ហេតុផលសំខាន់ៗទាំង១២យ៉ាង ដែលអាចជម្រុញ ឱ្យជីវិតប្តីប្រពន្ធឈានដល់ ការលែងលះគ្នា - TrueID

ហេតុផលសំខាន់ៗទាំង១២យ៉ាង ដែលអាចជម្រុញ ឱ្យជីវិតប្តីប្រពន្ធឈានដល់ ការលែងលះគ្នា

May 6, 2021

យល់ដឹង៖ ការលែងលះគ្នាមិនមែនជាគោលដៅនៃការរៀបការ ប៉ុន្តែការរៀបការនៅតែ អាចមានអត្រានៃ ការលែងលះទោះវាមិនមែនជាគោលដៅដំបូងបំផុត មុននឹងសម្រេចចិត្ត រៀបការជាមួយគ្នា ក៏ដោយ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០១៩នៅសហរដ្ឋអាមេរិក មានការលែងលះគ្នា ចំនួន៧៤៦,៩៧១ករណីដែលមាននៅក្នុងចំណោមគូស្នេហ៍ដែលបានរៀបការ២,០១៥,៦០៣គ្រួសារ។

រូបតំណាង
រូបតំណាង

បើតាមការសិក្សាមួយចំនួនមានហេតុផលសំខាន់ៗទាំង១២យ៉ាងដែលវាអាចចជាមូលហេតុ ដែលធ្វើឱ្យប្តីប្រពន្ធឈានទៅដល់ ការលែងលះគ្នា៖

១. កត្តាហិរញ្ញវត្ថុ

កត្តាហិរញ្ញវត្ថុវាអាចជាកត្តាដ៏សាមញ្ញ តែវាពិតជាសំខាន់ មិនថាគ្រួសារនោះ មានប្រាក់ចំណូលច្រើន ឬតិចនោះទេតែរបៀបនៃការប្រើប្រាស់ហិរញ្ញវត្ថុ អាចធ្វើឱ្យទំនាក់ទំនង ប្តីប្រពន្ធ​ មានការមិនចុះសម្រុងនឹងគ្នា ហើយការសិក្សាមួយចំនួន បានអះអាងថា កត្តាហិរញ្ញវត្ថុនេះអាចជះឥទ្ធិពល រហូតដល់៣៦.១% ក្នុងការលែងលះគ្នា។

២.កត្តាខ្វះភាពស្និទ្ធស្នាល

ភាពស្និទ្ធស្នាលសំដៅដល់ការប៉ះពាល់ ​ទាំងលើរាងកាយ និងផ្លូវចិត្ត ពោលមានទាំង ការរួមដំណេកនិងការចេះយល់ចិត្ត ថ្នាក់ថ្នមផ្នែកអារម្មណ៍។

៣.កត្តាដែលមិនស្មោះត្រង់នឹងគ្នា

ភាពមិនស្មោះត្រង់រវាងគ្នាវាគឺជាអ្វីមួយ ដែលអាចធ្វើឱ្យមនុស្សពីរនាក់ មិនអាចបន្តរួមរស់ ជាមួយគ្នាបាន ហើយប្រសិនបើដៃគូម្ខាងណា បានក្បត់គ្នានោះជីវិតប្តីប្រពន្ធប្រាកដណាស់ ថានឹងអាចឈាន ទៅដល់ការលែងលះគ្នា។

៤. អំពើហិង្សា

ការសិក្សាបានបញ្ជាក់ថាវាមានឥទ្ធិពល ដល់ការលែងលះដល់ទៅ២៣.៥% ចំណុចនេះសំដៅ ដល់ការវាយដំលើរាងកាយ ការជេរប្រមាថនិងការមាក់ងាយដៃ គូរជាដើម។

៥.ខ្វះការសម្របតាមគ្នា

នៅក្នុងទំនាក់ទំនងប្តីប្រពន្ធដែលអាចឈានទៅដល់ការឈ្លោះប្រកែក និងការលែងលះគ្នាបាននោះ គឺជាការមិនចេះស្រុះស្រួលនឹងសម្របតាមគ្នា ព្រោះជីវិតប្តីប្រពន្ធ គឺត្រូវការ ការចេះសម្របតាមគ្នា ទៅវិញទៅមក។

៦. រូបសម្រស់

វាក៏ជាកត្តាមួយ ដែលធ្វើឱ្យទំនាក់ទំនងប្តីប្រពន្ធឈានដល់ការលែងលះគ្នាដែរ ប្រសិនបើដៃគូម្ខាង បានប្រែរូបរាងទៅជាមិនស្អាត ដូចដែលមិនទាន់រៀបការនោះ វានឹងធ្វើឱ្យទំនាក់ទំនងនោះកាន់តែឃ្លាតឆ្ងាយពីគ្នា ដែលវាជាមូលហេតុ ដែលអាចធ្វើឱ្យឈានដល់ការលែងលះគ្នា។

៧. ការសេពគ្រឿងញៀន

ការសេពគ្រឿងញៀនដូចជាស្រា ឬបារី។ល។ វាក៏ជាកត្តា ដែលធ្វើឱ្យទំនាក់ទំនង មានបញ្ហាជាច្រើនដែរដែលប្តីប្រពន្ធជាច្រើន តែងមើលរំលង និងមិនបានគិតដល់ត្រង់ចំណុចនេះ។

៨.ការរៀបការនៅអាយុក្មេងពេក

វាក៏ជាកត្តាមួយដ៏សំខាន់ត្បិតតែអាយុក្មេង តែវាជះឥទ្ធិពលជាច្រើន ដែលមានដូចជា ការអប់រំ ដែលជាបទពិសោធន៍ជីវិតក្នុងការបង្កើតប្រភពចំណូល ហើយត្រូវត្រៀមខ្លួន ក្នុងការធ្វើជាឪពុកម្តាយគេនិងត្រូវមានទំនួលខុសត្រូវ ឱ្យកាន់តែខ្ពស់ ទៀតផង លើសពីនេះវាអាចជះឥទ្ធិពល រហូតដល់ទៅ៤៥.១% សម្រាប់ការលែងលះគ្នា ជាពិសេសក្នុងរយៈពេល១០ឆ្នាំដំបូង នៃការរៀបការ។

៩.ការរៀបការក្នុងហេតុផលមិនសមរម្យ

ការយល់ឃើញមុនពេលរៀបការនិងក្រោយពេលរៀបការ វាជារឿងមួយ ដែលអាចនឹងខុសពីការរំពឹងទុកទាំងស្រុង ដូច្នេះហើយមុននឹងរៀបការ មនុស្សយើងម្នាក់ៗ ត្រូវតែមានហេតុផលសមរម្យ នៅក្នុងការរៀបការជាមួយគ្នា ជាមុនសិនមុននឹងជៀសផុត ពីការលែងលះគ្នា។

១០. ខ្វះទំនាក់ទំនង

ការខ្វះនូវទំនាក់ទំនង រវាងប្តីប្រពន្ធ ​វាជារឿងមួយ ដែលអាចធ្វើឱ្យទំនាក់ទំនងប្តីប្រពន្ធជាច្រើនគូរ បានជ្រើសរើស យកការលែងលះគ្នា​ ដោយសារតែខ្វះភាពស្និទ្ធស្នាល នៅក្នុងទំនាក់ទំនង លើសពីនេះវាធ្វើឱ្យប្តីប្រពន្ធមានអារម្មណ៍ថាឃ្លាតឆ្ងាយពីគ្នា។

១១.​ខ្វះការផ្តល់សេរីភាពឱ្យគ្នាក្នុងការសម្រេចចិត្ត

ជីវិតជាប្តីប្រពន្ធ ទោះប្រៀបបាននឹង មនុស្សតែម្នាក់ក៏ដោយក៏ត្រូវទុកសិទ្ធសេរីភាពឱ្យគ្នា នៅក្នុងការសម្រេចចិត្ត អ្វីមួយដែរហើយប្រសិនបើ ទំនាក់ទំនងនោះ មិនបានផ្តល់សេរីភាពឱ្យគ្នាទេនោះច្បាស់ណាស់ ថាទំនាក់ទំនងប្តីប្រពន្ធនោះ យូរៗទៅនឹងឈានដល់ការលែងលះគ្នា។

១២.កត្តាខ្វះការពុះពារ

គ្មានជីវិតគូណាគ្មានឧបសគ្គនោះទេ តែទំនាក់ទំនងជីវិតគូ ដែលអាចថែរក្សាបានយូរប៉ុណ្ណាវាក៏អាស្រ័យទៅលើការពុះពារ តស៊ូជាមួយគ្នា បានកម្រិតណាដែរ ហើយកត្តាខ្វះការពុះពារមានភាគរយ រហូតដល់៧៥% នៃការលែងលះ បើតាមការសិក្សាបានបង្ហាញ។

រូបតំណាង
រូបតំណាង

ជារួមមកយើងទាំងអស់គ្នា តែងតែសិក្សាចំណេះដឹងជាច្រើន​ នៅក្នុងសាលា និងក្នុងសង្គម តែរឿងជីវិតគូហាក់មិនសូវត្រូវបាន គេសិក្សាច្រើនសម្រាប់ជីវិតឡើយ លើសពីនេះ ការមានជីវិតគូវាជារឿងដែលគួរឱ្យសាទរ ត្បិតតែអ្នកមានគូរខ្លះ បានប្រកបដោយសុភមង្គលប៉ុន្តែការរក្សាជីវិតគូឱ្យមានភាពរឹងមាំ វានៅតែជារឿងដែលស្មុគស្មាញ សម្រាប់ជីវិតគូ។ សង្ឃឹមថាអត្ថបទខាងលើ អាចជាជំនួយមួយផ្នែកតូចសម្រាប់យើងទាំងអស់គ្នា ដើម្បីធ្វើការឆ្លុះបញ្ចាំងលើខ្លួនឯង មិនថាអ្នកដែលមានជីវិតគូហើយ អ្នកបែកគ្នាហើយឬអ្នកកំពុងត្រៀមខ្លួនសម្រាប់អនាគត ក៏ដោយ៕

ង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សសូមចុច៖https://t.me/khmerload

ប្រភព៖ Kong Heang

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...