ម៉ូត៖ សម្លៀកបំពាក់ គឺជារឿងសំខាន់ខ្លាំងណាស់ ដែលមនុស្សស្រីគ្រប់រូប តែងតែគិតដល់ ព្រោះសម្លៀកបំពាក់ វាក៏ជាផ្នែកមួយ ជួយលើកសម្រស់ របស់មនុស្សស្រីឱ្យកាន់តែ មានភាពស្រស់ស្អាតជាខ្លាំងហើយការដែលមនុស្សសស្រី ចេញទៅខាងក្រៅ ដោយមានភាពស្រស់ស្អាតនោះវាក៏បានជួយឱ្យមនុស្សស្រី កាន់តែមានទំនុកចិត្ត ទៅលើខ្លួនឯង។
ជាទូទៅមនុស្សស្រីក៏មាន ចំណង់ចំណូលចិត្ត នៅក្នុងការស្លៀកសម្លៀកបំពាក់ ប្រភេទណាមួយដែរ ប៉ុន្តែវាក៏អាចនឹងជារឿងឈឺក្បាលមួយ សម្រាប់មនុស្សស្រីដែរ ព្រោះថា នៅពេលដែលពួកគេ ចូលចិត្តស្លៀកតែម៉ូតដដែលៗ ដូចជាប្រភេទ ខោខូវប៊យជាដើម ហើយដោយសារតែ មនុស្សស្រីមួយចំនួនតែងតែចូលចិត្តស្លៀកខោខូវប៊យ ប៉ុន្តែ ពួកគេមិនដឹងជ្រើសរើស ម៉ូតបែបណាខ្លះនោះទេ ដែលអាចធ្វើឱ្យពួកគេ មានភាពស៊ីវិល័យ។
ដូច្នេះហើយ ម៉ូតខោខូវប៊យជើងធំ ដែលមាននៅ ខាងក្រោមទាំងនេះគឺជាម៉ូតខោខូវប៊យ ដែលកំពុងតែជាទីពេញនិយមបំផុត សម្រាប់មនុស្សស្រី ដែលតែងតែចូលចិត្ត ស្លៀកខោខូវប៊យហើយវាមិនត្រឹមតែជួយឱ្យពួកគេ មានភាពស្រស់ស្អាតទេតែវាក៏ធ្វើឱ្យពួកគេ កាន់តែមានភាពស៊ីវិស័យ ទៀតផង៕
សូមទស្សនាម៉ូតខោខូវប៊យជើងធំ ខាងក្រោមនេះ៖