កុំចេះតែចោទថាប្តីមិនស្រលាញ់ មើលតែសកម្មភាពទាំងនេះទៅដឹងហើយ - TrueID

កុំចេះតែចោទថាប្តីមិនស្រលាញ់ មើលតែសកម្មភាពទាំងនេះទៅដឹងហើយ

October 29, 2021

ស្នេហា៖ វាជាការពិត មនុស្សប្រុសក្រោយពេលដែលរៀបការហើយ ភាពផ្អែមល្ហែមចំពោះប្រពន្ធ នឹងត្រូវកាត់បន្ថយបន្តិចម្តងៗ ទើបជាហេតុធ្វើឱ្យមនុស្សស្រីមើលមិនដឹងថាប្តីរបស់ពួកគេ ស្រលាញ់ពួកគេខ្លាំងប៉ុណ្ណានោះទេ លើសពីនេះ ថែមលួចអន់ចិត្ត និងគិតថាប្តីរបស់ពួកគេ មិនបានស្រលាញ់ពួកគេទៀតផង។  

ប៉ុន្តែក្តីស្រលាញ់របស់ប្តីដែលមានចំពោះប្រពន្ធ ក្រោយពេលដែលរៀបការហើយ ពួកគេមិនបង្ហាញតាមរយៈផ្តល់ភាពផ្អែមល្ហែមទៀតទេ តែពួកគេផ្តល់ក្តីស្រលាញ់ ឱ្យប្រពន្ធតាមរយៈការបង្ហាញសកម្មភាពមួយចំនួន ហើយសកម្មភាពទាំងនោះ អាចបញ្ជាក់បានយ៉ាងច្បាស់ថា ប្តីអ្នកគេពិតជាស្រលាញ់អ្នកខ្លាំងជាងស្រលាញ់ខ្លួនគេទៅទៀត។

សញ្ញាបង្ហាញថាប្តីអ្នក ស្រលាញ់អ្នកខ្លាំងជាងស្រលាញ់ខ្លួនគេទៅទៀត៖

១. ជួយការងារផ្ទះអ្នកយ៉ាងសកម្ម

រូបតំណាង
រូបតំណាង

មនុស្សប្រុសជាប្តីភាគច្រើនតែងមានការប្រកាន់ថាការងារផ្ទះ ជាការងាររបស់មនុស្សស្រីជាប្រពន្ធ ហេតុនេះហើយមិនចាំបាច់ឱ្យគេ ត្រូវទៅជួយនោះទេ ប៉ុន្តែចំពោះមនុស្សប្រុសជាប្តី ដែលស្រលាញ់អ្នកខ្លាំងគេនឹងមិនប្រកាន់ថាជាការងាររបស់មនុស្សស្រីឡើយ ទោះត្រូវអ្នកដទៃសើចចំអកយ៉ាងម៉េចក៏ដោយ តែគេនឹងតែងតែជួយការងារផ្ទះអ្នក ដោយក្តីរីករាយជានិច្ច នោះក៏ព្រោះតែគេស្រលាញ់ប្រពន្ធ ហើយក៏មិនចង់ឱ្យប្រពន្ធ ត្រូវហត់នឿយច្រើន។

២. តែងមានមោទនភាពចំពោះអ្នក

រូបតំណាង
រូបតំណាង

ទោះអ្នកជាប្រពន្ធ មានតួនាទីត្រឹមតែជាស្ត្រីមេផ្ទះនៅផ្ទះមើលតែកូនក៏ដោយ ក៏មនុស្សប្រុសជាប្តីដែលស្រលាញ់អ្នកខ្លាំង គេនឹងតែងលើកតម្កើងនិងមានមោទនភាពចំពោះអ្នកជានិច្ច ដែលមានអ្នកជាប្រពន្ធ ហេតុនេះហើយបើប្តីអ្នកគេតែងតែមានមោទនភាព និងកោតសរសើរចំពោះអ្នក នូវអ្វីដែលអ្នកបានធ្វើនោះវាបង្ហាញថាប្តីអ្នក គេពិតជាស្រលាញ់អ្នកខ្លាំងណាស់ គ្រាន់តែគេមិនចេះផ្អែមល្ហែម។

៣. ខ្វល់ពីអារម្មណ៍អ្នកជានិច្ច

រូបតំណាង
រូបតំណាង

វាជាការពិត មនុស្សប្រុសជាប្តីមួយចំនួន អាងតែខ្លួនជាអ្នករកលុយចូលគ្រួសារគឺតែងតែធ្វើអ្វីដោយគ្មានគិតពីប្រពន្ធកូនឡើយ ធ្វើយ៉ាងណាឱ្យតែខ្លួនពួកគេសប្បាយតែប៉ុណ្ណោះប៉ុន្តែដោយឡែកចំពោះមនុស្សប្រុសជាប្តី ដែលស្រលាញ់ប្រពន្ធខ្លាំង គេនឹងមិនធ្វើអ្វីស្រេចតែចិត្តនោះទេគេតែងខ្វល់ពីអារម្មណ៍របស់ប្រពន្ធជានិច្ច ដូច្នេះហើយ បើប្តីអ្នកគេមុននឹងធ្វើអ្វីមួយ តែងតែគិតដល់អារម្មណ៍របស់អ្នកនោះបានន័យថាគេស្រលាញ់អ្នកខ្លាំងណាស់ ទោះគេមិនផ្អែមល្ហែមដាក់អ្នក ដូចកាលនៅជាសង្សារក៏ដោយ។

៤. ស្មោះត្រង់ មិនចេះរញ៉េរញ៉ៃមានស្រីក្រៅ

រូបតំណាង
រូបតំណាង

មនុស្សប្រុសជាប្តី ដែលស្រលាញ់ប្រពន្ធខ្លាំងជាងស្រលាញ់ខ្លួនគេនោះគេនឹងមិនយកការសប្បាយមួយភ្លែតៗរបស់គេ ទៅធ្វើឱ្យប្រពន្ធដែលទន្ទឹងរង់ចាំគេមកផ្ទះវិញ ត្រូវស្រក់ទឹកភ្នែកដោយសារតែគេឡើយ អញ្ចឹងហើយ ប្តីដែលស្រលាញ់អ្នកខ្លាំងជាងស្រលាញ់ខ្លួនគេនោះ កុំថាឡើយតែគេក្បត់ចិត្តអ្នក ទៅលួចមានស្រីនៅខាងក្រៅសូម្បីតែរញ៉េរញ៉ៃជាមួយស្រីផ្សេង ក៏ប្តីអ្នកមិនទៅរញ៉េរញ៉ៃជាមួយផង៕

ប្រភព៖​ eva

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...