ជឿឬមិនជឿ? ត្រណមទាំងនេះ ដែលមិនគួរធ្វើជាដាច់ខាត ក្នុងថ្ងៃ ចូលឆ្នាំចិន - TrueID

ជឿឬមិនជឿ? ត្រណមទាំងនេះ ដែលមិនគួរធ្វើជាដាច់ខាត ក្នុងថ្ងៃ ចូលឆ្នាំចិន

January 21, 2022

ជំនឿ៖ពិធីបុណ្យចូលឆ្នាំចិននៅក្នុងឆ្នាំថ្មីនេះ គឺកាន់តែខិតជិតមកដល់ ដែលធ្វើឱ្យប្រជាជនខ្មែរ ជាប់សែស្រឡាយចិនជាច្រើនកំពុងតែត្រៀមខ្លួន រៀបចំនិងតុបតែងផ្ទះបណ្តើរៗដើម្បីអបរអរក៏ដូចជាធ្វើឱ្យផ្ទះ មានសេរីសួស្តី មានលាភមានជ័យ និងសុភមង្គលពេញមួយឆ្នាំពេញម្យ៉ាងវិញទៀត ថ្ងៃចូលឆ្នាំចិនក៏ជាថ្ងៃជួបជុំញាតិមិត្ត ដ៏រីករាយសម្រាប់អ្នកដែលជាប់សែស្រឡាយចិនផងដែរ។

ជាងនេះទៅទៀត ប្រជាជនខ្មែរដែលជាប់សែស្រឡាយចិនទាំងអស់ គឺគ្មាននរណាម្នាក់ចង់ឱ្យថ្ងៃចូលឆ្នាំចិន ក្លាយទៅជាថ្ងៃមួយ ដែលធ្វើឱ្យគ្រួសារជួបភាពអពមង្គលពេញមួយឆ្នាំទេដូច្នេះហើយ ត្រណមមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលប្រជាជនខ្មែរជាប់សែស្រឡាយចិន ហាមធ្វើជាដាច់ខាតព្រោះវាអាចនឹងនាំភាពអពមង្គលចូលផ្ទះ ដែលនាំឱ្យកើតមានគ្រោះចង្រៃ ដែលមិនអាចនឹកស្មានដល់។

ជឿឬមិនជឿ? ត្រណមទាំងនេះដែលមិនគួរធ្វើជាដាច់ខាត ក្នុងថ្ងៃ ចូលឆ្នាំចិន៖

១. ហាមនិយាយពាក្យអសុរោះ

រូបតំណាង
រូបតំណាង

នៅក្នុងថ្ងៃចូលឆ្នាំចិនដាច់ខាតមិនត្រូវនិយាយពាក្យអសុរោះ ដែលមិនគួរឱ្យចង់ស្តាប់ ឬជាពាក្យអវិជ្ជមាននោះទេព្រោះពាក្យអសុរោះ និងពាក្យអវិជ្ជមានទាំងអស់នោះ វានឹងនាំឱ្យជីវិតគ្រួសារជួបតែរឿងមិនល្អនិងមានតែគ្រោះចង្រៃដូចដែលបានពោលពាក្យទាំងអស់នោះ ដូច្នេះហើយការពោលពាក្យអសុរោះ ត្រូវបានគេដាក់បម្រាមជាដាច់ខាត។

 ២. ហាមធ្វើឱ្យវត្ថុធ្លាក់បែកនៅក្នុងផ្ទះ

រូបតំណាង
រូបតំណាង

ការធ្វើឱ្យធ្លាក់វត្ថុធ្លាក់បែកនៅក្នុងផ្ទះដែលមានដូចជាកែវ ចាន ឬកញ្ចក់ជាដើម នៅអំឡុងថ្ងៃចូលឆ្នាំចិននោះ គឺមានជំនឿតៗគ្នាថា ការបែករបស់នៅក្នុងថ្ងៃចូលឆ្នាំចិនបានន័យថាក្នុងឆ្នាំថ្មីនេះ នឹងមានគ្រោះចង្រៃ ដែលមានការព្រាត់ប្រាស់គ្នា រវាងសមាជិកនៅក្នុងគ្រួសារ ហេតុនេះហើយទើបរាល់ពេលដែលដល់ថ្ងៃចូលឆ្នាំចិនម្តងៗ តាមផ្ទះនីមួយៗតែងតែមានការប្រុងប្រយ័ត្ត ជាមួយនឹងវត្ថុដែលងាយនឹងបែក ដើម្បបញ្ចៀសគ្រោះចង្រៃ។

 ៣. ហាមប្រើវត្ថុមុតស្រួច

រូបតំណាង
រូបតំណាង

ការប្រើប្រាស់វត្ថុមុតស្រួចនៅក្នុងថ្ងៃចូលឆ្នាំចិន គេតែងមានជំនឿថា ដូចជាការកាត់ទ្រព្យសម្បត្តិ និងភាពជោគជ័យរបស់ពួកគេទើបវាជាហេតុនៅក្នុងថ្ងៃចូលឆ្នាំចិន ភាគច្រើនមិនសូវមានគេ ចូលចិត្តប្រើរបស់មុតស្រួចនោះទេបើទោះបីជាចង់កាត់សក់ក៏ដោយព្រោះវាអាចកាត់លាភជ័យ នៅក្នុងថ្ងៃសេរីសួស្តីនេះផងដែរ។

៤. ហាមមានជម្លោះ

រូបតំណាង
រូបតំណាង

មិនថាមានជម្លោះរវាងសមាជិកគ្រួសារឬជាមួយអ្នកដទៃទេ បម្រាមនេះ ត្រូវតែហាមជាដាច់ខាត ព្រោះការមានជម្លោះនៅក្នុងថ្ងៃចូលឆ្នាំចិនគឺវាមានន័យថា នឹងធ្វើឱ្យរយៈពេលមួយឆ្នាំពេញនេះ ជីវិតគ្រួសារនឹងជួបតែភាពអពមង្គល និងរកក្តីសុខមិនឃើញបែបនេះហើយ ទើបមនុស្សភាគច្រើន តែងតែធ្វើឱ្យអារម្មណ៍សប្បាយៗដើម្បីឱ្យឆ្នាំថ្មីនេះ គ្រួសារមានតែសេចក្តីសុខ។

៥. ហាមបោសសម្អាតផ្ទះ

រូបតំណាង
រូបតំណាង

ប្រសិនបើសម្អាតផ្ទះនៅមុនថ្ងៃចូលឆ្នាំចិន វាជារឿងដែលល្អ ដើម្បីត្រៀមទទួលសេរីសួស្តីឆ្នាំថ្មីក៏ប៉ុន្តែដាច់ខាត ហាមបោសសម្អាតផ្ទះ នៅក្នុងថ្ងៃចូលឆ្នាំចិន ព្រោះការបោសសម្អាតផ្ទះក្នុងថ្ងៃចូលឆ្នាំ វាប្រៀបបីដូចជាបោសសម្អាតលាភជ័យចេញពីផ្ទះឬយកសំណាងទៅបោះចោលអញ្ចឹង ដូច្នេះហើយ គេរមែងតែទុកឱ្យផ្ទះពោរពេញដោយភាពរញ៉ៃរញ៉ៃសិន ចាំបន្ទាប់ពីចូលឆ្នាំរួចរាល់ ទើបគេធ្វើការបោសសម្អាតចេញ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...