កុំគិតតែសប្បាយពេក រឿងដែលមនុស្សអាយុខ្ទង់២០ឆ្នាំ គួរតែដឹង - TrueID

កុំគិតតែសប្បាយពេក រឿងដែលមនុស្សអាយុខ្ទង់២០ឆ្នាំ គួរតែដឹង

May 1, 2022

យល់ដឹង៖ នៅអាយុខ្ទង់វ័យ២០ឆ្នាំនេះ មិនមែនជាវ័យមួយដែលយុវវជនគ្រប់រូបត្រូវសប្បាយនោះទេ ហើយក៏មិនមែនហាមមិនឱ្យសប្បាយដែរគ្រាន់តែការសប្បាយមានកម្រិត ម្យ៉ាងវ័យ២០ឆ្នាំនេះ ជាវ័យដែលមនុស្សម្នាក់ៗត្រូវមានរឿងជាច្រើនដែលត្រូវទទួលខុសត្រូវ។

ដូច្នេះហើយ បើមិនចង់ឱ្យជីវិតទៅមុខទៀតជួបរឿងវេទនាទេនោះមនុស្សគ្រប់រូបដែលនៅអាយុខ្ទង់២០ឆ្នាំនេះ គួរតែស្វែងយល់ពីរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យបានច្រើន ទើបជីវិតទៅថ្ងៃមុខ មិនសូវជួបទុក្ខលំបាកលើសពីនេះ ថែមទាំងរស់នៅដោយមានក្តីសុខទៀតផង។

ទាន់នៅមានឱកាសទាំងនេះជាអ្វីដែលមនុស្សនៅអាយុខ្ទង់២០ឆ្នាំ គួរស្វែងយល់ឱ្យបានច្រើន៖

១. មិនគួរខ្វាយខ្វល់រឿងស្នេហាច្រើនពេកនោះទេ

រូបតំណាង
រូបតំណាង

នៅអាយុខ្ទង់២០ឆ្នាំជាវ័យមួយដែលមនុស្សភាគច្រើនប្រឡូកនៅក្នុងរឿងស្នេហា ហើយក៏ជួបរឿងខកបំណងជាច្រើនលើកជាច្រើនសារម្យ៉ាងការខូចចិត្តដោយសារតែរឿងស្នេហា ​បានធ្វើឱ្យយុវវ័យបាត់បង់ភាពជាខ្លួនឯង ទើបបានជានៅក្នុងវ័យខ្ទង់២០ឆ្នាំនេះយុវវ័យមិនគួរខ្វល់ខ្វាយរឿងស្នេហាច្រើនពេកនោះទេ។

២. បង្កើតទំនាក់ទំនងល្អជាមួយគ្រួសារ

រូបតំណាង
រូបតំណាង

អាយុខ្ទង់២០ឆ្នាំទៅហើយឪពុកម្តាយគ្រប់រូបប្រាកដជាម្តងឈឺម្តងជា មិនទៀងឡើយ ព្រោះពួកគាត់មានអាយុច្រើន ហើយក៏មានពេលវេលាកាន់តែតិចទៅៗក្នុងការនៅក្បែរយើងអញ្ចឹងហើយ នៅក្នុងវ័យនេះ កុំសប្បាយនៅខាងក្រៅរហូតភ្លេចឪពុកម្តាយ គួរណាតែចេះឆ្លៀតពេលវេលាឱ្យបានច្រើនដើម្បីបង្កើតទំនាក់ទំនងល្អជាមួយពួកគាត់ឱ្យទើបជាការល្អ។

៣. រៀនពីវិធីសាស្ត្រគ្រប់គ្រងលុយ

រូបតំណាង
រូបតំណាង

នៅក្នុងវ័យនេះការរកលុយបានច្រើនវាមិនមែនជារឿងអ្វីដែលអស្ចារ្យនោះទេ អ្វីដែលអស្ចារ្យនោះគឺការចេះគ្រង់គ្រងលុយឱ្យបានត្រឹមត្រូវ ហេតុនេះហើយ បើមិនចេះគ្រប់គ្រងលុយឱ្យបានត្រឹមត្រូវទេនោះ អ្នកគួរតែរៀនពីវិធីសាស្ត្រគ្រប់គ្រងលុយ ទើបទៅថ្ងៃមុខអ្នកអាចសល់លុយនិងរស់នៅបានសុខស្រួល។

៤. ធ្វើដំណើរកម្សាន្ត

រូបតំណាង
រូបតំណាង

ក្រៅពីប្រឹងប្រែងធ្វើការរកលុយយុវវ័យគ្រប់រូបគួរតែឆ្លៀតផ្តល់ពេលវេលាឱ្យខ្លួនឯង បានសម្រាកនិងដើរកម្សាន្តខ្លះទើបជីវិតពោរពេញអត្ថន័យ មិនមែនពីមួយថ្ងៃទៅមួយថ្ងៃ​ ធ្វើតែការងារ មិនព្រមរកពេលឱ្យខួរក្បាលបានសម្រាកនោះទេព្រោះថាការដាក់សម្ពាធឱ្យខ្លួនឯង វាមិនល្អដល់ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។

៥. រៀនជំនាញថ្មី

រូបតំណាង
រូបតំណាង

វ័យនេះ មិនគួរចំណាយពេលវេលាឥតប្រយោជន៍ច្រើនពេកនោះទេគួរណាតែរកពេលវេលាទៅរៀនជំនាញថ្មីៗឱ្យបានច្រើន ដូចជារៀនភាសា និងរៀនជំនាញផ្សេងទៀតជាដើមព្រោះនៅក្នុងវ័យនេះ ជាវ័យដែលរៀនឆាប់ចូល និងឆាប់យល់ ហេតុនេះហើយ ទាន់នៅមានឱកាសច្រើន ប្រឹងយកចំណេះជំនាញដាក់ខ្លួនឱ្យបានច្រើនទើបជាការល្អ។

៦. អានសៀវភៅ

រូបតំណាង
រូបតំណាង

អ្វីៗគ្រប់យ៉ាងមាននៅក្នុងសៀវភៅដូច្នេះកុំរំលងការអានសៀវភៅឱ្យសោះ ត្រូវចេះបង្កើតទម្លាប់អានជាប្រចាំព្រោះសៀវភៅមិនត្រឹមតែផ្តល់នូវចំណេះដឹងជាច្រើននោះទេតែថែមទាំងធ្វើឱ្យមនុស្សគ្រប់រូប ចេះគិតពិចារណាបានច្រើនជាងមុនទៀតផង។

៧. បង្កើតទម្លាប់ល្អសម្រាប់សុខភាព

រូបតំណាង
រូបតំណាង

សុខភាពជាកត្តាចម្បងនិងសំខាន់សម្រាប់មនុស្សគ្រប់គ្នា ម្យ៉ាងបើសុខភាពមិនល្អ អ្នកនឹងមិនអាចធ្វើការងារអ្វីបានឡើយ ហើយបើទោះបីជានៅក្នុងវ័យ ចន្លោះពីអាយុ២០ឆ្នាំទៅ៣០ឆ្នាំ អ្នកមានសុខភាពរឹងមាំប៉ុណ្ណាក៏ដោយក៏មិនត្រូវធ្វេសប្រហែស ឬបណ្តែតបណ្តោយឱ្យសុខភាពខ្លួនឯងធ្លាក់ខ្លួនឈឺបានដែរ ព្រោះវាធ្វើឱ្យអ្នកខាតទាំងពេលវេលា និងលុយកាក់។

៨.កាត់បន្ថយលេងបណ្តាញសង្គម

រូបតំណាង
រូបតំណាង

ទោះការលេងបណ្តាញសង្គម អាចជួយកាត់បន្ថយការស្ត្រេសរបស់អ្នកបានមួយកម្រិតក៏ដោយប៉ុន្តែការលេងបណ្តាញសង្គមច្រើន វាក៏អាចធ្វើឱ្យអ្នកជួបនូវបញ្ហាជាច្រើនផងដែរខាតទាំងពេលវេលា ខាតទាំងលុយកាក់ អញ្ចឹងហើយ វ័យនេះអ្នកគួរតែព្យាយាមកាត់បន្ថយការលេងបណ្តាញសង្គមឱ្យបានច្រើន ហើយទៅធ្វើអ្វីឱ្យមានប្រយោជន៍ជាងនេះវិញ ទើបល្អសម្រាប់ខ្លួនឯង។

៩.​ផ្លាស់ប្តូរខ្លួនឯង

រូបតំណាង
រូបតំណាង

អ្នកត្រូវចេះផ្លាស់ប្តូរខ្លួនឯង ពីចំណុចអាក្រក់ទៅចំណុចល្អព្រោះនៅក្នុងវ័យនេះ អ្នកនៅមានឱកាសច្រើន ក្នុងការកែប្រែវាសនារបស់ខ្លួនឯង ប៉ុន្តែប្រសិនជាអ្នកចូលដល់វ័យច្រើន អ្នកនឹងលែងមានឱកាសបានកែប្រែទៀតហើយ ដូច្នេះទាន់នៅមានឱកាស គួរតែរៀនផ្លាស់ប្តូរខ្លួនឯងចាប់ពីពេលនេះទៅ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...