យល់ដឹង៖ ពិភពលោករាល់ថ្ងៃ ពោលពេលទៅដោយ ភាពរញ៉េរញ៉ៃ និងភាពមិនស្មោះត្រង់។ យើងមិនអាចដឹងបានទេថា មនុស្សម្នាក់ណា ដែលចូលមក ក្នុងជីវិតរបស់យើង ដោយភាពស្មោះត្រង់ ឬគ្រាន់តែ ដើម្បីផងប្រយោជន៍។ ប៉ុន្តែអ្នកអាចជ្រើសរើស ការរស់នៅបានល្អ ដោយមិនដែលឆ្លៀតឱកាស យកប្រយោជន៍អ្នកដទៃ និងមានភាពវៃឆ្លាត ដូចជា អ្នកមិនឆ្លៀតឱកាស យកប្រយោជន៍អ្នកដទៃ ដូច្នេះកុំឲ្យនរណាម្នាក់ មកប្រើប្រាស់អ្នកដើម្បីផលប្រយោជន៍ណាមួយឲ្យសោះ។
ជាពិសេស មនុស្សម្នាក់អាចរស់នៅ ក្នុងជីវិតល្អ មិនត្រឹមតែចាប់អារម្មណ៍ នឹងផលប្រយោជន៍ ផ្ទាល់ខ្លួនប៉ុណ្ណោះទេ។ ពួកគេនឹងមិនរិះគន់ ឬស្តីបន្ទោសនរណាម្នាក់ឡើយ។ ផ្ទុយទៅវិញពួកគេ តែងតែដឹងពីរបៀបដាក់ខ្លួន មិនឆ្មើងឆ្មៃជាមួយអ្នកដទៃ។ ប្រភេទមនុស្សដែលរស់នៅ គិតអ្នកដទៃ មិនរិះគន់ ឬស្តីបន្ទោសអ្នកដទៃ តែងតែងាយទទួលបានការគោរព និងផ្តល់តម្លៃពី អ្នកដទៃជានិច្ច។
ចំណែកឯ មនុស្សដែលរស់នៅ ដោយការមិនយោគយល់ ព្យាយាមប្រើល្បិច ដើម្បីធ្វើបាបអ្នក មនុស្សបែបនេះនឹងទទួលកម្មផល ដោយខ្លួនឯង។ កុំគិតថាអំពើអាក្រក់ ដែលអ្នកធ្វើ មិនត្រូវបានគេដឹង ហើយអ្នកអាចរស់នៅ បានល្អនោះ នៅលើលោកនេះ តែងតែមាន ភាពយុត្តិធម៌ជានិច្ច។ ហេតុដូច្នេះ ក្នុងនាមយើងជាមនុស្សម្នាក់ យើងត្រូវរស់នៅដោយអំណរគុណ ដោយចងចាំពី គុណសម្បត្តិរបស់អ្នកដទៃ ចំពោះយើង ហើយតបស្នងគុណរបស់គេ នៅពេលដែលមានឱកាស។ការចេះដឹងគុណរបស់អ្នកដទៃ នឹងធ្វើឲ្យ ជីវិតរបស់អ្នកកាន់តែប្រសើរឡើង។
ការរស់នៅដោយការអត់ឱន និងសប្បុរសធម៌ចំពោះអ្នកដទៃ គឺជាគុណតម្លៃមួយ ដែលមិនអាចកាត់ថ្លៃបាន។ កុំព្យាយាមព្យាបាទ ឬរុញច្រានជីវិតអ្នកដទៃ អោយធ្លាក់ដល់ទីបញ្ចប់។ ម៉្យាងវិញទៀត នៅក្នុងទំនាក់ទំនងមួយ មនុស្សមិនឆ្លៀត យកប្រយោជន៍អ្នកដទៃ គឺជាមនុស្សដែលមាន ចំណេះដឹងខ្ពង់ខ្ពស់។ ប្រសិនបើអ្នកដឹងពី របៀបជួយអ្នកដទៃ ថ្ងៃណាមួយ ពេលអ្នកមានបញ្ហា មនុស្សដែលអ្នកធ្លាប់ជួយ ពួកគេនឹងត្រលប់មកជួយអ្នកវិញ។
ជីវិតរបស់ មនុស្សយើងគឺខ្លីណាស់ កុំប្រើប្រាស់វាក្នុងផ្លូវខុស។ ព្យាយាមរស់នៅឲ្យល្អ និងធ្វើតែអំពើល្អ ដើម្បីពិភពលោកនេះ មានភាពស្រស់បំព្រង គួរឲ្យចង់រស់នៅ។ ហើយធ្វើជាមនុស្សម្នាក់ ដែលមានតែមនុស្សចង់នៅក្បែរ និងចងចាំអំពើល្អរបស់អ្នក កុំធ្វើជាមនុស្សដែលគ្រប់គ្នា ខ្លាចរអានឹង ភាពអត្មានិយមរបស់អ្នក ឲ្យសោះ៕
ប្រភព ៖ phunutoday