សត្វទីមួយ ដែលអ្នកឃើញ នឹងបង្ហាញអំពី បុគ្គលិកលក្ខណៈរបស់អ្នក - TrueID

សត្វទីមួយ ដែលអ្នកឃើញ នឹងបង្ហាញអំពី បុគ្គលិកលក្ខណៈរបស់អ្នក

June 9, 2021

យល់ដឹង៖ បុគ្គលិកលក្ខណៈរបស់អ្នក រួមបញ្ចូលទិដ្ឋភាពផ្សេងៗគ្នា នៃធម្មជាតិរបស់អ្នក ដូចជាអាកប្បកិរិយា ទស្សនៈពិភពលោក ភាពវៃឆ្លាត អារម្មណ៍ និងរបៀបដែល អ្នកមើលឃើញពិភពលោក។ សមាគមចិត្តសាស្ត្រ អាមេរិក (APA) ពណ៌នាថា វាជារបៀប ដែលអ្នកគិត មានអារម្មណ៍ និងមានឥរិយាបទ ឆ្លងកាត់គ្រប់ស្ថានភាព។

នេះមានន័យថាអ្វីៗ ដែលទាក់ទាញ ចំណាប់អារម្មណ៍របស់អ្នក បង្ហាញពីលក្ខណៈធម្មជាតិរបស់អ្នក។ ហើយយោងទៅតាមLumenlearning អារម្មណ៍ គំនិត និងការជំរុញទឹកចិត្តរបស់អ្នក ក៏ផ្តល់ដល់ទម្រង់ បុគ្គលិកលក្ខណៈពេញលេញរបស់អ្នក ផងដែរ។

មុនពេលអ្នកបន្តទៅមុខទៀត សូមកំណត់អត្តសញ្ញាណសត្វ ដែលអ្នកបាន ប្រទះឃើញមុនគេ។ ដោយវិធីដែលចិត្ត របស់អ្នកមានទំនាក់ទំនង ជាមួយបុគ្គលិកលក្ខណៈរបស់អ្នក អ្វីដែលទាក់ទាញ ចំណាប់អារម្មណ៍របស់អ្នក ដំបូងនៅក្នុងរូបភាព អាចបង្ហាញ អំពីចរិតលក្ខណៈធម្មជាតិរបស់អ្នក។

សូមតាមដាន រូបខាងក្រោម៖

១.​ សត្វក.វែង

ប្រសិនបើសត្វដំបូង ដែលអ្នកបានឃើញ គឺជាសត្វក.វែង នោះអ្នកគឺជា មនុស្សដែលជឿជាក់លើ«ការរស់នៅសាមញ្ញហើយមាន ការគិតខ្ពស» ។ អ្នកត្រូវបានចាក់ឫស ដល់ដី បន្ទាបខ្លួន នៅក្នុងជីវិតរបស់អ្នក ប៉ុន្តែផ្ទុយទៅវិញគំនិតរបស់អ្នកហោះហើរ ខ្ពស់ណាស់។ អ្នកមានចក្ខុវិស័យខ្ពស់​ សម្រាប់ជីវិតរបស់អ្នក ហើយអ្នកដឹងថា អ្នកនឹងឈានដល់ កម្ពស់ខ្ពស់ សម្រេចកិច្ចការធំៗ។ អ្នកជ្រើសរើស ការប្រយុទ្ធដោយឈ្លាសវៃ ហើយជ្រើសរើស ធ្វើសកម្មភាព ដោយការដឹងគុណ និងភាពថ្លៃថ្នូរ។

សត្វក.វែង
សត្វក.វែង

២. សត្វតោ

ប្រសិនបើសត្វតោ ចាប់បានការចាប់អារម្មណ៍ របស់អ្នកជាមុននោះ មានន័យថា អ្នកមានបុគ្គលិកលក្ខណៈ ជាអ្នកគ្រប់គ្រង។ អ្នកជាមនុស្សម្នាក់ ដែលមានចិត្តក្លាហាន ដែលអាចឈរ យ៉ាងស្វិតស្វាញ ពេលប្រឈមមុខ នឹងភាពលំបាក ហើយអ្នកនឹងមិនឱនក្បាល ចំពោះបញ្ហាប្រឈម ណាមួយឡើយ។ ភាពខ្លាំងរបស់អ្នក មិនមែនមកពី ជំហរខាងរាងកាយ ឬខាងសម្ភារៈ របស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែមកពីជំនឿ ដ៏ជ្រាលជ្រៅ ដែលអ្នកអាចពឹងផ្អែកលើខ្លួនឯង មិនថាមានបញ្ហាអ្វីក៏ដោយ។ បុគ្គលិកលក្ខណៈរបស់អ្នក អាចបំភិតបំភ័យមនុស្ស ប៉ុន្តែមនុស្សដែលស្រលាញ់អ្នក ដឹងថាអ្នកមានចិត្តទន់ យកចិត្តទុកដាក់ ចំពោះអ្នកដទៃ។ សរុបសេចក្ដីមក អ្នកជាមនុស្ស​ដែល​រឹងមាំ និង​មានអំណាច ប៉ុន្តែអ្នក​ក៏ទន់ភ្លន់ ផងដែរ។

 សត្វតោ
 សត្វតោ

៣. សត្វអូដ្ឋ

ប្រសិនបើសត្វអូដ្ឋ ចាប់បានការចាប់អារម្មណ៍ របស់អ្នកមុនគេ​នោះ អ្នកគឺជាមនុស្សដែល មាន​បេះដូងដ៏រឹងមាំ។ អ្នកមានបុគ្គលិកលក្ខណៈ រឹង​មាំ​អាចជំនះចេញ​ពី​បញ្ហា​ផ្សេងៗ​ ដោយស្នាមញញឹម ព្រោះអ្នកដឹងថា អ្នកខ្លាំងជាងឧបសគ្គទាំងនោះ។ ជីវិតអាចនឹងបោះព្យុះ ភ្លៀងមករកអ្នក ប៉ុន្តែនៅពេលដែល អ្នកមានអំណាចខាងផ្លូវចិត្តខ្លាំង អ្នកក៏​អាច​យក​ជ័យជំនះ ទៅ​លើ​បញ្ហា​នោះ​ បាន​ដោយងាយ​ដែរ​។ នេះមានន័យថា អ្នកមានឆន្ទៈខ្ពស់ ក្នុង​ការ​ធ្វើដំណើរទៅមុខ  ជួប​បញ្ហា​មិនគេច​វេស តែ​ព្យាយាម​នៅ​ ដោះស្រាយ​បញ្ហា​ទាំង​នោះ ឲ្យអស់ពីសមត្ថភាព។ ហើយអ្នកក៏​ជា មនុស្ស​ដែលមិន​ចូលចិត្ត​ ឲ្យ​អ្នក​ដទៃ​ទាញយក ផលប្រយោជន៍ពីអ្នក ទៅ​ដោយ​ងាយដែរ​ អ្នកនឹង​​ទាមទារសេរីភាព និង​ភាពត្រឹម​ត្រូវ​របស់អ្នក ​មកវិញ​។

 សត្វអូដ្ឋ
 សត្វអូដ្ឋ

៤. សត្វដំរី

ប្រសិនបើសត្វដំបូង ដែលទាក់ទាញ ការចាប់អារម្មណ៍របស់អ្នក គឺសត្វដំរីនោះ មានន័យថាអ្នកជា មនុស្សដែលមានគំនិតធំធេង និងមានការគិត បានច្បាស់លាស់។ អ្នកជាមនុស្សម្នាក់ ដែលមានផាសុកភាពផ្លូវចិត្ត និងមានទំនុកចិត្ត លើកម្លាំងខាងក្នុង។ ជាពិសេសអ្នកមិនមែន ជាប្រភេទមនុស្ស ដែលមានបញ្ហា ក្នុងរឿងតូចតាច ក្នុងជីវិតនោះទេ ព្រោះអ្នកផ្តោត លើរូបភាពធំ ហើយឈានឆ្ពោះ ទៅរកគោលដៅរបស់អ្នកជាប្រចាំ។ ប៉ុន្តែប្រសិនបើ មាននរណាម្នាក់ ព្យាយាមរារាំងអ្នក អ្នកក៏អាចគ្មានមេត្តា ចំពោះពួកគេដែរ។

សត្វដំរី
សត្វដំរី

៥. សត្វជ្រូក

ប្រសិនបើសត្វជ្រូក បានទាក់ទាញ ចំណាប់អារម្មណ៍ របស់អ្នកជាមុននោះ អ្នកគឺជាមនុស្ស ដែលមានបញ្ញាវាងវៃ និងគំនិតមុតស្រួច។ អ្នកមានឆន្ទៈរឹងមាំ និងសមត្ថភាព ក្នុងការរស់រានមានជីវិត មិនថាអ្នកស្ថិត ក្នុងកាលៈទេសៈណាក៏ដោយ។ អ្នកអាចសង្ស័យ ពីសមត្ថភាពរបស់អ្នក ក្នុងពេលណាមួយ ប៉ុន្តែអ្នកមិនដែល អោយនរណាម្នាក់ ប្រាប់អ្នក ពីអ្វីដែលអ្នកមិនអាច ធ្វើបានឡើយ។

សត្វជ្រូក
សត្វជ្រូក

៦. ​សត្វសេះ

ប្រសិនបើអ្នកបាន ឃើញសត្វសេះ ដំបូងនោះ អ្នកគឺជាមនុស្ស ដែល​ចូល​ចិត្ត​សេរីភាព។ អ្នកមានស្មារតី ដែលចង់ឡើងខ្ពស់ ហើយជំរុញឱ្យអ្នក បន្តពង្រីកព្រំដែនរបស់ខ្លួន។ អ្នកមិនសូវត្រូវបាន គេយកចិត្តទុកដាក់ទេ ពីព្រោះអ្នកឱ្យតម្លៃ លើឯករាជ្យភាព។ ប៉ុន្តែដូចដែលអ្នក ស្រឡាញ់សេរីភាពរបស់អ្នក អ្នកស្មោះត្រង់ និងប្តេជ្ញាចិត្តចំពោះ មនុស្សជាទីស្រឡាញ់របស់អ្នក។

សត្វសេះ
សត្វសេះ

7. សត្វខ្លាឃ្មុំ

ប្រសិនបើអ្នកបានឃើញ សត្វខ្លាឃ្មុំដំបូង អ្នកនឹងមានបុគ្គលិកលក្ខណៈរឹងមាំ តែ​មិនសូវចេះនិយាយ ក្នុងចំណោមមិត្តភក្តិរបស់អ្នក។ អ្នកមានមន្តស្នេហ៍ តែ​ពេលខ្លះក៏​មើលទៅ គួរឱ្យខ្លាចនៅពេលដំបូង ប៉ុន្តែអ្នកក៏មាន ភាពកក់ក្តៅ និង លេងសើច តែ​មនុស្សតិចតួច បំផុតបានស្គាល់ពីវា។ អ្នកមាន​កម្លាំងពី​ធម្មជាតិ  មានថាមពល និងស្រស់ស្អាត។

សត្វខ្លាឃ្មុំ
សត្វខ្លាឃ្មុំ

៨. សត្វឆ្កែ

ប្រសិនបើរូបភាព ដំបូងដែលអ្នកបានឃើញ គឺជាការសត្វឆ្កែ នោះអ្នកគឺជាមនុស្សកក់ក្តៅ មាន​អ្នក​ស្រលាញ់​រាប់អាន​ច្រើន​ ពួកគេ​តែង​ផ្តល់​តម្លៃ ទៅលើ​ភាពស្មោះត្រង់ របស់​អ្នក​។ អ្នកជាមនុស្សម្នាក់ ដែលផ្តល់អ្វីគ្រប់យ៉ាង ឲ្យមនុស្សដែលអ្នកស្រលាញ់ ដោយគ្មានលក្ខខណ្ឌ ហើយមិនសុំអ្វីមកវិញទេ។ គ្មានអ្វីដែលអ្នក នឹងមិនធ្វើសម្រាប់ មនុស្សដែលអ្នកស្រឡាញ់ឡើយ ហើយនោះជាអ្វីដែលធ្វើឱ្យ អ្នកក្លាយជាមនុស្ស ដែលមានចិត្តបរិសុទ្ធបំផុត។ អ្វីដែលអ្នកមិនអាចទ្រាំទ្របាន គឺការផិត​ក្បត់ វាជារឿង​ដែល អ្នកមិនអាចបំភ្លេច ឬអត់ទោសបាននោះទេ៕

សត្វឆ្កែ
សត្វឆ្កែ

ប្រភព ៖ womenworking

ទាក់ទងជាមួយ:
ជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...