យល់ដឹង៖មនុស្សស្រីមិនមែនទាល់តែ មានរូបសម្រស់ស្រស់ស្អាត និងជាមនុស្សស្រី ដែលពូកែនៅក្នុងសង្គមទើបអាចឱ្យមនុស្សប្រុស ចាប់អារម្មណ៍ចង់រៀបការជាមួយនោះទេ ព្រោះសម្រស់ និងភាពពូកែទាំងនោះ វាក៏មិនមែនជាអ្វីដែលអាចទាក់ទាញ ចិត្តរបស់មនុស្សប្រុសគ្រប់រូប ឱ្យចាប់អារម្មណ៍បាននោះទេ។
វាជាការពិតដែលរូបសម្រស់ និងភាពពូកែរបស់មនុស្សស្រី វាមិនមែនសុទ្ធតែជាអ្វី ដែលអាចធ្វើឱ្យមនុស្សប្រុសគ្រប់រូប ឃើញហើយប្រាថ្នាចង់រៀបការជាមួយទេតែចំណុចពិសេស មួយចំនួនរបស់មនុស្សស្រី ដែលរៀបរាប់ខាងក្រោមនេះ គឺច្បាស់ជាធ្វើឱ្យមនុស្សប្រុសគ្រប់រូប ឃើញហើយ ប្រាថ្នាចង់រៀបការជាមួយ ជាមិនខាន។
មិនចាំបាច់ទាល់តែស្អាតនិងពូកែទេ មនុស្សស្រីឱ្យតែមាន៣ចំណុចនេះ មនុស្សប្រុសច្បាស់ជាប្រាថ្នាចង់រៀបការជាមួយ៖
១.មានភាពស្រស់ស្អាតចេញពីក្នុងចិត្ត
មនុស្សស្រី មិនថាមានសម្រស់ស្រស់ស្អាតខ្លាំងប៉ុណ្ណានោះទេ ក៏នៅតែមិនអាចឈ្នះមនុស្សស្រី ដែលមានភាពស្រស់ស្អាត នៅពីក្នុងចិត្តដែរ។ ហេតុនេះហើយចំពោះមនុស្សស្រី ដែលមិនសូវមានសម្រស់ស្រស់ស្អាត វាមិនថ្វីនោះទេ ឱ្យតែអ្នក មានភាពស្រស់ស្អាតនៅខាងក្នុងចិត្តហើយធ្វើជាមនុស្សស្រី ដែលចូលចិត្តធ្វើល្អ និងគិតល្អ ជាមួយនឹងមនុស្សជុំវិញខ្លួនអ្នកនោះវាគឺជាអ្វី ដែលធ្វើឱ្យមនុស្សគ្រប់រូប ប្រាថ្នាចង់រៀបការជាមួយអ្នក ជាមិនខាន។
២. ចេះគោរពចាស់ទុំនិងមានការដឹងខុសត្រូវ
ចំណុចនេះ គឺពិតជាសំខាន់ខ្លាំងណាស់ព្រោះការគោរពចាស់ទុំ និងមានការដឹងខុសត្រូវច្រើន របស់មនុស្សស្រី វាគឺជាអ្វីដែលមនុស្សប្រុសគ្រប់រូប តែងប្រាថ្នាចង់រៀបការជាមួយ ម្យ៉ាងវិញ អត្តចរិតដែលចេះគោររពចាស់ទុំ និងការដឹងខុសត្រូវ របស់មនុស្សស្រីនេះហើយ ដែលវាសំខាន់ជាងសម្រស់ ដែលមាននៅពីខាងក្រៅ ព្រោះមនុស្សប្រុសគិតថា ពួកគេត្រូវរួមរស់នៅជាមួយនឹងអត្តចរិតមិនមែនជារូបសម្រស់ ដែលមាននៅពីខាងក្រៅខ្លួន របស់មនុស្សស្រីទេ។
៣. ពូកែធ្វើការងារផ្ទះ
បើទោះបីជាមនុស្សស្រី មិនមានភាពពូកែខ្លាំងនៅក្នុងការងារសង្គមក៏ដោយ ឱ្យតែអ្នក ជាមនុស្សស្រីដែលពូកែធ្វើការងារផ្ទះដូចជាពូកែក្នុងការធ្វើម្ហូបឆ្ងាញ់ ក៏ដូចជាពូកែ ក្នុងការរៀបចំផ្ទះសម្បែង ឱ្យមានភាពរៀបរយនោះ វាគឺជាអ្វីដែលធ្វើឱ្យមនុស្សប្រុស ប្រាថ្នាចង់រៀបការជាមួយហើយ ម្យ៉ាងវិញ មនុស្សប្រុសភាគច្រើន តែងតែចង់បានប្រពន្ធ ដែលជាមនុស្សស្រីពូកែការងារផ្ទះ ជាជាងប្រាថ្នាចង់បានមនុស្សស្រី ដែលពូកែតែនៅខាងក្រៅ តែមិនពូកែក្នុងផ្ទះ៕
ប្រភព៖ phunuvagiadinh.vn