេ កុំសង្ឃឹមថាគេអាចនឹងស្រលាញ់អ្នកខ្លាំងដូចឪពុកម្តាយរបស់អ្នកឱ្យសោះ ព្រោះក្តីស្រលាញ់ចំពោះឪពុកម្តាយ គ្មានថ្ងៃដែលអាចសាបសូន្យបានឡើយតែក្តីស្រលាញ់ចំពោះស្នេហា វាតែងតែមានការប្រែប្រួលជានិច្ច ដូច្នេះហើយ ទើបបានជាមនុស្សស្រីឆ្លាត គេតែងតែចងចាំនឹងរឿងសំខាន់នេះ៕
ប្រភព៖ phunutoday