ពិតទេ មនុស្សប្រុសឱ្យតែដល់អាយុ៣០ឆ្នាំ នឹងត្រូវជួបគ្រោះធំ? - TrueID

ពិតទេ មនុស្សប្រុសឱ្យតែដល់អាយុ៣០ឆ្នាំ នឹងត្រូវជួបគ្រោះធំ?

December 22, 2021

យល់ដឹង​​៖ បើតាមអបិយជំនឿតៗគ្នា គឺតែងតែនាំគ្នានិយាយថា មនុស្សប្រុសនៅពេលដែលចូលដល់វ័យ៣០ឆ្នាំគឺដឹងតែបានជួបគ្រោះធំ ដែលធ្វើឱ្យជីវិតជួបតែបញ្ហាមិនចេះចប់មិនចេះហើយ ទើបធ្វើឱ្យមនុស្សប្រុសជាច្រើន នៅពេលដល់វ័យ៣០ឆ្នាំ គឺតែងតែមានការប្រុងប្រយ័ត្នខ្លួនជានិច្ច ដើម្បីបញ្ចៀសពីគ្រោះធំ ដែលគេតែងតែនិយាយតៗគ្នានោះ លើសពីនេះ ក៏មានមនុស្សប្រុសជាច្រើន បានទៅកាត់គ្រោះ ដើម្បីការពារខ្លួនពួកគេ ពីគ្រោះដែលមើលមិនឃើញទាំងនោះទៀតផង។

រូបតំណាង
រូបតំណាង

ត្រឡប់មកវិញតើវាអាចជាការពិតដែរទេ ដែលមនុស្សប្រុសឱ្យតែចូលដល់វ័យ៣០ឆ្នាំ គឺដឹងតែបានជួបនឹងគ្រោះធំដូចដែលមនុស្សគ្រប់គ្នា តែងតែនិយាយតៗគ្នានោះ? ចម្លើយនោះគឺថាវាអាចនឹងមិនមែនជាការពិត ហើយវាក៏អាចជាការពិតដែរ។ចំពោះការដែលថាមនុស្សប្រុស ចូលដល់វ័យ៣០នឹងបានជួបគ្រោះធំនោះ វាអាចនឹងមិនមែនជាការពិត ប្រសិនបើមនុស្សប្រុស មិនមែនជាមនុស្សដែលជឿទៅលើអបិយជំនឿម្យ៉ាងបើមនុស្សប្រុសធ្វើអ្វីមួយ ដោយចេះប្រើប្រាជ្ញា និងមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ឬប្រកាន់លើគោលជំហរត្រឹមត្រូវ ដែលមិនធ្វើឱ្យអ្នកដទៃត្រូវទទួលរងឈឺចាប់ដោយសារតែខ្លួនឯងនោះ។

រូបតំណាង
រូបតំណាង

រីឯចំពោះមនុស្សប្រុសដែលចូលដល់វ័យ៣០នឹងបានជួបគ្រោះធំ វាអាចជាការពិតនោះ គឺព្រោះតែមនុស្សប្រុស ជាមនុស្សដែលជឿទៅលើអបិយជំនឿម្យ៉ាងវិញទៀត អ្វីដែលនឹងនាំមកនូវគ្រោះធំដល់មនុស្សប្រុសនោះ គឺនៅពេលដែលមនុស្សប្រុសធ្វើអ្វីមួយ ដោយមិនបានគិតពិចារណាឱ្យបានត្រឹមត្រូវ ឬធ្វើអ្វីមួយដោយលោភលន់ ចង់បានរបស់អ្នកដទៃ ច្បាស់ណាស់ ទោះមិនដល់វ័យ៣០ ក៏នឹងត្រូវបានជួបគ្រោះធំដែរ។

មិនតែប៉ុណ្ណោះ មនុស្សប្រុសពេលដែលចូលដល់វ័យ៣០ ស្រាប់តែបានជួបនឹងគ្រោះដល់ធំនោះវាមិនមែនដោយសារតែអាយុរបស់មនុស្សប្រុសនោះទេ គឺដោយសារតែទង្វើ ដែលមិនបានប្រើប្រាជ្ញារបស់មនុស្សប្រុសទៅវិញទេទើបជាហេតុដែលនាំឱ្យមនុស្សប្រុសបានជួបគ្រោះធំបែបនេះ។

រូបតំណាង
រូបតំណាង

ហេតុនេះហើយមនុស្សប្រុសបើខ្លាចថាពេលដែលចូលដល់វ័យ៣០ នឹងត្រូវបានជួបគ្រោះធំនោះអ្នកត្រូវតែដាស់តឿនខ្លួនឯង ឱ្យប្រកាន់លើគោលជំហរនូវភាពត្រឹមត្រូវ មិនលោភលន់ និងមិនធ្វើឱ្យអ្នកដទៃ ត្រូវទទួលរងនូវការខូចចិត្តម្យ៉ាងវិញទៀត ដើម្បីឱ្យស្មារតីរឹងមាំ អ្នកក៏អាចទៅកាត់គ្រោះបានដែរ ប៉ុន្តែអ្វីដែលសំខាន់ជាងគេនោះ គឺមុននឹងធ្វើអ្វីមួយ ត្រូវប្រើប្រាជ្ញាគិតឱ្យបានល្អិតល្អន់បើមិនអញ្ចឹងទេ ទោះអ្នកទៅកាត់គ្រោះចេញប៉ុន្មានដងទៀត វាក៏នៅតែធ្វើឱ្យអ្នកបានជួបគ្រោះធំដែរ ទោះមិននៅអាយុ៣០ឆ្នាំក៏ដោយ។

ជារួមមក មនុស្សប្រុសដែលចូលដល់វ័យ៣០ នឹងត្រូវបានជួបគ្រោះធំ ពិតមែនឬក៏អត់នោះ វាមិនអាស្រ័យទៅលើវ័យរបស់មនុស្សប្រុសទេ​ តែវាអាស្រ័យទៅលើសកម្មភាព និងទង្វើរបស់មនុស្សប្រុសទៅវិញទេ ដែលជាហេតុនាំឱ្យជីវិតរបស់មនុស្សប្រុសត្រូវបានជួបគ្រោះធំ និងបញ្ហាមិនចេះចប់មិនចេះហើយបែបនេះ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...