ឆ្នាំថ្មីហើយ ល្មមភ្ញាក់ខ្លួនដើរចេញ ពីប្រភេទមនុស្សទាំងនេះហើយ ក្រែងរកក្តីខុសឃើញខ្លះ - TrueID

ឆ្នាំថ្មីហើយ ល្មមភ្ញាក់ខ្លួនដើរចេញ ពីប្រភេទមនុស្សទាំងនេះហើយ ក្រែងរកក្តីខុសឃើញខ្លះ

January 6, 2022

យល់ដឹង៖ មនុស្សដែលនៅជុំវិញខ្លួនយើងសព្វថ្ងៃនេះគឺពិតជាជះឥទ្ធិពលមកលើជីវិតរបស់យើងខ្លាំងណាស់ ហេតុនេះហើយ ការជ្រើសរើសនៅក្បែរប្រភេទមនុស្សបែបណាវាពិតជាសំខាន់ខ្លាំងណាស់ ព្រោះថាបើមិនចេះជ្រើសរើសថានឹងនៅក្បែរមនុស្សប្រភេទណាទេនោះជីវិតងាយនឹងធ្លាក់ចូលទៅក្នុងសេចក្តីទុក្ខខ្លាំងណាស់។

ដូច្នេះហើយដើម្បីគេចចេញពីសេចក្តីទុក្ខ ល្មមភ្ញាក់ខ្លួនដើរចេញពីប្រភេទមនុស្សមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះហើយ ព្រោះថាបើអ្នកមិនភ្ញាក់ខ្លួនដើរចេញទេនោះ ប្រភេទមនុស្សទាំងនេះ នឹងធ្វើឱ្យជីវិតរបស់អ្នកមិនអាចរកសេចក្តីសុខឃើញ បែបនេះហើយ បានជាអ្នកគួរតែដើរចេញ ក្រែងអាចរកសេចក្តីសុខឃើញខ្លះ។

ឆ្នាំថ្មីហើយល្មមភ្ញាក់ខ្លួនដើរចេញពីប្រភេទមនុស្សទាំងនេះហើយ ក្រែងរកក្តីខុសឃើញខ្លះ៖

១. មនុស្សដែលចាំតែរិះគន់និងតែងតែទើសនឹងអ្នក

រូបតំណាង
រូបតំណាង

មនុស្សដែលចាំតែអង្គុយរិះគន់អ្នកនិងតែងតែទើសគ្រប់សកម្មភាពដែលអ្នកបានធ្វើនោះ អ្នកគួរតែភ្ញាក់ខ្លួន ដើរចេញពីប្រភេទមនុស្សទាំងនោះហើយព្រោះបើអ្នកមិនដើរចេញ ជីវិតរបស់អ្នកនឹងគ្មានថ្ងៃទទួលបានភាពរីកចម្រើននិងមានភាពល្អប្រសើរនោះទេ ដោយសារតែអ្នក ត្រូវអង្គុយស្តាប់ពាក្យរិះគន់ជាន់ពន្លិចរបស់មនុស្សទាំងនោះជារៀងរាល់ថ្ងៃ ហើយពាក្យរិះគន់ទាំងនោះ វានឹងធ្វើឱ្យអ្នកលែងមើលឃើញពីគុណតម្លៃរបស់ខ្លួនឯង។

២. មនុស្សដែលចូលចិត្តគិតអវិជ្ជមាន

រូបតំណាង
រូបតំណាង

ភាពអវិជ្ជមាន វាពិតជាជះឥទ្ធិពលមិនល្អ មកលើជីវិតរបស់មនុស្សគ្រប់គ្នាខ្លាំងណាស់ ​ដូច្នេះហើយ ប្រសិនបើមនុស្សក្បែរខ្លួនអ្នក ពោរពេញទៅដោយមនុស្សដែលចូលចិត្តគិតអវិជ្ជមានវាក៏បានជះឥទ្ធិពលមិនល្អ មកលើជីវិតរបស់អ្នកដែរម្យ៉ាងវានឹងធ្វើឱ្យអ្នកយល់ថាខ្លួនឯងធ្វើអ្វីក៏មិនកើតជាពិសេសកាន់តែបាត់បង់ទំនុកចិត្តលើខ្លួនឯង បែបនេះហើយ ទើបបានជាអ្នក គួរតែដើរចេញពីប្រភេទមនុស្សដែលចូលចិត្តគិតអវិជ្ជមាន។

៣. មនុស្សដែលចូលចិត្តនាំអ្នកនិយាយដើមអ្នកទដៃ

រូបតំណាង
រូបតំណាង

បើដើរចេញបាន គឺគួរតែដើរចេញឱ្យបានឆាប់ ពីប្រភេទមនុស្សដែលចូលចិត្តនាំអ្នកនិយាយដើមអ្នកដទៃព្រោះវាគ្មានប្រយោជន៍អ្វី ដែលជួយធ្វើឱ្យជីវិតរបស់អ្នក ទទួលបានភាពរីកចម្រើនឡើយ ផ្ទុយទៅវិញ គឺមានតែភាពក្តៅក្រហានិងមានតែមនុស្សស្អប់ ម្យ៉ាងវិញទៀត មនុស្សប្រភេទនេះ នៅពីមុខអ្នកនិយាយពីអ្នកផ្សេងតែនៅពីមុខអ្នកផ្សេងអាចនឹងនិយាយអ្វីមិនល្អពីអ្នក ហេតុនេះហើយ ល្មមភ្ញាក់ខ្លួនដើរចេញពីមនុស្សបែបនេះហើយបើចង់រកក្តីសុខដាក់ខ្លួនឃើញ។

៤. មនុស្សខ្សែលើ

រូបតំណាង
រូបតំណាង

មនុស្សចូលចិត្តដើរខ្សែលើគឺជាប្រភេទមនុស្សដែលអ្នកមិនគួររាប់អានតាំងពីដំបូងមកម្លេះ តែបើបានជួបហើយ គួរតែឆាប់ដើរចេញព្រោះមនុស្សបែបនេះ មិនបានរាប់អានអ្នក ដោយចិត្តស្មោះសឡើយ គេគ្រាន់តែចង់បានផលប្រយោជន៍ពីអ្នកតែប៉ុណ្ណោះអញ្ចឹងហើយ អ្នកគួរតែភ្ញាក់ខ្លួន ឈប់ឱ្យគេបោកប្រើតទៀត ហើយគួរតែឆាប់កាត់ផ្តាច់ប្រភេទមនុស្ស ដែលចូលចិត្តដើរខ្សែលើអ្នកចេញពីជីវិតឱ្យអស់ ទើបជីវិតអ្នកអាចមានសេចក្តីសុខ និងមានតែមនុស្សដែលផ្តល់ក្តីស្រលាញ់ និងការរាប់អានដល់អ្នកយ៉ាងពិតប្រាកដ៕

ប្រភព៖​ healhshots

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...