មនុស្សស្រីដែលមាន ៣ចំណុចនេះ គឺងាយចងចិត្តប្តី មិនឱ្យងាករេ - TrueID

មនុស្សស្រីដែលមាន ៣ចំណុចនេះ គឺងាយចងចិត្តប្តី មិនឱ្យងាករេ

June 12, 2021

យល់ដឹង៖ ភាគច្រើននៃមនុស្សស្រីក្រោយពេលដែលរៀបការហើយ គឺពួកគេតែងតែ រកវិធីសាស្ត្ររៀងៗខ្លួន ដើម្បីចងចិត្តប្តីដើម្បីឱ្យប្តីរបស់ពួកគេ ស្រលាញ់តែពួកគេតែម្នាក់ ជាងនេះទៅទៀត មនុស្សស្រីមួយចំនួនបានរកវិធីសាស្ត្រពិបាកៗជាច្រើនយ៉ាង ប៉ុន្តែក៏នៅតែធ្វើឱ្យពួកគេ មិនអាចចងចិត្តប្តីជាប់។

តាមពិតទៅ មនុស្សស្រី ប្រសិនបើចង់ចងចិត្តប្តីឱ្យជាប់យ៉ាងមានប្រសិទ្ធភាពនោះ អ្នកមិនចាំបាច់រកវិធីសាស្ត្រ ដែលលំបាកៗណា យកមកចងចិត្តប្តីរបស់អ្នកនោះទេឱ្យតែមានអ្នក មានចំណុចសំខាន់ៗ ដែលរៀបរាប់នៅខាងក្រោមនេះ នោះអ្នកនឹងអាចចងចិត្តប្តីរបស់អ្នកបានយ៉ាងងាយស្រួល ដោយមិនអាចមានចិត្តងាករេ ចេញពីអ្នកបានឡើយ។

មនុស្សស្រីដែល មាន៣ចំណុចសំខាន់ៗនេះគឺងាយស្រួលបំផុត ក្នុងការចងចិត្តប្តី មិនឱ្យមានចិត្តងាករេ៖

១. រក្សាមុខមាត់ប្តី

រូបតំណាង
រូបតំណាង

មនុស្សស្រីដែលឆ្លាតវៃគឺពួកគេតែងតែ រក្សាមុខមាត់ប្តីជានិច្ច មិនថាខឹងខ្លាំងយ៉ាងណានោះទេ គឺពួកគេនឹងមិនស្តីបន្ទោស ប្តីនៅនឹងមុខមនុស្សជាច្រើនដោយមិនចេះគិតពិចារណានោះទេ ព្រោះពួកគេដឹងថា មុខមាត់ និងកិត្តយស គឺជាអ្វីដែលសំខាន់ខ្លាំងបំផុត ចំពោះមនុស្សប្រុស នៅពេលដែលចេញទៅធ្វើការ នៅក្នុងសង្គមខាងក្រៅ ហេតុនេះ ទើបធ្វើឱ្យមនុស្សប្រុស មិនងាយរារែកចិត្តពីប្រពន្ធ ដែលចេះទុកមុខទុកមាត់ឱ្យប្តី ដោយបែបនេះហើយ ទើបវាជាចំណុចមួយដ៏សំខាន់ក្នុងការចងចិត្តប្តីឱ្យជាប់។

២.យកចិត្តទុកដាក់លើប្តីឱ្យបានដិតដល់

រូបតំណាង
រូបតំណាង

នៅក្នុងអាពាហ៍ពិពាហ៍ ទាំងប្តីនិងប្រពន្ធគឺត្រូវទទួលខុសត្រូវ ក្នុងការថែរក្សាគ្នាទៅវិញទៅមក ប៉ុន្តែទោះជា យ៉ាងណាក៏ដោយ ចំពោះមនុស្សស្រីដែល ក្នុងនាមជាប្រពន្ធដើម្បីចងចិត្តប្តីឱ្យជាប់ មិនឱ្យងាករេនោះ គឺអ្នកត្រូវតែធ្វើជា ប្រពន្ធមួយរូបដែលចេះរៀបចំផ្ទះសម្បែង ឱ្យបានស្អាតបាត ចេះធ្វើម្ហូបឆ្ងាញ់ៗជាពិសេស អាចមើលថែកូនៗបានយ៉ាងល្អ នោះហើយដែលជាអ្វី ដែលធ្វើឱ្យមនុស្សប្រុស រាល់ពេលដែលចេញពីធ្វើការ គឺតែងតែចង់ត្រឡប់មកផ្ទះវិញ បែបនេះហើយ ទើបវាជាចំណុចមួយដ៏សំខាន់សម្រាប់មនុស្សស្រី ក្នុងការចងចិត្តប្តី។

៣. ចេះស្តាប់ហេតុផលនិងដឹងពីរបៀបលួងលោម

រូបតំណាង
រូបតំណាង

ការដែលមិនអាចឱ្យ មនុស្សប្រុស ធុញទ្រាន់នឹង ប្រពន្ធខ្លួនឯងបាននោះគឺជាប្រពន្ធ ដែលចេះស្តាប់ហេតុផល មិនឆេវឆាវ ជាពិសេស ដឹងពីរបៀបលួងលោមប្តីដែលវាសុទ្ធសឹងតែជា ចំណុចដ៏សំខាន់ៗ ក្នុងការចងចិត្តប្តីឱ្យជាប់ និងមិនងាយឱ្យមានការងាករេចិត្ត បាននោះទេ ព្រោះសម្តីទន់ភ្លន់ ក្នុងការលួងលោម និងចេះស្តាប់ហេតុផល របស់មនុស្សស្រី វាគឺជាភាពទាក់ទាញ មួយដ៏ពិសេស ដោយប្តីមិនអាចងាករេចិត្តបាន ដូច្នេះហើយ គ្មានថ្ងៃដែលប្តីរបស់អ្នក មានការងាករេចិត្តបានឡើយ ប្រសិនបើអ្នកចេះស្តាប់ហេតុផល និងចេះពីរបៀបលួងលោម ប្តីរបស់អ្នក៕

ប្រភព៖​ phunuvagiadinh

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...