ពាក្យសម្តីទាំងនេះ អាចបំបែកបំបាក់ប្តីប្រពន្ធអ្នកបាន - TrueID

ពាក្យសម្តីទាំងនេះ អាចបំបែកបំបាក់ប្តីប្រពន្ធអ្នកបាន

December 22, 2022

យល់ដឹង៖ ជីវិតប្តីប្រពន្ធជៀសមិនផុតពីត្រូវមានបញ្ហា និងរឿងរ៉ាវបញ្ហាឈ្លោះប្រកែកគ្នានោះទេ ​គ្រាន់តែប្តីប្រពន្ធខ្លះ គេចេះរកដំណោះស្រាយយកមកដោះស្រាយជាមួយគ្នា ជាជាងធ្វើឱ្យរឿងកាន់តែធំនិងពិបាកដោះស្រាយដែលអាចនាំឱ្យឈានដល់ការបែកបាក់គ្នា។

ដូច្នេះហើយប្តីប្រពន្ធនៅរាល់ពេលដែលឈ្លោះគ្នាម្តងៗ ត្រូវចេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាមួយនឹងពាក្យសម្តីរបស់ខ្លួនព្រោះថាពាក្យសម្តីដែលនិយាយដាក់គ្នានៅពេលខឹង ដូចជាពាក្យសម្តីដែលបានរៀបរាប់នៅខាងក្រោមនេះគឺអាចបំបែកបំបាក់ប្តីប្រពន្ធអ្នកបានយ៉ាងងាយបំផុត។

ពាក្យសម្តីទាំងនេះអាចបំបែកបំបាក់ប្តីប្រពន្ធអ្នកបាន៖

១.«មើលប្តីឬប្រពន្ធគេខ្លះផង»

រូបតំណាង
រូបតំណាង

ប្តីប្រពន្ធបើនិយាយពាក្យនេះដាក់គ្នាវាងាយនឹងធ្វើឱ្យឈានដល់ការបែកបាក់គ្នាខ្លាំងណាស់ព្រោះវាបង្ហាញឱ្យឃើញថាម្នាក់ៗមិនល្អគ្រប់គ្រាន់សម្រាប់គ្នាដូច្នេះមានតែការបែងចែកផ្លូវគ្នាដើរទេ ទើបជាជម្រើសដ៏ល្អសម្រាប់ជីវិតរៀងខ្លួន អញ្ចឹងហើយទើបមុននឹងនិយាយអ្វីមួយ ត្រូវឆ្លងកាត់ការគិតឱ្យបានដិតដល់ ជាពិសេសនៅពេលដែលឈ្លោះគ្នា។

២. «ធុញណាស់មួយថ្ងៃៗមានតែរឿង»

រូបតំណាង
រូបតំណាង

មិនថាមានបញ្ហានឹងគ្នាប៉ុណ្ណាទេប្តីប្រពន្ធនៅតែមិនអាចបែកបាក់គ្នាបាន ប្រសិនជាគ្មានការនិយាយពាក្យថាធុញទ្រាន់ចំពោះគ្នាព្រោះការដែលនិយាយបែបនេះដាក់គ្នាយូរៗទៅវានឹងធ្វើឱ្យចំណងអាពាហ៍ពិពាហ៍កាន់តែអស់ន័យសម្រាប់គ្នាបន្តិចម្តងៗទៅ ដោយបែបនេះហើយទើបត្រូវចេះប្រយ័ត្នពាក្យសម្តីចំពោះគ្នា។

៣.«កុំចេះដឹងរឿងខ្ញុំ»

រូបតំណាង
រូបតំណាង

ប្តីប្រពន្ធក្រោយពេលដែលរៀបការរួចត្រូវប្រើជីវិតរួមគ្នា ហើយស្ទើរតែចំពោះគ្រប់រឿងរ៉ាវ គឺត្រូវការសម្រេចចិត្តពីមនុស្សពីរនាក់មិនអាចចេះតែសម្រេចចិត្តបានដូចពេលដែលនៅលីវនោះទេ អញ្ចឹងហើយប្តីប្រពន្ធបើមិនចង់ឆាប់បែកបាក់គ្នាទេនោះ ហាមនិយាយពាក្យថាចេះដឹងរឿងគ្នា ព្រោះរឿងរបស់អ្នកណាក៏ដូចជារឿងរបស់អ្នកណាដែរ តែបើនិយាយដាក់គ្នាបែបនេះ វានឹងធ្វើឱ្យទំនាក់ទំនងមានការរង្គោះរង្គើដោយសារវាបង្ហាញឱ្យឃើញថាប្តីប្រពន្ធមិនបានឱ្យតម្លៃគ្នា។

៤. «បើពិបាកពេកក៏លែងគ្នាទៅ»

រូបតំណាង
រូបតំណាង

ពាក្យសម្តីដែលអាចធ្វើឱ្យប្តីប្រពន្ធបែកបាក់គ្នាបានគឺជាការនិយាយរឿងលែងលះដាក់គ្នា ព្រោះនៅពេលដែលមានបញ្ហាឈ្លោះប្រកែកនឹងគ្នាម្នាក់ៗពោរពេញដោយកំហឹង និងអារម្មណ៍មិនល្អចំពោះគ្នា ហើយការដែលនិយាយរឿងលែងលះដាក់គ្នាទៀតវាអាចនឹងធ្វើឱ្យមនុស្សពីរនាក់កាន់តែចង់លែងគ្នា ដោយសារតែការចង់ឈ្នះចាញ់គ្នា ដូច្នេះហើយកុំចេះតែប្រើពាក្យលែងដាក់គ្នា បើមិនចង់ស្តាយក្រោយ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...