ក្រោយលែងប្រពន្ធ​ រឿង៤យ៉ាងដែលបុរសជាប្តីមិនគួរធ្វើ - TrueID

ក្រោយលែងប្រពន្ធ​ រឿង៤យ៉ាងដែលបុរសជាប្តីមិនគួរធ្វើ

July 4, 2022

យល់ដឹង៖ មនុស្សប្រុសក្រោយលែងប្រពន្ធ​ ទោះមិនសូវប្រឈមមុខនឹងការរងទុក្ខវេទនាខ្លាំង ដូចជាមនុស្សស្រីក៏ពិតមែនតែក៏មិនមែនបានន័យថាមនុស្សប្រុសគ្មានអារម្មណ៍អ្វីនោះទេ ហើយការដែលមានឈ្មោះជាពោះម៉ាយ ក៏វាមិនល្អសម្រាប់មនុស្សប្រុសដែរ។

ជាងនេះទៅទៀតសម្រាប់មនុស្សប្រុស ក្រោយលែងប្រពន្ធរួច រឿងទាំងអស់នេះដែលអ្នកមិនគួរធ្វើប្រសិនបើនៅអាណិតនិងស្រលាញ់ដល់កូនៗ ជាពិសេសទុកឱកាសឱ្យគ្នាទៅវិញទៅមក បានទៅស្វែងរកក្តីសុខថ្មីឡើងវិញព្រោះបើធ្វើរឿងមិនល្អចំពោះគ្នាអ្នកដែលទទួលរងទុក្ខលំបាកជាងគេគឺមានតែកូនៗ។

ក្រោយលែងប្រពន្ធ​រឿង៤យ៉ាងដែលបុរសជាប្តីមិនគួរធ្វើ៖

១.ដើរនិយាយអាក្រក់ពីអតីតប្រពន្ធ

រូបតំណាង
រូបតំណាង

បើចង់រស់នៅសុខសាន្តរៀងៗខ្លួនក្រោយលែងគ្នារួច អ្វីដែលបុរសជាប្តីមិនគួរធ្វើ គឺការដើរនិយាយអាក្រក់ពីអតីតប្រពន្ធខ្លួន ដូច្នេះបុរសជាអតីតប្តី បើមិនបានគិតដល់អនុស្សាវរីយ៍ល្អៗ ដែលធ្លាប់មានជាមួយគ្នាកន្លងមកទេ យ៉ាងហោចណាស់ ក៏គួរតែគិតដល់អារម្មណ៍របស់កូនៗ ដែលមានឪពុកម្តាយបែកបាក់គ្នាហើយមកត្រូវឃើញឪពុកខ្លួន ដើរនិយាយមិនល្អពីម្តាយខ្លួនទៀតនោះទេម្យ៉ាងការដែលដើរនិយាយអាក្រក់ពីអតីតប្រពន្ធវាក៏បង្ហាញថាអ្នកគ្មានភាពជាមនុស្សប្រុសដែរ។

២.តាមរករឿងនៅពេលប្រពន្ធមានប្តីថ្មី

រូបតំណាង
រូបតំណាង

ទោះមិនអស់ចិត្តយ៉ាងម៉េចក៏ដោយបើសម្រេចចិត្តចែកផ្លូវគ្នាហើយ គួរតែបណ្តោយឱ្យគ្នាស្វែងរកក្តីសុខរៀងខ្លួនៗ លើសពីនេះមនុស្សប្រុសក៏អាចទៅមានប្រពន្ធថ្មីបាន​ ចំណែកឯមនុស្សស្រីក៏អាចមានប្តីថ្មីបានវាគ្មានរឿងអ្វីដែលចម្លែកទេ ដែលម្នាក់ៗស្វែងរកក្តីសុខឱ្យខ្លួនឯង។ ហេតុនេះហើយធ្វើជាមនុស្សប្រុស ដាច់ខាតកុំទៅតាមរករឿងអតីតប្រពន្ធ នៅពេលដែលឃើញប្រពន្ធមានប្តីថ្មីព្រោះអ្នកគ្មានសិទ្ធ ហើយវាក៏បង្ហាញថាអ្នកជាប្រុសអន់ម្នាក់ផងដែរ។

៣.ហែករឿងគ្រួសារខ្លួនប្រាប់អ្នកដទៃ

រូបតំណាង
រូបតំណាង

កុំដោយសារតែកំហឹងមួយឆាវក៏ដើរហែករឿងគ្រួសារខ្លួនប្រាប់អ្នកដទៃ ដើម្បីឱ្យគេវិភាគឬវែកញែកថាអ្នកណាត្រូវឬខុសអីព្រោះអ្នកដទៃចាំតែសើចយំ នៅពេលដែលឃើញគ្រួសារអ្នកបែកបាក់គ្នាតែប៉ុណ្ណោះ។ អញ្ចឹងហើយបើរឿងវាចប់ហើយ បណ្តោយឱ្យចប់ទៅចុះ គិតថាអស់និស័្សយជាមួយគ្នា ទោះអ្នកណាខុសអ្នកណាត្រូវ ក៏គួរតែបញ្ចប់ដើម្បីទុកផ្លូវអនាគតល្អដល់កូនៗ កុំបំបាក់ទឹកចិត្តគ្នាបន្ថែមទៀតអី។

៤.និយាយអាក្រក់ពីម្តាយប្រាប់កូន

រូបតំណាង
រូបតំណាង

ធ្វើជាឪពុកគេ ត្រូវធ្វើជាគំរូដល់កូនៗទោះត្រូវបែកបាក់គ្នា លែងជាប្តីប្រពន្ធនឹងគ្នាក៏ពិតមែន តែសម្រាប់កូនៗទោះឪពុកម្តាយលែងលះគ្នា ក៏ឪពុកនៅតែជាឪពុក ម្តាយនៅតែជាម្តាយ អញ្ចឹងហើយអ្នកដែលរងគ្រោះខ្លាំងបំផុត គឺកូនៗ ដូច្នេះមនុស្សប្រុសជាប្តី ក្រោយលែងលះគ្នារួចដាច់ខាតកុំនិយាយអាក្រក់ពីម្តាយប្រាប់ទៅកូនៗ ដើម្បីឱ្យកូនស្អប់ម្តាយឱ្យសោះ ព្រោះធ្វើបែបនេះដូចកាន់តែធ្វើបាបផ្លូវចិត្ត និងផ្តាច់ភាពកក់ក្តៅពីកូនៗបន្ថែមអញ្ចឹង៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...